អាថ៌កំបាង ៣ នេះធ្វើឱ្យ Go Yoon Jung មានសម្រស់ក្មេងស្អាតដូចសិស្សស្រីថ្នាក់វិទ្យាល័យ

បើទោះបីជាមានវ័យទើបតែ ២៧ ឆ្នាំមែន ប៉ុន្តែតួឯកស្រីក្នុងរឿង Alchemy of Souls Season 2: Light and Shadow និង Moving តារាស្រី Go Yoon Jung បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលមែនទែនជាមួយទេពកោសល្យនៃការសម្ដែង។ លើសពីនេះ​ នាងក៏ត្រូវបានគេសរសើរថាមានសម្រស់ស្រស់ស្អាតដូចទេពធីតាប្រចាំសាលាផងដែរ។ ដូច្នេះកុំឱ្យខាតពេលយូរ AMS នឹងចែករំលែកនូវអាថ៌កំបាំង ៣ យ៉ាងដែលនាងប្រើប្រាស់សម្រាប់ថែរក្សាសម្រស់៖

១. ញ៉ាំអាហារតិច និងផឹកទឹកច្រើន

តារាស្រី Go Yoon Jung គឺជាមនុស្សម្នាក់ដែលមានការតឹងរ៉ឹងក្នុងការគ្រប់គ្រងរបបអាហារមែនទែន ដូច្នេះនាងញ៉ាំអាហារម្សៅក្នុងបរិមាណតិចតួចប៉ុណ្ណោះ ហើយផឹកទឹកឱ្យបានច្រើនតាមអាចទៅរួច។ ដោយការញ៉ាំអាហារមានជាតិម្សៅច្រើនអាចធ្វើឱ្យងាយប្រមូលផ្ដុំជាតិខ្លាញ់ និងពិបាកក្នុងការរំលាយអាហារ ខណៈដែលការផឹកទឹកច្រើនអាចជួយរំលាយអាហារ និងបន្សាបជាតិពុល។ មិនតែប៉ុណ្ណោះ នាងជឿជាក់ថាការផឹកទឹកឱ្យបានច្រើនក៏អាចជួយឱ្យស្បែកមានសំណើម កាត់បន្ថយការឃ្លាន និងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង។

២. ប្រើកង់យូហ្គា

ការទៅហាត់ប្រាណនៃកន្លែងហាត់ប្រាណអាចធ្វើឱ្យនាងមានអារម្មណ៍ពិបាក ដូច្នេះតារាស្រីរូបនេះបានប្រើប្រាស់កង់យូហ្គាដើម្បីលាតសន្ធឹង និងសម្រួលនូវឥរិយាបថរាងកាយផងដែរ។ នាងគិតថាការធ្វើបែបនេះជាប្រចាំមិនត្រឹមតែអាចការពារខ្នង និងសម្រួលឥរិយាបថនោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយភាពរឹងឆ្កឹងលើដងខ្លួនព្រមទាំងការឈឺចាប់ផ្នែកឆ្អឹងខ្នង ឆ្អឹងអាងត្រគាក និងស្មាក្នុងពេលតែមួយទៀតផង។ លើសពីនេះ វាក៏អាចជួយសម្រួលចរន្តឈាមផងដែរ។

៣. មិនភ្លេចការហាត់ Pilates

Pilates គឺជាលំហាត់ប្រាណដែលសំខាន់ និងពេញនិយមបំផុតសម្រាប់ស្រ្តីនៅប្រទេសកូរ៉េខាងត្បូង មិនថាមនុស្សធម្មតា ឬតារាសម្ដែងនោះទេ។ ជាក់ស្ដែងដូចទៅនឹងតារាស្រីកើតឆ្នាំ ១៩៩៦ នេះដែរ នាងមិនដែលភ្លេចក្នុងការហាត់ Pilates នោះទេដោយនាងជឿជាក់ថាវាអាចជួយពង្រឹងសាច់ដុំ និងធ្វើឱ្យមានរាងរូវស្អាតតូចស្រឡូនផងដែរ។ បើទោះបីជាមានជិត ៣០ ឆ្នាំហើយ ដោយសារមានការហាត់ប្រាណ និងការហូបចុកទើបធ្វើឱ្យនាងនៅមានសម្រស់ស្រស់ស្អាតព្រមទាំងមានឈ្មោះជាទេពធីតាវិទ្យាល័យទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន