នៅសៀមរាបមានអង្គការមួយ បង្រៀនគូររូបហ្វ្រី និងអាចរកកម្រៃពីការលក់ស្នាដៃទៀត

ផ្តើមចេញ​ពី​វិចិត្រសាល​សិល្បៈ «អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា» ឈ្មោះ​អង់គ្លេស “Colors of Cambodia” ដែល​សព្វ​ថ្ងៃ​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​សៀមរាប មាន​ដាក់​តាំង​ស្នាដៃ​សិល្បៈ​គំនូរ និង​សិល្បៈ​ច្នៃ​ប្រឌិត​ជាច្រើន​បែប សុទ្ធតែ​ជា​ស្នាដៃ​របស់​សិស្ស និង​កុមារ​នៅ​ក្នុង​អង្គការ​ផ្ទាល់។

ជាមួយ​នឹង​ចក្ខុ​វិស័យ​ផ្ដោត​ទៅ​លើ​ការ​បង្កើត​ថ្មី​តាមរយៈ​ស្នាដៃ​គំនូរ បងស្រី សរ សុផានី ជា​គ្រូបង្រៀន និង​ជា​ប្រធាន​អង្គការ​ផ្ទាល់ បាន​ឱ្យ​ដឹង​ថា៖«ក្រៅពី​ដាក់​លក់​ស្នា​ដៃ​សិល្បៈ​ជាច្រើន ពួក​យើង​ក៏​មាន​ថ្នាក់​គំនូរ​ឥតគិតថ្លៃ សម្រាប់​អ្នក​ចង់​សិក្សា​អំពី​មូលដ្ឋានគ្រឹះ​ចាប់ពី​អាយុ ១១ ឆ្នាំ​ឡើង ដោយ​មាន​ការ​ផ្តល់​សម្ភារៈ​គ្រប់​សព្វ ហើយ​សិស្ស​កម្រិត Advanced អាច​បង្រៀន​បន្ត​ដល់​សិស្ស​ប្អូន​កម្រិត​ដំបូង»។

ចំពោះ​ថ្នាក់​រៀន​គូរ​គំនូរ មាន​ពី​ថ្ងៃច័ន្ទ-សុក្រ ពី​ម៉ោង ១:00 រសៀល​ដល់ ៥:០០ល្ងាច ដោយ​គ្រាន់តែ​បំពេញ​ទម្រង់​ចុះ​ឈ្មោះ ហើយ​ជ្រើសរើស​ម៉ោង​ជា​ការ​ស្រេច។ ក្រោយ​ពេល​រៀន​ចេះ អ្នកគ្រូ​នៅ​តែ​រីករាយ​ក្នុង​ការ​ប្រឹក្សា និង​ផ្តល់​យោបល់​បន្ថែម​អំ​ពី​ការ​បង្កើត​ស្នាដៃ ក៏​ដូចជា​រើស​សម្ភារៈ​ផង​ដែរ។ ក្នុង​នោះ​សិស្ស​ម្នាក់​ៗ​មាន​ឱកាស​ដាក់​លក់​ស្នាដៃ​ខ្លួន ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះៗ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជា​រៀងរាល់​ឆ្នាំ​អង្គការ​តែង​មាន​កម្មវិធី​ពិព័រណ៍​ស្នាដៃ​របស់​សិស្ស និង​គ្រូ​​ប្រចាំ​ឆ្នាំ ព្រមទាំង​រៀបចំ​ការ​ប្រកួត​គំនូរ​ប្រចាំ​ឆ្នាំ ជាមួយ​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ឈ្នះ។

លោកស្រី សុផានី បាន​បន្ថែម​ផង​ដែរ​ថា «គំនូរ​អាច​បង្ហាញ​ចេញ​ច្រើន​ទម្រង់​លើស​ពី​នៅ​លើ​ក្រដាស ឬ​ផ្ទាំង​ក្រណាត់ ដូច​ដែល​ឃើញ​មាន​នៅ​ទី​​នេះ​ស្រាប់ ស្នាដៃ​គំនូរ​ខ្លះ​ត្រូវ​បាន​ព្រីន​ដាក់​នៅ​លើ Postcard ស្នៀត​សៀវភៅ ដបទឹក កែវទឹក និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត។»

បើ​មាន​ចំណាប់​អារម្មណ៍​ជាវ​ស្នាដៃ ឬ​ចង់​ចូល​រៀន​គូរ​គំនូរ អាច​ទាក់ទង​តាម​លេខ 012 214 336។

ទីតាំង ៖ https://g.page/colorsofcambodia?share



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ