ច្បាស់ការណ៍ហើយ! «សង្ក្រាន្តសៀមរាប» នឹងរៀបចំឡើងនៅ ២ ទីតាំងធំៗ

ក្រោយ​ពី​សេចក្ដី​ប្រកាស​ដំណឹង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្ត​សៀមរាប ២០២២» ដើម្បី​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ហាក់​មាន​សេចក្ដី​រំភើប​រីករាយ​ក្រៃលែង និង​ទន្ទឹង​រង់ចាំ​ចូលរួម​អបអរ​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ​នៅ​លើ​ទឹកដី​អង្គរ ក្រោយពី​ខកខាន​អស់ ២ ឆ្នាំ​កន្លង​មក​នេះ។

យោង​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប «ពិធី​សង្ក្រាន្ត​សៀមរាប» នឹង​ត្រូវ​បាន​រៀបចំ​នៅ ២ ទីតាំង​ធំ​ៗ ជាមួយ​បែបផែន​នៃ​កម្ម​វិធី​ផ្សេង​ពី​គ្នា សម្រាប់​សាធារណជន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពី​ទី​ជិត​​ឆ្ងាយ​ចូលរួម​កម្សាន្ត ក៏​ដូចជា​ស្វែង​យល់​អំពី​​វប្បធម៌​​ប្រពៃណី​ខ្មែរ​យើង។

ទី​តាំង​ទី​១ គឺ​នៅ​កណ្ដាល​ក្រុង​សៀមរាប ដោយ​មាន​កម្ម​វិធី​ជិះ​ទូក​កម្សាន្ត ពិព័រណ៍​ម្ហូប​អាហារ ផ្សារ​បណ្ដែត​ទឹក តន្ត្រី​ស្គរដៃ ការ​សម្ដែង​សិល្ប: នៅ​លើ​ផែ​ទឹក និង​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស ចំនួន ២ កន្លែង​ផង​ដែរ។

ទីតាំង​ទី​២ ត្រូវ​បាន​រៀបចំ​ជា​ពិធី «ភូមិ​សង្ក្រាន្ត» នៅ​ឯ​ប្រាសាទ​ចៅ​សាយ​ទេវតា និង​ប្រាសាទ​ធម្មានុន្ន ដោយ​អ្នក​ចូលរួម គឺ​តម្រូវ​ឱ្យ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​យើង រួម​មាន​ហូល ផាមួង អាវ​ប៉ាក់ ខោចែវ​ជាដើម ដើម្បី​ជា​ចំណែក​មួយ​នៃ​ការ​លើក​តម្លៃ​វប្បធម៌​ប្រពៃណី​ជាតិ។ សម្រាប់​កម្មវិធី​កម្សាន្ត​ក្នុង​តំបន់​នេះ រួម​មាន​ពិធី​បួងសួង​សុំ​សេចក្ដី​សុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ពូន​ភ្នំ​ខ្សាច់ និង​តំបន់ «ភូមិ​ខ្ញុំ» ដែល​មាន​លេង​ល្បែង​ប្រជាប្រិយ និង​ការ​សម្ដែង​ល្ខោនបាសាក់។ 

អាជ្ញាធរ​ខេត្ត​សៀមរាប​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា«រដ្ឋបាល​ខេត្ត​សៀមរាបកំពុង​សហការ​គ្នា​យ៉ាង​មមាញឹក​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាបក្នុង​ការ​រៀបចំ​តុបតែង​លម្អ​ទីតាំង​ធំ​ៗដើម្បី​ត្រៀម​សម្រាប់​កម្មវិធី​ប្រចាំ​ឆ្នាំ​មួយ​នេះក៏​ដូចជា​រៀបចំ​បង្កើត​កន្លែង​កម្សាន្ត​សប្បាយ​ៗ​ផង​ដែរ»៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ