ភ្ងាក់ផ្អើលខ្លាំង! ក្រោយតារាស្រីចិនម្នាក់អាចថតឈុតកម្សត់សម្រក់ទឹកភ្នែកត្រឹម ៥ វិនាទី

ការសម្ដែងគឺមិនមែនជាការងាយស្រួលនោះឡើយជាពិសេសបើចំឈុតឆាកកម្សត់ត្រូវយំសម្រក់ទឹកភ្នែកទៀតនោះតារាជាច្រើនសុទ្ធតែប្រឈមមុខនឹងការលំបាកក្នុងការបញ្ចេញអារម្មណ៍ឬចូលតួ។ មិនតែប៉ុណ្ណោះក៏ធ្លាប់មានតារាជាច្រើនបានលើកឡើងថារវាងឈុតឆាក កំប្លែង ស្នេហា ឬសម្រក់ទឹកភ្នែក ឈុតឆាកដែលពិបាកសម្ដែងជាងគេគឺសម្រក់ទឹកភ្នែកនេះហើយ។

រីឯតារាសម្ដែងស្រីលំដាប់ A ដូចជា YangMi ក៏ធ្លាប់បាននិយាយពេលនាងសម្ដែងឈុតឆាកយំក្នុងរឿង “Ten Miles of peach blossom” ថានាងមិនអាចសម្ដែងទៀតទេបើតម្រូវឲ្យយំម្ដងទៀតព្រោះពេលចូលតួពេកពិតជាឈឺចាប់ខ្លាំងណាស់។ ពោលគឺនាងសុំខ្លាចតែម្ដងវគ្គកំសត់ៗពេកនោះដោយសារវាប៉ះពាល់ដល់អារម្មណ៍អ្នកសម្ដែងខ្លាំង។

នាពេលថ្មីៗ នេះតារាស្រី Zhang Ruonan ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍និងកោតសរសើរខ្លាំងមិនដាច់ពីមាត់ពីទេពកោសល្យសម្ដែងដល់ប៉ិនប្រសប់របស់នាងដោយអាចសម្រក់ទឹកភ្នែកចូលតួមើលទៅឡើងឈឺចាប់ដូចពិតៗ ត្រឹម ៥ វិនាទីប៉ុណ្ណោះ។

តាមរយៈបណ្ដាញសារព័ត៌មាន Sina បានបញ្ជាក់ថា៖ ក្នុងរឿងដែលនាងសម្ដែង ​The End Of Endless love គឺមានឈុតឆាកកម្សត់និងស្រក់ទឹកភ្នែកជាច្រើនរហូតដល់ទៅ ១៨ កន្លែង។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា៖ តារាស្រីនេះត្រូវបានគេចាត់ទុកថាជាកំពូលតារាសម្រក់ទឹកភ្នែកផងដែរដោយសារតែនាងអាចយំភ្លាមៗ ដោយចំណាយពេលត្រឹម ៥ វិនាទីបន្ទាប់ពីចាប់ផ្ដើមថត។ នាងហាក់ដូចជាអាចបត់បែនអារម្មណ៍របស់ខ្លួនបានយ៉ាងលឿន ១៨០ ដឺក្រ ដោយចាកចេញពីខ្លួនឯងទៅជាតួអង្គដែលសម្ដែងបានត្រឹមតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ ការសម្ដែងរបស់នាងក៏ត្រូវបានអ្នកជុំវិញសរសើរជាពិសេសអ្នកដឹកនាំផ្ទាល់ថាប្រៀបដូចជារូបនាងបានឆ្លងកាត់នូវរឿងទាំងនេះពិតៗផ្ទាល់រីឯការឈឺចាប់ទាំងឡាយគឺស្ដែងចេញនូវលើមុខយ៉ាងច្បាស់ដែលធ្វើឲ្យអ្នកទស្សនាអាចដឹងបានដល់ជម្រៅចិត្ត។ សម្រាប់តួអង្គដែលនាងសម្ដែងក្នុងរឿងនេះដែរ ជាតួដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនិងថែមទាំងប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងទៀត។

គួររំលឹកថា តារាស្រី Zhang Ruonan ឆ្នាំនេះមានអាយុ ២៦ ឆ្នាំហើយ។ ខណៈរូបនាងឈានជើងចូលក្នុងវិស័យសិល្បៈបានរយៈពេលជាង ៤ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ នាងបានបន្ដអភិវឌ្ឍខ្លួនពីតារាម៉ូឌែលក្លាយខ្លួនជាតារាសម្ដែងស្របពេលការសម្ដែងរបស់នាងក៏ហាក់ដូចជាល្អទៅៗ ពីមួយរឿងទៅមួយរឿង។ ថែមទាំងត្រូវបានគេចាត់ទុកថាជាតារាសម្ដែងវ័យក្មេងម្នាក់ដែលពង្រឹងសមត្ថភាពសម្ដែងរបស់ខ្លួនបានយ៉ាងល្អខ្លាំងបើប្រៀបទៅនឹងតារាសម្ដែងផ្សេងៗមានវ័យប្រហាក់ប្រហែលគ្នា។ គិតមកដល់ពេលនេះនាងបានសម្ដែងរឿងតូចធំច្រើនជាង ១៥ ហើយ ភាគច្រើនសុទ្ធសឹងជារឿងកំសត់ត្រូវសម្រក់ទឹកភ្នែកច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម