ទិញគ្រឿងអលង្ការច្នៃពីគ្រាប់កាំភ្លើងម៉ូដនេះ ១០០% បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ

ធ្លាប់​គិត​អត់​ថា របស់​ខ្លះ​មើល​ទៅ​ដូច​អត់​មាន​តម្លៃ​អី​សោះ តែ​ដល់​ពេល​ត្រូវ​បាន​ច្នៃ​ជា​អ្វី​មួយ​ទៅ មាន​អី​ទំនង​ដែរ​តើ។ ជាក់ស្តែង «ជីវិត​ថ្មី» Jivit Thmey ជា​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ ចេញ​ពី​គ្រាប់​កាំភ្លើង ដែល​មើល​ទៅ​សែន​ស្រស់​ស្អាត ស៊ីវិល័យ និង​សម្បូរបែប ក្រោម​ការ​រចនា​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ។

លោក ឡុង ឡេង ជា​សហ​ស្ថាបនិក និង​ជា​អ្នក​រចនា​ម៉ូដ​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ​ក្នុង​ការងារ​នៅ «ជីវិត​ថ្មី» បាន​បង្ហាញ​ប្រាប់​អំពី​យុទ្ធនាការ​សប្បុរស​ធម៌ ដើម្បី​មន្ទីរពេទ្យ​កុមារ​អង្គរ តាមរយៈ​ការ​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​មាន​រូប​បេះដូង​ជា​និមិត្តសញ្ញា​របស់​មន្ទីរពេទ្យ ដោយ​ប្រាក់​ចំណូល ១០០% បាន​ពី​ការ​លក់ នឹង​ត្រូវ​បរិច្ចាគ​ទាំង​ស្រុង​ទៅ​កាន់​មន្ទីរពេទ្យ។

ក្នុង​នោះ កងដៃ​មាន​តម្លៃ ១២ ដុល្លារ ក្រវិល ១២ ដុល្លារ ខ្សែ​ដៃ ៩ ដុល្លារ និង​ខ្សែ​ក ៩ ដុល្លារ។

សម្រាប់​ម៉ូដ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ច្នៃ​ម៉ូដ​ដោយ​លោក​ផ្ទាល់ រក្សា​បែបផែន​ខ្មែរ​យើង​រួម​មាន​ផ្កាឈូក ផ្កា​រំដួល… មើល​ទៅ​ស្អាត​ប្លែក​ភ្នែក! ហើយ​មិន​ងាយ​ប្រែ​ពណ៌​ឡើយ។ ក្រៅពី​ម៉ូដ​ស្រាប់​ៗ អតិថិជន​ក៏​អាច​ធ្វើការ​កុម្ម៉ង់​ម៉ូដ​តាម​ចិត្ត​ប្រាថ្នា​ផង​ដែរ!

នៅ «ជីវិត​ថ្មី» គ្រឿងអលង្ការ​អ្វី​ក៏​មាន​ដែរ ទាំង​កងដៃ ខ្សែដៃ ចិញ្ចៀន ក្រវិល ខ្សែក កងក កន្លាស់​អាវ បន្តោង​ខ្សែ​ក ហើយ​មាន​ម៉ូដ​ខ្លះ​អម​ដោយ​ត្បូង​ទឹក​ឃ្មុំ ពាក់​ទៅ​រឹតតែ​ស្អាត និង​ទាក់ទាញ! រឹតតែ​ពិសេស អ្នក​ក៏​អាច​កុម្ម៉ង់​ដាក់​ឈ្មោះ​ខ្លួនឯង ឬ​មនុស្ស​ជាទី​ស្រលាញ់​នៅ​លើ​នោះ​បាន​ទៀត​ផង។

លោក ឡុង ឡេង ក៏​បាន​បង្ហើប​ផង​ដែរ​ថា «ឆាប់​ៗ​នេះ ជីវិត​ថ្មី​នឹង​មាន​ថ្នាក់​បង្រៀន​ធ្វើ​គ្រឿងអលង្ការ​ដែល​អ្នក​ចូលរួម​អាច​ធ្វើ​ការ​ផលិត​អ្វី​ដែល​ខ្លួន​ចូលចិត្ត និង​ប្រាថ្នា​ដោយ​ផ្ទាល់ដៃ»។ សម្រាប់ព័ត៌មានបន្ថែម អាចតាមដាននៅលើហ្វេសប៊ុកផេក ឬទាក់ទងលេខ 096 539 2283 ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។