តោះ! ថ្ងៃ Christmas បបួលមនុស្សពិសេសទៅលេងកម្មវិធីព្រិលធ្លាក់នៅលើភ្នំ Alora ដឹងតែពិសេសខ្លាំងតែម្ដង

«Alora Sihanoukville» គឺជាកន្លែងលំហែកាយបែបពិកនិក និងបោះតង់ដែលទើបតែបើកដំណើរការថ្មី មានទីតាំងស្ថិតនៅលើ​កូន​ភ្នំ​មួយ​ដែល​មាន​កម្ពស់​សម​ល្មម​អាច​ឲ្យអ្នកទេសចរ​មើល​ឃើញ​នូវ​ទេសភាព​អស្ចារ្យជាច្រើនដូចជា ទេសភាព​ព្រៃ​ភ្នំ ​​ទេសភាព​ទឹក​សមុទ្រ​ដ៏​ស្រស់​ត្រកាល​ និងទេសភាពដទៃទៀតពី​លើ​កំពូល​ភ្នំ។

ជាការរាក់ទាក់ និងស្វាគមន៍ភ្ងៀវទេសចរដោយបើកចំហរ នៅក្នុងឱកាសថ្ងៃបុណ្យណូអែល(Christmas Day) ខាងមុខនេះ «Alora Sihanoukville»​នឹងរៀបចំកម្មវិធីព្រិលធ្លាក់នៅលើភ្នំ Alora និងការពិសាអាហារដ៏ឈ្ងុយឆ្ងាញ់ ជាច្រើនមុខដែលចម្អិនដោយចុងភៅដ៏ប៉ិនប្រសប់ មានបទពិសោធន៍ជាង ២០ ឆ្នាំ និងមានដើមកំណើតជាជនជាតិអ៊ុយក្រែន។

ដើម្បី​ទៅ​ដល់​ទី​នេះ អ្នកទេសចរ​គ្រាន់​តែ​ចំណាយ​ពេល​ត្រឹមតែ ១៥​នាទី​តែ​ប៉ុណ្ណោះ​ពី​ក្រុង​ព្រះសីហនុ។ ចំពោះ​បរិយាកាស​នៅ​ទី​នេះ​វិញ ​វា​ជា​កន្លែង​មួយ​ដែល​មាន​ទេសភាព​ស្រស់​ស្អាតគ្រប់ជ្រុង មានបរិយាកាសស្រស់ស្រាយ​ខ្លាំង និង​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​បានសម្រាកលំហែយ៉ាងរីករាយ។

Alora Sihanoukville គឺ​ជា​កន្លែង​ពិកនិក​ដ៏​ល្អ​មួ​យ​សម្រាប់​ដំណើរ​កម្សាន្ត​ជួបជុំ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់។ នៅ​ពេល​ទៅ​ដល់​ទីនេះ អ្នក​ទេសចរ​អាច​ថតរូប​លេ​ង មើល​ព្រៃ​ភ្នំ មើល​ទេសភាព​ទឹកសមុទ្រ ដើរលេង​តាម​ឆ្នេរ​ព្រែក​ត្រែង គេង​ក្នុង​តង់​ដ៏​ស្រស់​ស្អាត បន្ទាប់​មក​អ្វី​ដែល​មិន​គួរ​ភ្លេច​នោះ​គឺ​ការ​ពិកនិក​ ញ៉ាំ​អាហារ​ជួបជុំ​គ្នា។ សម្រាប់​អ្នក​ទេសចរ​ទាំងឡាយ​ដែល​មាន​បំណង​ទៅ​លេង​ទី​នោះ​នៅ​ក្នុង​រដូវ​កាល​នេះ ​គួរ​ត​ត្រៀម​សំលៀកបំពាក់​ក្រាស់​ៗ​មួយ​ចំនួន​ប្រសិន​បើ​អ្នក​ចាញ់​ភាព​ត្រជាក់​ ក្រៅ​ពី​គ្រាន់​តែ​ត្រៀម​សំលៀកបំពាក់​ណា​ដែល​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​ទុក​ផ្ដិត​យក​រូបថត​ស្អាត​ៗ ជា​មួយ​និង​ទេសភាព​ភ្នំ​និង​សមុទ្រ​នៅ​ទី​នេះ៕

រូបថត៖ ប្រភព Alora

ទំនាក់ទំនង៖ 017 888 727

ទីតាំង៖ឆ្នេរ​ព្រែក​ត្រែង ក្រុងព្រះសីហនុ​

ផែនទី៖ https://goo.gl/maps/b1pgcs87AFt4xbQr5



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ