ស្រីៗមិនចង់ស្រលាញ់ប៉ះមនុស្សប្រុសចរិតប្រើហិង្សា ត្រូវសង្កេតមើល ១០ ចំណុចនេះ

វាជារឿងគួរឱ្យសង្វេគណាស់ដែលយើងបានឃើញព័ត៌មានមនុស្សស្រីត្រូវបានធ្វើបាប ករណីខ្លះរហូតដល់ស្លាប់ដោយសារតែប្ដីឬសង្សាររបស់ខ្លួន។ អ្វីដែលសំខាន់ករណីបែបនេះគឺមិនមែនគ្រាន់តែជាឧក្រិដ្ឋកម្មចៃដន្យ ឬកើតឡើងតែមួយលើកៗនោះទេ ប៉ុន្តែគឺធ្លាប់មានការប្រើហិង្សាពីមុន ហើយក៏ក្លាយជាធ្ងន់ទៅៗ។ ដូច្នេះហើយការសង្កេតមើលដឹងតាំងពីដំបូងៗ នឹងអាចជួយដល់ជីវិតមនុស្សស្រីយើងបានច្រើន។ ខាងក្រោមនេះ AMS សូមបង្ហាញ ១០ចំណុចដែលនារីៗអាចសង្កេតបានថាមនុស្សប្រុសដែលអ្នកកំពុងសេពគប់គឺជាមនុស្សហិង្សា៖

១. មនុស្សប្រុសចិត្តក្ដៅ មិនចេះអត់ធ្មត់ មិនចេះគ្រប់គ្រាន់។ ពួកគេមានការអត់ធ្មត់ទាប មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ឆាប់មួម៉ៅ ឆាប់ប្រើដៃប្រើជើង។

២. ខ្លួនគេធ្វើខុសម្ដងហើយម្ដងទៀត ប៉ុន្តែបែរជាមិនគិតយោគយល់ ឬអភ័យទោសអ្នកដទៃ និយាយឱ្យខ្លីគឺ អាត្មានិយម។

៣. មានមោទនភាពនឹងចរិតហិង្សារបស់ខ្លួនឯង គិតថាការប្រើកម្លាំងបាយនេះហើយទើបជាកូនប្រុស បើធ្វើតាមច្បាប់ តាមសន្តិវិធីគឺបានន័យថាខ្លាច ឬអន់។

៤. អ្នកចូលចិត្តខ្លួនឯងមុនពេលបានជួបគេ ច្រើនជាងខ្លួនឯងនៅពេលនេះ។

៥. នៅពេលមិត្តភ័ក្ដិសួរថាហេតុអ្វីអ្នកនៅតែទ្រាំជាមួយមនុស្សម្នាក់នេះ អ្នកមិនអាចរកចម្លើយដែលល្អ មកអធិប្បាយពន្យល់ប្រាប់មិត្តបាន។

៦. ឆាប់ចូលចិត្ត ឆាប់ស្រលាញ់ គិតអីលឿនៗ មិនចេះរង់ចាំ ចង់រួមភេទភ្លាមៗ ចង់រៀបការភ្លាមៗ ចង់មានកូនភ្លាមៗ។

៧. មិនចូលចិត្តឱ្យយើងរាប់អានមិត្តភ័ក្ដិ និងសាច់ញាតិគ្រួសារ បង្ខិតបង្ខំ គ្រប់គ្រង តាមដានយើងហួសហេតុ។ ពូកែប្រច័ណ្ឌ ហួងហែង និងចាប់ផ្ដើមបញ្ចេញអាការឆេវឆាវទាំងការនិយាយស្ដី ឬផ្លូវភេទ។

៨. យកក្ដីសុខ និងផលប្រយោជន៍របស់ខ្លួនជាធំ។ គ្រូពេទ្យផ្នែកចិត្តសាស្ត្របានណែនាំថា បើមានប្រយោគប្រហែលៗ ៣ ប្រយោគនេះចេញពីមាត់របស់គេ ស្រីៗគួរតែរកផ្លូវគេចចេញឱ្យហើយទៅ៖

– “អញមិនឱ្យឯងទៅដាច់ខាត”

– “បើឯងទៅ អញរស់យ៉ាងម៉េច”

– “បើអញមិនបាន អ្នកផ្សេងក៏មិនបានដែរ”

៩. មិនសូវដឹងខុសត្រូវ មិនស្គាល់កាលៈទេសៈ តែដាស់តឿនស្ដីថាមិនបាន មានជំនឿងប់ងុលថាខ្លួនឯងត្រូវរហូត។

១០. ធ្វើអ្វីខុសចិត្តគឺគំរាមធ្វើបាប (មិនថាធ្វើបាបយើង កូន ឬសត្វចិញ្ចឹម) គំរាមសម្លាប់ខ្លួន ផឹកស្រា លេងថ្នាំ…។

ពិនិត្យមើលបើមាន ១ ចំណុចគួរតែចាប់ផ្ដើមប្រយ័ត្ន តែបើមានលើសពី ២ចំណុចឡើងទៅ​គួរតែបណ្ដោយឱ្យគេទៅតាមផ្លូវរបស់គេទៅ ព្រោះមានឱកាសខ្ពស់ដែលអ្នកអាចជួបនឹង Toxic Relationship ឬហិង្សារាងកាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក