ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្តឆ្នាំនេះ មានការប្រកួតប្រជែងរូបថត និងប្រាក់រង្វាន់ទៀតផង!

«ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ​វត្ត (Equinox Angkor)» ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បាតុភូត​ព្រះ​អាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត។ ​​​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​នេះ​ នឹង​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​​ក្នុង​ ខែ​មីនា​ ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ លើ​ទឹក​ដី​ខេត្ត​សៀម​រាប​។​

តាម​រយៈ​ការ​រំពឹង​ទុក​ «ព្រឹត្តិការណ៍​​សមរាត្រី​នៅ​ប្រាសាទ​អង្គរ​វត្ត» នឹង​កើត​មាន​នៅ​ចន្លោះ​ ថ្ងៃ​ទី​ ២០​ ដល់​ ២២ ​ខែ​មីនា ​ឆ្នាំ​ ២០២៤​ វេលា​ម៉ោង​ ៥:០០​ នាទី​ ដល់ម៉ោង ​៧:០០​នាទី​​ព្រឹក​​។ ក្រសួង​ទេសចរណ៍​ក៏​បាន​រៀប​ចំ​នូវ​កម្ម​វិធី​​ «​ការ​ប្រកួត​ប្រជែង​រូប​ថត​សម​រាត្រី​អង្គរ​អច្ឆរិយ​ (Equinox Angkor Photo Contest) » សម្រាប់ភ្ញៀវទេសចរដែលបានចូលរួមក្នុងព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយនេះដែរ។

លក្ខខណ្ឌ​នៃ​ការ​ចូល​រួម​៖

  • ជ្រើស​រើស​រូប​ថត​នៅ​ក្នុង​ ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ​វត្ត​ ឆ្នាំ​២០២៤ ​ដែល​ខ្លួន​បាន​ថត​ដោយ​ផ្ទាល់​
  • ផ្ញើ​រូប​ថត​ ​ភ្ជាប់​ជាមួយ​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ មក​កាន់​ទំព័រ​ហ្វេសបុក ​ក្រសួង​ទេសចរណ៍ Ministry of Tourism (https://www.facebook.com/cambodia.tourism.ministry)

ក្រសួង​នឹង​បើក​ការ​ទទួល​រូប​ថត​ ចាប់​ពី​ថ្ងៃ​ទី ​២០​ ដល់​ថ្ងៃ​ទី ​២៥​ ខែ​មីនា​ ឆ្នាំ ​២០២៤​។​ រូប​ថត​ស្អាត​ជាង​គេ ​១០​ សន្លឹក​នឹង​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នា​នា​របស់​ក្រសួង​ទេសចរណ៍​។

សម្រាប់​ជ័យ​លាភី​រូប​ថត​ចំនួន​ ៣​ រូប​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ចាប់​ពី​ ៥​ សែន​រៀល​រហូត​ដល់​ ១​ លាន​រៀល​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន