លេងអស់ដៃហើយឆ្នាំនេះ! Rosé ស្លៀករ៉ូបស្ដើងមើលធ្លុះដល់ខោអាវក្នុង ចូលរួមកម្មវិធី PFW

ក្នុងនាមជា BA របស់ប្រេនល្បីលំដាប់ពិភពលោក Saint Laurent ឬ YSL តាំងពីឆ្នាំ ២០២០ មក Rosé សមាជិកក្រុម BLACKPINK តែងតែបង្ហាញស្ទីលប្លែកស្រស់ស្អាតជារៀង​រាល់ឆ្នាំរាល់ពេលចូលរួមកម្មវធី Paris Fashion Week។ សម្រាប់ឆ្នាំថ្មី ២០២៤ Rosé កាន់តែបង្ហាញភាពទាក់ទាញរបស់ខ្លួនជាមួយស្ទីលថ្មីប្លែកកំពុងពេញនិយម។

កម្មវិធី Paris Fashion Week របស់ YSL ឬ Saint Laurent បានធ្វើឡើងនៅរាត្រីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤។ អ្វីដែលធ្វើឲ្យមហាជនមានចំណាប់អារម្មណ៍ខ្លាំងនោះគឺ Rosé បានបង្ហាញខ្លួនជាមួយស្ទីលសម្លៀកបំពាក់កំពុងពេញនិយមគឺ រ៉ូប​ក្រៅ​ស្ដើង​មើលឆ្លុះឃើញឈុតខោអាវក្នុង។ ជាមួយ​រាងតូច ខ្ពស់ស្រឡូនរបស់ Rosé ធ្វើឲ្យនាងដើរចេញមកមានភាពលេចធ្លោ និងស្រស់ស្អាតខ្លាំង។ នាងក៏បានក្លាយជាប្រធានបទត្រូវបានគេលើកឡើងយកមកពិភាក្សាពាសពេញបណ្ដាញសង្គមផងដែរ។

សម្រាប់​រ៉ូបពណ៌ត្នោតដែល Rosé បានស្លៀកគឺត្រូវបានរាយការណ៍ថា ជា​ Collection ថ្មីរបស់ YSL សម្រាប់រដូវត្រជាក់។ ឈុតនេះ ត្រូវបានមហាជនជាច្រើនលើកឡើងថា ពិតជាសមឥតខ្ចោះជាមួយ Rosé។ កន្លងមក តារាស្រីកូរ៉េខាងត្បូងដែលហ៊ានស្លៀកស្ទីលបែបនេះរួមមានដូចជា Lee Hyori ក្នុងកម្មវិធី Fashion កាលពីឆ្នាំ ២០២៣ តារាស្រី Moon Ga Young ក្នុងកម្មវិធី Milan Fashion Week របស់ប្រេន Dolce & Gabbana និងសមាជិកក្រុម LE SSERAFIM ក្នុង​បទ​ចម្រៀង​។

ក្រៅពីឈុតរ៉ូបពណ៌ត្នោតបញ្ចេញសាច់នេះ Rosé ក៏បានធ្វើឲ្យមហាជនជាច្រើនចំហរមាត់ជាមួយឈុតសម្រាប់អាហារពេលល្ងាច ក្រោយ​ចប់​កម្មវិធី​បង្ហាញ​ម៉ូដរបស់ YSL ដោយ Rosé បានស្លៀកឈុតអាវធំ ជាមួយខោ ពណ៌ខ្មៅ រូបនាងមើលទៅជះរាង​ឡូយ និងមានភាពទាក់ទាញខ្លាំងសឹងមិនគួរឲ្យជឿ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ