កម្មវិធីប្រកួតប្រជែងសម្រស់ដ៏អស្ចារ្យ Miss Grand Cambodia 2023 ទើបបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅ ដោយជយលាភីឆ្នាំនេះបានទៅលើ ភឹម ស្រីនោ។ បច្ចប្បន្ន ម្ចា់មកុដកំពុងខិតខំប្រឹងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ត្រៀមសម្រាប់ការប្រកួតអន្តរជាតិ ដែលនឹងរៀបចំឡើងនៅប្រទេសវៀតណាម នៅខែតុលាខាងមុខនេះ។
ក្រោយមើលឃើញថា កម្មវិធីប្រកួត Miss Grand Cambodia 2023 រៀបចំបានល្អ បេក្ខភាពទទួលការមើលថែយ៉ាងដិតដល់ពីស្ថាប័នរៀបចំ Miss Grand Cambodia 2023 របស់អ្នកស្រី អ៊ឹម សុគន្ធា បានទាក់ចិត្តតារាស្រីល្បីៗជាច្រើនឱ្យងាកមកសម្លឹងមើលកម្មវិធីប្រកួតប្រជែងសម្រស់ដ៏អស្ចារ្យនេះ ដែលក្នុងនោះមានតារាស្រីល្បីៗជាច្រើនដែលគេកំពុងល្បីថា ពួកគេអាចនឹងដាក់ពាក្យចូលប្រកួត Miss Grand Cambodia នៅឆ្នាំក្រោយនេះ។
គ្រាន់តែទទួលដំណឹងនេះភ្លាម ហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជានាំគ្នាជ្រួលច្របល់ចិត្តជាខ្លាំង ព្រោះអ្នកដែលគ្រោងដាក់ពាក្យសុទ្ធសឹងជាបុគ្គលខ្លាំងៗ មានទាំងសមត្ថភាព និងរូបសម្រស់ ដូច្នេះប្រសិនបើឆ្នាំក្រោយពួកគេពិតជាចូលប្រកួតមែន ឆាក Miss Grand Cambodia 2024 ច្បាស់ជាផ្អើលកម្មវិធីតែម្ដង។ ខាងក្រោមជាតារាស្រីដែលកំពុងល្បីថា អាចនឹងចូលមកអង្រួនការប្រកួត Miss Grand Cambodia 2024 ៖
១. សុគា គីមលាង ហៅ Kon Ant


២. ប៊ី សុធារី


៣. ណា សាឌី


៤. ព្រះកាយច័ន្ទ


៥. សុខ និដាណាត់


៦. លីម ណាលី


៧. ម៉ាច ដាវី























































Account
Security
Favourite Content