ស៊ែរ​ទុក​ធ្វើ​ញ៉ាំ! ល្ហុង​បំពង​ស្រួយ​អាហារ​សម្រន់​បែប​ថ្មី​បាន​សាក​ហើយ​ប្រាកដ​ជា​ជាប់​ចិត្ត

ថ្ងៃ​នេះ​ AMS នឹង​មក​ចែក​រំលែក​ វិធី​ធ្វើ​អាហារ​សម្រន់​សម្រាប់​ញ៉ាំ​លេង​ថ្ងៃៗ​ កែ​អផ្សុក​មាត់​។​ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ឃ្លាន​ចំណី​​ មាត់​នៅ​មិន​ចេះ​ស្ងៀម​ចូល​ចិត្ត​ទំពា​អត់​ឈប់​ ហាម​រំលង​ អាហារ​សម្រន់​មួយ​នេះ​។

គ្រឿង​ផ្សំ៖​

១.​ ល្ហុង​កោស​ជា​សរសៃ​ ៣០០​ ក្រាម

២.​ ម្សៅ​បំពង​ ១៥០​ ក្រាម​

៣.​ ស្លឹក​ក្រូច​សើច​ ៥​ សន្លឹក​

៤. អំបិល​ កន្លះ​ស្លាបព្រាបាយ​

៥.​ ស្ករស​កន្លះ​ស្លាបព្រាបាយ

៦.​ ទឹក​ធម្មតា​ ៣​ ស្លាបព្រាបាយ

៧.​ គ្រឿង​កែង​ ១​ ស្លាបព្រាបាយ


វិធី​ធ្វើ​៖​

​១.​ បន្ទាប់​ពី​កោស​ល្ហុង​ជា​សរសៃ​រួច​រាល់​យក​ល្ហុង​មក​ដាក់​ក្នុង​​ចាន​ធំ​មួយ​ដើម្បី​ងាយ​ស្រួល​លាយ​គ្រឿង

២.​ ហាន់​ស្លឹក​ក្រូច​សើច​ជា​សរសៃ​តូចៗ​

៣.​ ដាក់​ម្សៅ​បំពង​ ស្ករ​ស​ អំបិល​ និង​គ្រឿង​កែង​ លាយ​ទឹក​បន្តិច​ លាយ​ចូល​គ្នា​ឲ្យ​សព្វ​បន្ទាប់​មក​ដាក់​សរសៃ​ល្ហុង​ចូល​ច្របល់​ថ្នមៗ​ ឲ្យ​សព្វ​

៤.​ ដាក់​ខ្ទះ​ដាំ​ខ្លាញ់​ឲ្យ​ពុះ​ រួច​យក​ប្រើ​ស្លាបព្រា​ដួស​ល្ហុង​ដាក់​ចូល​ចៀន​

៥.​ ឧស្សាហ៍​ប្រែ​មើល​ ពេល​ល្ហុង​ឡើង​ពណ៌​ក្រហម​គឺ​ឆ្អិន​ល្មម​អាច​ស្រង់​ចេញ​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ