ជឿជាក់ជាថា អ្នកដែលមានគម្រោង ធ្វើដំណើរកម្សាន្ត គោលដៅធំជាងគេ គឺប្រាកដជាទស្សនាតាមប្រាង្គប្រាសាទនានានៅក្នុងតំបន់អង្គរ ទើបយប់ឡើងដើរទស្សនាទិដ្ឋភាពទីក្រុង និងចូល Pub-Street ផ្សាររាត្រីជាដើម។ តាមពិតប្រសិនបើយើងរៀបគម្រោងបានច្បាស់លាស់ និងកំណត់គោលដៅដើរលេងាបនត្រឹមត្រូវ នោះនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នក ក្លាយជាពេលវេលាឈប់សម្រាកដ៏មានន័យបំផុត បានទៅលេងច្រើនទីតាំង ផ្ដិតយករូបភាពស្អាតៗ និងជាទុកជាអានុស្សាវរីយ៍ដ៏ល្អមួយ ពេលត្រឡប់មកផ្ទះវិញ ។
សៀមរាបជាទឹកដីវប្បធម៌ប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា មានទីតាំងប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទ ព្រមជាមួយការបង្កើតថ្មី នៃទីតាំងទេសចរណ៍ កន្លែងកម្សាន្តថ្មីៗ បន្ថែមទៀត បានធ្វើឱ្យខេត្តមួយនេះ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅក្នុងប្រទេសកម្ពុជា។ កុំឱ្យខាតជើង យើងមកមើលទាំងអស់គ្នាថា បើទៅលេងសៀមរាប ត្រឹម ៣ ថ្ងៃ តើយើងគួរទៅលេងកម្សាន្តនៅទីតាំងណាខ្លះ។
តោះ! មកមើលការចែករំលែកដ៏ល្អមួយតាមរយៈទំព័រហ្វេសប៊ុកផេក “ដើរជាមួយ នាម-Neam ទាំងអស់គ្នា៖
១.ដំណើរកម្សាន្តថ្ងៃទី១
២.ដំណើរកម្សាន្តថ្ងៃទី២
៣.ដំណើរកម្សាន្តថ្ងៃទី៣