មិន​បាច់​ទៅ​ឆ្ងាយ​ នៅ​កណ្ដាល​ក្រុង​ក៏​មាន​អាហារដ្ឋាន​បែប​ខ្មែរ​បុរាណ​​យ៉ាងពិសេស

ឲ្យ​តែ​ពេល​ស្ត្រេស​ជា​មួយ​ការ​សិក្សា និង​ការងារ​ម្នាក់ៗ​តែង​តែ​ចង់​ស្វែង​រក​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ​តែ​មិន​ដឹង​ទៅ​រក​នៅ​ណា​ត្រូវ​អត់?

មិន​ចាំ​បាច់​ចំណាយ​ពេល​ជិះ​ម៉ូតូ​ទៅ​ក្រៅ​​ឆ្ងាយ​ក្រុង​ប្រិយមិត្ត​ក៏​អាច​ស្វែង​រក​កន្លែង​ញ៉ាំ​អី​ដែល​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​មក​វិញ​បាន​ដែរ។ គីនិន (Kinin) គឺ​ជា​ភោជនីយដ្ឋាន​មួយ​ដែល​មាន​រចនាបថ​តាម​បែប​ខ្មែរ​បុរាណ​លាយឡំ​ជា​មួយ​នូវ​ភាព​ទំនើប​ទាន់​សម័យ និង​លម្អដោយ​រុក្ខជាតិ​តូច​ធំ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​រំសាយ​អស់​ភាព​នឿយ​ហត់​​​ពី​បញ្ហា​ការងារ និង​ភាព​ស្មុគ​ស្មាញ​ផ្សេងៗ​បាន។

បើ​និយាយ​ពី​រសជាតិ​អាហារ​នៅ​ទីនោះ​គឺ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​មែនទែន មាន​ទាំង​អាហារ​បែប​បរទេស អាហារ​ខ្មែរ អាហារ​កូនកាត់​ខ្មែរ-អឺរ៉ុប និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត។ ចំពោះ​សោភ័ណភាព​អាហារ​វិញ​គឺ​មើល​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ​មែនទែន ពិសេស​គឺ​រសជាតិ​ថ្មី​ ប្លែក​ជាមួយ​អាហារ​កូនកាត់​ខ្មែរ-អឺរ៉ុប​នេះ​តែម្ដង។​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​តម្លៃ​អាហារ​នៅ​ទីនោះ​គឺ​មិន​លើស​ពី​១៣​ដុល្លារ​ឡើយ។​

ចំពោះ​បរិយាកាស​ក្នុង​ហាង​វិញ គឺ​មាន​កន្លែង​ថត​រូប​ស្អាតៗ​ជាច្រើន ជា​ពិសេស​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប​ជាមួយ​ធម្មជាតិ ដែល​ទីនោះ​គឺ​មាន​ដើម​គីនិន​មួយ​យ៉ាង​ធំ​នៅ​ចំកណ្ដាល​សួនច្បារ​ ហើយ​នៅ​ពី​ក្រោយ​ដើម​គីនិន​នោះ​គឺ​មាន​ផ្ទះ​បុរាណ​មួយ​ដែល​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ស័ក្ដិសម​ជាមួយ​កូន​រុក្ខជាតិ​តូច​ធំ​ដែល​ម្ចាស់​ហាង​បាន​តុបតែង​លំអ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ភោជនីយដ្ឋាន​គីនិន ក៏​មាន​ដាក់​តាំង​លក់​នូវ​វត្ថុបុរាណ​ជាច្រើន ដែល​អាច​អោយ​ប្រិយមិត្ត​ធ្វើ​ការ​ទស្សនា​បន្ធូរ​អារម្មណ៍​តានតឹង ឬ​ក៏​ចង់​ទិញ​យក​ទៅ​ដាក់​លំអ​នៅ​ផ្ទះ និង​កន្លែង​ធ្វើ​ការ​ក៏បាន។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ