មកស្គាល់ភាសាស្នេហ៍ទាំង ៥ ដែលអាចរឹតចំណងស្នេហាអ្នកឱ្យរឹងមាំ គង់វង្សយូរអង្វែង

ការដឹងពីប្រភេទនៃភាសាស្នេហាដែលអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក រួមទាំងសមាជិកគ្រួសារចូលចិត្ត ​នឹង​ជួយ​ឱ្យ​យើង​យល់​គ្នា​កាន់​តែ​ច្បាស់ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់​តែ​ច្រើន ដើម្បី​បំពេញ​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។

“មិនមែនក្ដីស្រលាញ់យើងមិនស្មើគ្នា គ្រាន់តែភាសាស្នេហ៍យើងខុសគ្នា”

ក្នុងឆ្នាំ ១៩៩២ អ្នកនិពន្ធ និងជាទីប្រឹក្សាជនជាតិអាមេរិកលោក Gary Chapman បានសរសេរសៀវភៅ The Five Love Languages ​​ដែលជាសៀវភៅលក់ដាច់បំផុត និយាយអំពីគោលគំនិតនៃ ‘ភាសានៃសេចក្តីស្រឡាញ់’ ដែលបានជួយគូស្នេហ៍ឱ្យរៀនបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន ហើយ​ទទួល​អារម្មណ៍ស្រឡាញ់​ពី​អ្នក​ម្ខាង​ទៀត​វិញ។​​ Gary បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំដើម្បីសង្កេត និងកត់ត្រានូវអាកប្បកិរិយារបស់គូស្នេហ៍ដែលមកសុំយោបល់ពីគាត់ ហើយរកឃើញថា គូស្នេហ៍តែងតែមានការយល់ច្រលំគ្នាទៅវិញទៅមក ដោយសារតែពួកគេមានតម្រូវការខុសៗគ្នាក្នុងការបង្ហាញពីក្តីស្រលាញ់ និងការទទួលស្គាល់ស្នេហា។ នៅទីបំផុត Gary បានសន្និដ្ឋានថា របៀបបង្ហាញក្ដីស្រលាញ់ ឬភាសាស្នេហាមាន ៥ រូបបែបដូចតទៅ៖

១. ភាសាស្នេហ៍តាមពាក្យសម្ដី (Words of Affirmation)

ជាការ​បង្ហាញ​សេចក្តី​ស្រឡាញ់​តាម​រយៈ​ពាក្យ​សម្ដី​ដូច​ជា ពាក្យ​ស្រឡាញ់ ការ​សរសើរ ការ​សរសើរ ឬ​ពាក្យ​លើក​ទឹក​ចិត្ត ដោយមនុស្សមួយចំនួនចូលចិត្តចង់ដឹងថាអ្នកដទៃមានអារម្មណ៍ចំពោះពួកគេ។ ពួកគេសប្បាយចិត្តខ្លាំងណាស់នៅពេលដែលដៃគូរបស់ពួកគេសរសើរ ឬប្រាប់ ថាស្រឡាញ់ពួកគេ ឬពាក្យផ្អែមល្ហែម ក្នុងឆាតផ្សេងៗ។

២. ការចំណាយពេលរួមគ្នាយ៉ាងមានគុណភាព (Quality Time)

មនុស្សមួយចំនួនមានអារម្មណ៍ខ្លួនទទួលបានក្ដីស្រលាញ់នៅពេលដែលភាគីម្ខាងទៀតបង្ហាញថាពួកគេចង់នៅជាមួយគ្នា។ ពួកគេមិនត្រូវការបរិមាណ ឬពេលច្រើនម៉ោងជាមួយគ្នាទេ ប៉ុន្តែ​ ​ចង់​បាន​ពេលវេលា​ដែល​មាន​គុណភាព​ ​ដូចជា​ពេល​ពួកគេ​នៅ​ជាមួយ​គ្នា អ្នកត្រូវតែប្រើពេលឱ្យសមតម្លៃ មិនលេងទូរស័ព្ទ ហើយចាប់អារម្មណ៍អ្វីដែលដៃគូកំពុងនិយាយឬធ្វើច្រើនជាង។

៣. ការធ្វើអ្វីមួយឱ្យគ្នា (Acts of Service)

មនុស្សដែលចូលចិត្តភាសាស្នេហាប្រភេទនេះ ជឿថាពេលខ្លះទង្វើគឺសំខាន់ជាងពាក្យសម្ដី។ ពួកគេប្រហែលជាមិនប្រាប់អ្នកថាពួកគេស្រឡាញ់អ្នក ឬសរសើរអ្នកដោយពាក្យផ្អែមល្ហែមនោះទេ ប៉ុន្តែពួកគេនឹងជួយសម្រាលបន្ទុក ដូចជាជួយការងារផ្ទះ ធ្វើម្ហូប បើកឡានជូន ឬស្ម័គ្រ​ចិត្ត​ឲ្យ​អ្នក​ម៉ាស្សា​ពេល​អ្នក​ត្អូញត្អែរ​ថា​ហត់ជាដើម។ ភាសាស្នេហានេះក៏រួមបញ្ចូលការផ្តល់ដំបូន្មាន ឬព្យាយាមជួយដោះស្រាយបញ្ហាគ្នាផងដែរ។

៤. ការប៉ះពាល់រាងកាយ (Physical Touch)

អ្វី​ដែល​មនុស្ស​ជា​ច្រើន​ហៅ Skinship ​គឺ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​រយៈ​ការ​ប៉ះ​ពាល់​រាង​កាយ។ នេះ​មិន​មែន​គ្រាន់​តែ​មាន​ន័យ​ថា​មាន​ការ​រួម​ភេទ​ទេ តែក៏សម្ដៅលើការ​​ឱប កាន់ ថើប​ថ្ពាល់ យក​ដៃ​កៀក​ស្មា ឬ​អង្អែល​ក្បាល។ មនុស្ស​ដែល​មាន​ភាសា​ស្នេហា​បែប​នេះ​ចូល​ចិត្ត​ស្និទ្ធ​នឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែមិនមែនមានន័យថា ចង់នៅក្បែរគ្នាគ្រប់ពេលនោះទេ។

៥. ការផ្តល់/ទទួលអំណោយ (Giving/Receiving Gifts)

ជាការផ្តល់អំណោយ ឬវត្ថុតូចៗ ឬវត្ថុអនុស្សាវរីយ៍ក្នុងឱកាសពិសេស ឬពេលអ្នកប្រទះឃើញរបស់ដែលអ្នកចូលចិត្តក៏ទិញផ្ញើគ្នា។ ការទទួលបានអំណោយបែបនេះ បង្ហាញថាយើងនឹកគ្នា គិតដល់គ្នា និងសំខាន់ចំពោះគ្នាទៅវិញទៅមក។ ការបង្ហាញក្ដីស្រលាញ់តាមរយៈការឱ្យកាដូ​ន​មិន​មែន​មាន​ន័យ​ថា​មនុស្ស​មួយ​ក្រុម​នេះ​ជា​មនុស្ស​សម្ភារៈនិយម​នោះ​ទេ ព្រោះអ្វីដែលសំខាន់មិនមែនត្រឹមតែតម្លៃជាលុយរបស់កាដូនោះទេ ប៉ុន្តែ​វា​ជា​តម្លៃ​មនោសញ្ចេតនា​ដែល​យើង​មាន​ ​ចំពោះ​មនុស្ស​ពិសេស ទើបយើង​ផ្តល់​ឱ្យ​គ្នា​ទៅវិញទៅមក​។ ហើយ​មនុស្ស​ដែល​មាន​ភាសា​ស្នេហា​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ពួកគេចាំតែ​ទទួល​នោះ​ទេ ប៉ុន្តែ​មនុស្ស​មួយ​ក្រុម​នេះ​ក៏​ចូល​ចិត្ត​ទិញ​កាដូ​ជូន​មនុស្ស​ជា​ទី​ស្រលាញ់​ដែរ។

ដើម្បី​ដឹង​ថា​មនុស្ស​ដែល​យើង​ស្រលាញ់​មាន​ភាសា​បែប​ណា​គឺ​ត្រូវ​និយាយ​ដោយ​បើក​ចំហ។ ប៉ុន្តែវាប្រហែលជាមិនងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាទេ។ មនុស្ស​ខ្លះ​អាច​នឹង​ខ្មាស​អៀន ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ខ្លាច​ថា​ការ​និយាយ​នឹង​ក្លាយ​ទៅ​ជា​ជម្លោះ។ យ៉ាងណា អ្នកអាចសាកល្បងផ្ញើអត្ថបទនេះទៅមនុស្សជាទីស្រឡាញ់ដើម្បីចាប់ផ្ដើមការសន្ទនាបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *