ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា Miss Grand តំណាងខេត្តស្វាយរៀង។ សព្វថ្ងៃ​ លីណា កំពុងប្រតិបត្តិខ្លួនយ៉ាងល្អ ដោយបានចូលរួមបំពេញគ្រប់វិញ្ញាសាដែលស្ថាប័នបានដាក់ឱ្យ ក៏ដូចចូលរួមគ្រប់កម្មវិធីដែលស្ថាប័នបានរៀបចំទៀតផង ដើម្បប្រាកដថា នាងបានសន្សំពិន្ទុយ៉ាងល្អិតល្អន់តាំងពីការចាប់ផ្តើមរហូតដល់វគ្គព្រ័ត្រ។

ក្នុងកិច្ចសម្ភាសជាមួយ AMS Infotainment នៅពិធី «សង្ក្រាន្តកូនខ្មែរ ២» កញ្ញា រី ស្រីនេត បានឱ្យដឹងថា នាងមិនមែនមកប្រកួតគ្រាន់តែដើម្បីទទួលបានបទពិសោធន៍ទេ តែនាងមានគោលដៅច្បាស់លាស់ និងមហិច្ឆិតាក្នុងការដណ្តើមយកមកុដជយលាភី Miss Grand Cambodia 2024។ 

Miss Grand ស្វាយរៀង រៀបរាប់បន្តថា គោលបំណងចម្បងនៃការដាក់ពាក្យប្រកួត Miss Grand Cambodia 2024 គឺដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង ដែលស្រលាញ់វិស័យសិល្បៈតាំងពីក្មេង។ មួយទៀត គឺនាងចង់ធ្វើជាគំរូបង្ហាញទៅឪពុកម្តាយគ្រប់រូប សូមឱ្យលោកបើកចិត្តឱ្យកូនៗចូលរួមប្រកួតកម្មវិធី beauty pageant ផ្សេងៗ ព្រោះកម្មវិធី beauty pageant មិនអាក្រក់ដូចអ្វីដែលបានលេចឮនោះទេ ផ្ទុយទៅវិញ វេទិកា beauty pageant បង្រៀនឱ្យយើងចេញអំពីការនិយាយស្តី អាកប្បកិរិយា ការប្រតិបត្តិខ្លួន ការទំនាក់ទំនង ហើយអ្វីដែលពិសេសជាងនេះ គឺយើងក៏នឹងទទួលបានឱកាសការងារផ្សេៗជាច្រើនបន្ទាប់ពីការប្រកួតផងដែរ។

បវរកញ្ញាសម្បុរទឹកឃ្មុំនេះយល់ថា ខ្លួននាងស័ក្កសមបំផុតសម្រាប់ title Miss Grand ដោយសារតែអត្ថចរិក រូបសម្បិត្តិ និងទេពកោសល្យសិល្បៈរបស់នាង ត្រូវម៉ាច់ជាមួយស្តង់ដា 4B នៃ Miss Grand តែម្តង។

ក្រឡេកមកមើលការត្រៀមខ្លួនវិញ បវរកញ្ញារូបនេះបានចំនាយពេលហ្វឹកហាត់ការដើរជាមួយគ្រូជំនាញតាំងពីមិនទាន់ដាក់ពាក្យប្រកួតម៉្លេះ ហើយបច្ចុប្បន្ននាងកំពុងទទួលការហ្វឹកហាត់បន្ថែមជាមួយគ្រូជំនាញដែលស្ថាប័ន Miss Grand Cambodia បានរៀបចំជូន។ បន្ថែមពីលើនោះ នាងក៏បានពង្រឹងលើការប្រើប្រាស់ភាសា ការនិយាយស្តី រួមទាំងការរៀបចំខ្លួនឱ្យសមជាបវរកញ្ញាផងដែរ។ 

ទោះបីដឹងថា បេក្ខភាពផ្លូវការឆ្នាំនេះសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក៏ រី ស្រីនេត មិនខ្លបខ្លាចឡើយ ដោយនាងជឿជាក់លើសមត្ថភាពខ្លួនឯង ថែមទាំងឆ្លៀតលើកទឹកចិត្តឱ្យគ្រប់គ្នាបញ្ចេញអស់ពីសមត្ថភាព ព្រោះវេទិកាប្រកួតប្រជែងនឹងជួយឱ្យយើងដឹងថា ខ្លួនឯងខ្លាំង ឬខ្សោយចំនុចណា ងាយស្រួលក្នុងការពង្រឹងបន្ថែមនៅថ្ងៃខាងមុខ។

កុំភ្លេចរង់ចាំតាមដាននូវអ្វីថ្មីៗដែល Miss Grand ស្វាយរៀង ត្រៀមបង្ហាញជូនទស្សនិកជនលើឆាកប្រកួត Miss Grand Cambodia 2024!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក