ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រាប់ឥតលាក់លៀម តម្លៃខ្លួន BA នាង និង អ៊ីងហ្វា ខ្ពស់ខ្លាំងលំដាប់អន្តរជាតិ 

បវរកញ្ញាល្បីឈ្មោះលំដាប់ប្រទេស​ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបត្រូវបានប្រកាសជាទូត​តំណាងផលិតផល​ឲ្យក្រុមហ៊ុន LAKAMO ព្រមជាមួយម្ចាស់​ 1st Runner up Miss Grand International 2022 ​Engfa Waraha កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្តែងអារម្មណ៍រំភើប ដែលក្រុមហ៊ុនដ៏ធំនេះ បានជ្រើសរើសនាង និង idol អ៊ីងហ្វា ឱ្យធ្វើជា BA ផលិតផលថែរក្សាសម្រស់ក្នុងពេលតែមួយ។ វត្តី លើកឡើងបន្តថា នេះជាក្តីស្រមៃដែលប៉ងមកជាយូរហើយ គឺចង់ឱ្យមានក្រុមហ៊ុន lotion ឬក្រុមហ៊ុនផលិតផលក្នុងស្រុក ជួលនាងធ្វើជា BA ដើម្បីនាងមានឱកាសផ្សព្វផ្សាយផលិតផលខ្មែរយើងទៅទីផ្សារអន្តរជាតិ។

បវរកញ្ញាជើងខ្លាំងរូបនេះទទួលស្គាល់ថា ដោយសារនាងនៅជាប់កុងត្រាជាមួយស្ថាប័ន Miss Grand International ដូច្នេះ តម្លៃខ្លួនរបស់នាងខ្ពស់ខ្លាំងជាងទីផ្សារក្នុងស្រុកពិតមែន ទើបមិនមានក្រុមហ៊ុនណាហ៊ានចំណាយជួលនាងធ្វើជា BA។ ប៉ុន្តែលោកស្រី មាស ចាន់ដាលីន ម្ចាស់ប្រេន LAKAMO ​សុខចិត្តចំណាយប្រាក់យ៉ាងច្រើនសន្ធឹកជួលបវរកញ្ញាលំដាប់ប្រទេសកម្ពុជា-ថៃ មកធ្វើជា BA ក្នុងពេលតែមួយ ជារឿងដែលធ្វើឱ្យសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន។ ពិសេស គឺនាងបានរួមការងារជាមួយកញ្ញា អ៊ីងហា្វ ជា idol ក្នុងដួងចិត្តរបស់នាងជាយូរមកហើយ។

5th Runner up Miss Grand International 2022 បញ្ជាក់ថា «ដោយសារខ្ញុំនៅក្នុងកុងតា្រ MGI តម្លៃគឺវាខ្ពស់ខ្លាំងមែនទែន វាថ្លៃជាងទីផ្សារក្នុងស្រុកខ្មែរ ទទួលស្គាល់ មែន» ជាការផ្តល់តម្លៃ និងកិត្តិយសនូវអ្វីដែល វត្តី បានធ្វើសម្រាប់ប្រទេសកម្ពុជា។ ទោះបីជា វត្តី មិនទម្លាយឱ្យដឹងតួលេខនៃតម្លៃខ្លួន តែគេអាចប៉ាន់ស្មានដឹងថា តម្លៃខ្លួននាងប្រហែលខ្ទង់សែនដុល្លារឯណោះ ខណៈហ្វេនផេក  Beauty Pageant Reviewer ថ្មីៗនេះក៏ទម្លាយតាមរយៈ status ថា «វត្តី​1ឆ្នាំនេះ​ ទទួល BA ធំៗ​រាប់មុឺនដុល្លាបានដល់ទៅ2ហេីយ​ សរុបមកក្បែរលាន​ដុល្លាដែរ​»។

សូមជម្រាបថា បវរកញ្ញាលំដាប់ប្រទេសកម្ពុជា និង​ថៃ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី -Engfa Waraha ចុះកុងត្រាធ្វើជា BA ឱ្យក្រុមហ៊ុន LAKAMO រយៈពេល ១ឆ្នាំ។ រាជiនីសម្រស់ទាំងពីររូបនេះ នឹងត្រូវថត​ប្រម៉ូត​ផ្សព្វផ្សាយ​ផលិតផល​ឡេ​លាប​ស្បែក ​និង​ស្ប៉ា​ស្បែក រួមទាំងស៉្បត​ពាណិជ្ជកម្មផ្សេងៗ​ឱ្យ​ក្រុមហ៊ុនធំនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ