ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគំរូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសិង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន តែអ្នកទាំងពីរថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង ជាពិសេសបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

តារាប្រុសស្រីទាំងពីរបានជួបគ្នាលើកដំបូងក្នុងឆ្នាំ ១៩៩៦ នៅពេលសម្ដែងរឿង “New Lover” បើតាមការបញ្ជាក់របស់សមីខ្លួន តារាប្រុស Christopher Lee បានចាប់អារម្មណ៍លើភរិយាចាប់តាំងពីជួបដំបូង តែមិនហ៊ានសារភាពដោយសារតែតារាស្រី Fann Wong មានមិត្ដប្រុសរួចទៅហើយ។ ក្រោយមក នៅពេលដែលរូបនាងបែកគ្នាពីមិត្ដប្រុស ទើបលោកមានឱកាសនៅក្បែរ និងលើកទឹកចិត្ដ។ តារាស្រី Fann Wong និងតារាប្រុស Christopher Lee ក៏មានឱកាសសម្ដែងរឿងរួមគ្នាម្ដងទៀតក្នុងឆ្នាំ ១៩៩៨ គឺរឿង “The Condor Heroes” ដោយអ្នកទាំងពីរសម្ដែងជាតួអង្គ យ៉ាងគួ និងសៀវឡុងនី។ ប្រជាប្រិយភាពរបស់អ្នកទាំងពីរក៏កាន់តែកើនឡើងស្រើតៗ និងត្រូវបានគេលើកឡើងថាគូស្នេហ៍សមគ្នាបំផុតក្នុងរឿងនាពេលនោះ។

បើតាមប្រភពផ្ទៃក្នុង តារាស្រី Fann Wong មិនចាប់អារម្មណ៍នឹងស្វាមីឡើយ កាលពីដំបូងៗ តែដោយសារទង្វើល្អៗ ការលើកទឹកចិត្ដ និងក្ដីស្រឡាញ់ធំធេង ទើបធ្វើឲ្យនាងចាប់ផ្ដើមទន់ចិត្ដ ព្រមទាំងលង់ស្រឡាញ់ស្វាមីវិញ។ សូម្បីតែក្រុមគ្រួសាររបស់តារាស្រី Fann Wong ក៏ស្រឡាញ់ពេញចិត្ដជាមួយតារាប្រុស Christopher Lee ដែរ ព្រោះលោកជាមនុស្សមានអត្ដចរិតល្អម្នាក់ ជាហេតុធ្វើឲ្យលោកកាន់តែមានឱកាសខ្ពស់ក្នុងការក្លាយជាកូនប្រសារក្នុងគ្រួសារតារាស្រី Fann Wong។

ជាមួយគ្នាដែរ បន្ទាប់ពីសេពគប់គ្នាចំណងស្នេហារបស់អ្នកទាំងពីរមិនទាន់ដើររលូននៅឡើយ ដោយតារាប្រុស Christopher Lee ភ្លាត់ជាប់មានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ធ្វើឲ្យលោកត្រូវដកសិទ្ធក្នុងការបើកបរ ព្រមទាំងជាប់ពន្ធនាគារអស់រយៈពេល ១ ខែ។ លោកទទួលបានការរិះគន់រាប់មិនអស់ ខណៈអាជីពសិល្បៈស្ទើរដួលរលំ ប៉ុន្ដែតារាស្រី Fann Wong មិនបានបោះបង់លោកចោលឡើយ ផ្ទុយទៅវិញបែរជានៅគាំទ្រយកចិត្ដដាក់ លើកទឹកចិត្ដលោក តស៊ូពេលវេលាលំបាកជាមួយគ្នា។ រហូតដល់ឆ្នាំ ២០០៩ អ្នកទាំងពីរសម្រេចចិត្ដចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារ ជាពិសេស ទទួលបានការជូនពរពីក្រុមគ្រួសារ និងមនុស្សជាច្រើនជុំវិញ។

ចំណងស្នេហ៍ ២៥ ឆ្នាំ របស់អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែម និងធ្វើឲ្យមហាជនជាច្រើនមានការច្រណែន ថែមទាំងសរសើរមិនដាច់ពីមាត់។ អ្នកទាំងពីរចំណាយពេលនៅជាមួយគ្នាជាសង្សារអស់រយៈពេល ១០ ឆ្នាំ និងចំណាយជីវិតគ្រួសាររួមគ្នាអស់រយៈពេល ១៥ ឆ្នាំ។ ជារឿយៗ អ្នកទាំងពីរតែងតែបង្ហោះរូបភាពដើរលេងកម្សាន្ដ និងស្អិតល្មួតជាប់គ្នា បើទោះជាកន្លងផុតអស់រាប់ឆ្នាំ ចំណងស្នេហ៍នៅតែមិនប្រែប្រួល គឺនៅដូចថ្ងៃដំបូងដែលអ្នកទាំងពីរចាប់ផ្ដើម។

ក្រោយចាប់ដៃគ្នាសាងគ្រួសារ តារាស្រី Fann Wong បានកាត់បន្ថយការងារសិល្បៈរបស់ខ្លួន ដោយងាកមកផ្ដោតលើក្រុមគ្រួសារ នាងជាបុគ្គលម្នាក់នៅពីក្រោយភាពជោគជ័យរបស់ស្វាមី ដោយនាងតែងជួយជាគំនិត និងការងារផ្សេងៗ ដើម្បីគាំទ្រដល់អាជីពសិល្បៈរបស់ស្វាមី។ ថ្វីបើមិនសម្ដែងរឿងដូចពីមុន នាងនៅតែទទួលថតស្ប៉តពាណិជ្ជកម្មផ្សេងៗ និងចូលកម្មវិធីសប្បុរសនានា។ កន្លងផុតអស់រយៈពេល ៣០ នាងនៅតែត្រូវបានគេចាត់ទុកជារាជិនីសម្រស់ នៅប្រទេស សិង្ហបុរី។

ក្រឡេកមកមើលតារាប្រុស តារាប្រុស Christopher Lee ក្រោយពីប្រឡូកក្នុងអាជីពសិល្បៈអស់រាប់សិបឆ្នាំ ក្នុងវ័យ ៥៣ ឆ្នាំ លោកក៏កាត់បន្ថយការងារក្នុងសិល្បៈមកចំណាយពេលជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល និងដើរកម្សាន្ដនៅកន្លែងជាច្រើនជុំវិញពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក