​មី​ស៊ុប​ចា​ណាង ស្នា​ដៃ​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​រតន​គិរី

មិន​ចាំ​បាច់​ទៅ​ដល់​ខេត្ត​រតន​គិ​រី​ក៏​យើង​អាច​ញ៉ាំ​មី​ស៊ុប​ចាណាង​បាន​ដែរ ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​ខណ្ឌ​ទួល​គោក​ហើយ​ស្វែង​រក​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា ផ្ទះ​ចាណាង-Home Chanang ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​អាស៊ាន​១១។

ស៊ុប​មី​ចាណាង គឺ​ជា​ស្នា​ដៃ​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​នាំ​មក​ជាមួយ​នូវ​រស​ជាតិ​ថ្មី​ប្លែក​របស់​ស្លឹក​ចាណាង​ដែល​យក​មក​ពី​ខេត្ត​រតន​គិរី និង​គ្រឿង​ផ្សំ​ពិសេសៗ​មួយ​ចំនួន​ទៀត​ដូច​ជា ទំពាំង​ខ្លី ប្រគ្រីវ​បុក និង​មី​ជា​ដើម។

ក្រៅ​អំពី​មី​ស៊ុប​ចាណាង ចាន​តូច ចាន​ធំ ហាង​នេះ​ក៏​មាន​បញ្ចូល​នូវ​មីនុយ(Menu)អាហារ​មួយ​មុខ​ទៀត​គឺ បាយ​ដំណើប​គោ​ងៀត និង​ភេសជ្ជៈ​មួយ​ចំនួន​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ តម្លៃ​ពិត​ជា​សមរម្យ​មែន​ទែន ដោយ​ប្រិយ​មិត្ត​មាន​ថវិកា​ត្រឹម​តែ ១០០០០​រៀល​ក៏​អាច​ភ្លក់​រស់​ជាតិ​មី​ស៊ុប​ចាណាង​នេះ​បាន​ដែរ។

អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ ហាង​ផ្ទះ​ចាណាង-Home Chanang ទើប​តែ​បើក​បាន​រយៈ​ពេល​៦ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ឃើញ​ថា​ការ​គាំ​ទ្រ​ពី​សំណាក​អតិថិជន​គឺ​មាន​សន្ទុះ​ខ្លាំង។​ នេះ​ក៏​ព្រោះ​តែ​រស់​ជាតិ​ថ្មី ប្លែក និង​ភាព​មាន​តែ​មួយ​គ្មាន​ពីរ​របស់​ស៊ុប​មី​ចាណាង​នេះ​តែ​ម្ដង។

បើ​តាម​ប្រសាសន៍​របស់​លោក Epex និងលោក ដារ៉ារដ្ឋ​ ដែល​ជា​ម្ចាស់​ហាង​បាន​និយាយ​រៀប​រាប់​ថា ស៊ុប​ចាណាង​នេះ​ពិត​ជា​មាន​លក្ខណៈ​ពិសេស​ខុស​គេ ដោយ​សារ​យើង​បាន​យក​ស្លឹក​ចាណាង​ដែល​ជា​វត្ថុ​ធាតុ​ដើម​នៅ​ខេត្ត​រតន​គិរី រួម​ផ្សំ​ជាមួយ​និង​វត្ថុធាតុ​ដើម​មួយ​ទៀត​ដែល​ពិបាក​រក ហើយ​ងាយ​និង​ដាច់​ស្តុក​គឺ ទំពាំង​ខ្លី​ដែល​ត្រូវ​រង់​ចាំ​ដល់​រដូវ​កាល​ទើប​ប្រជាជន​នៅ​ទី​នោះ​អាច​ប្រមូល​ផល​បាន​ទើប​មាន។

ម្ចាស់​ហាង​វ័យ​ក្មេង​ទាំង​ពីរ​រូប​នេះ មាន​គម្រោង​ពង្រីក​សាខា​ថ្មីៗ​បន្ថែម​ទៀត​ប្រសិន​បើ​ស៊ុប​ចាណាង​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​កាន់​តែ​ច្រើន​ពី​សំណាក់​ប្រិយ​មិត្ត។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok



Leave a Reply

Your email address will not be published.Required fields are marked *