«តាំក្រះធើយ» ហាងបុកល្ហុងបែបថៃចំ ល្បីខ្លាំងព្រោះចំណុចពិសេសទាំងនេះ!

ប្រិយមិត្ត​មាន​ដែរ​ឆ្ងល់​អត់​ថា «តាំក្រះធើយ» ជា​អ្វី? ធ្លាប់​ជិះ​ម៉ូតូ​កាត់​ហាង​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ចេះ​តែ​នឹក​ឆ្ងល់​ថា ហាង «តាំ​ក្រះ​ធើយ» នេះ​មាន​ឈ្មោះ​ចម្លែក​ម្ល៉េះ? បើ​តាម​ដឹង​ហាង​នេះ គឺ​ជា​ហាង​លក់​បុក​ល្ហុង​មួយ​ដែល​មាន​ដើម​កំណើត​មក​ពី​ថៃ។ តោះ​!! បើ​ចង់​ដឹង​ថា «តាំក្រះធើយ» មាន​អ្វី​ពិសេស កុំ​ភ្លេច​តាម​ដាន​អាន​អត្ថបទ​នេះ​ពី​ដើម​ដល់​ចប់​ណា។

«តាំក្រះធើយ» ​នេះ​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ថៃ​ប៉ែក​ឦសាន ហើយ​សព្វ​ថ្ងៃ​កំពុង​តែ​ដំណើរ​ការ​យ៉ាង​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ។ ចំពោះ​ហាង​បុក​ល្ហុង​មួយ​នេះ​មាន​ការ​តុបតែង​ឡើង​យ៉ាង​ស្អាត​តាម​បែប​បថ​ថៃ​ដែល​លោកអ្នក​មិន​ត្រឹម​តែ​អាច​ញ៉ាំ​បុក​ល្ហុង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បាន​ថត​រូប​តាម​ស្ទីល​ប្លែក​ៗ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។

លក្ខណៈ​ពិសេស​របស់​បុក​ល្ហុង «តាំក្រះធើយ» គឺ​បុក​ល្ហុង​មាន​រសជាតិ​ហឹរ​ ប្រៃ និង​ដិត​ខ្លាំង​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ហឹរ ប៉ុន្តែ​អ្នក​ក៏​អាច​កុម្ម៉ង់​កុំ​ឲ្យ​ដាក់​ហឹរ​ពេក​បាន​ដែរ។ មួយ​វិញ​ទៀត​អាហារ​នៅ​ទីនេះ​គឺ​មាន​រសជាតិ​បែប​ម្ហូប​ថៃ ហើយ​ប្លែក​ខុស​ពី​រសជាតិ​បុក​ល្ហុង​ធម្មតា។ ក្រៅ​អំពី​បុក​ល្ហុង​ហាងក៏​មាន​បញ្ចូល​មុខ​ម្ហូប​មួយ​ចំនួន​បន្ថែម​ទៀត​ដែល​មាន​ដូច​ជា ម្ហូប​បុក បំពង ឆា ស្ងោរ ញាំ និង​អាំង។ ហើយ​ម្ហូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​គឺ​ជា​ប្រភេទ​ម្ហូប​បុក និង​បំពង​ដែល​តម្លៃ​គឺ​ចាប់​ពី​៣​ដុល្លារ​ឡើង​ទៅ។

លោក គង់ រិទ្ធី ជា​ម្ចាស់​ហាង​ដែល​បាន​ទិញ​ហ្រ្វេនឆាយ​មក​ពី​ប្រទេស​ថៃ​បាន​និយាយ​រៀប​រាប់​ថា រឿង​រស​ជាតិ​ គឺ​ជា​បញ្ហា​ដំបូង​ដែល​គាត់​ជួប​ប្រទះ​ ពី​ព្រោះ​ថា «តាំក្រះធើយ» ជា​អាហារ​ដែល​មាន​រសជាតិ​ថ្មី​ប្លែក​មាន​ទាំង​ហឹរ ប្រៃ និង​ដិត​ខ្លាំង​ដែល​ពិបាក​ទទួល​យក​ដំបូង​នៃ​រស​និយម​របស់​ជន​ជាតិ​ខ្មែរ តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​អតិថិជន​ទទួល​ស្គាល់​ថា​នេះ​គឺ​ជា​រសជាតិ​ថ្មី​ប្លែក ប្រចាំ​ហាង​របស់​គាត់​ដែល​ខុស​ពី​ហាង​ដទៃ។​ ក្រឡេក​ទៅ​មើល​ការ​តុបតែង​ក្នុង​ហាង​វិញ ឃើញ​ថា ស្អាត​មួយ​បែប មិន​រញ៉េរញ៉ៃ មិន​ស៊ាំ​ភ្នែក ហើយ​តុ កៅអី មាន​ទាំង​គ្នា​ច្រើន និង​បែប​គ្នា​តិច ២-៣ នាក់។

ចំពោះ​ប្រិយមិត្ត​ដែល​​មាន​បំណង​ចង់​សាក​រសជាតិ​បុក​ល្ហុង​នៅ​ហាង​មួយ​នេះ អាច​ទៅ​ហាង​ផ្ទាល់​ឬ​កុម្ម៉ង់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក Tumkratoei Cambodia -ម្ហូប​ថៃ​ឦសាន ឬ​តាម​រយៈ App ដឹក​ជញ្ជូន​មួយ​ចំនួន​ដូចជា Food Panda, Bloc, Nham24, Muuve និងInstafood។

គួរ​បញ្ជាក់​ផង​ដែរ​ថា «តាំក្រះធើយ» មាន​២ សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​១១​សាខា​នៅ​ក្នុង​ប្រទេស​ថៃ ដូច្នេះ​ហើយ​បើ​សិន​ជា​លោកអ្នក​មិន​ទាន់​បាន​សាក​នូវ​រសជាតិ​ថ្មី ប្លែក​នេះ​អាច​សាកល្បង​បាន​គ្រប់​ពេល ហើយ​ធានា​ថា​និង​មិន​ខក​បំណង​ឡើយ​ជាមួយ​និង​រសជាតិ​បែប​ថៃ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ