រក្សា ៦ ទម្លាប់តូចៗតែកក់ក្ដៅនេះឱ្យបាន គូស្នេហ៍នឹងស្រឡាញ់គ្នាដល់ចាស់កោងខ្នង

ពាក្យថាស្នេហាយូរអង្វែងមិនត្រឹមតែកើតចេញពីមនោសញ្ចេតនា ឬនិស្ស័យរវាងមនុស្សពីរនាក់តែមួយមុខនោះទេ ប៉ុន្តែសកម្មភាពតូចៗនៃការយកចិត្តទុកដាក់ក៏បានរួមចំណែកជួយឱ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងដែរ។ ក្នុងចំណោមនោះក៏មានរួមបញ្ចូល ៦ ទម្លាប់ខាងក្រោមនេះដែរ៖

១. បង្ហាញការដឹងគុណ និងចេះសរសើរ

របៀបនៃការសម្ដែងការដឹងគុណទៅកាន់គូស្នេហ៍ ឬពោលពាក្យសរសើរសុទ្ធតែទង្វើដែលផ្ដល់តម្លៃឱ្យគ្នារបស់គូស្នេហ៍ក្នុងរឿងស្នេហា។ ថ្វីត្បិតតែនេះជាសកម្មភាពដ៏តូច និងសាមញ្ញបំផុតក្ដី ប៉ុន្តែជាទង្វើមួយដែលពោរពេញដោយភាពកក់ក្ដៅ ភាពរីករាយ ថែមទាំងអាចបង្កបរិយាកាសជុំវិញខ្លួនឱ្យកាន់តែលល្អផងដែរ។

២. ផ្ដល់ពេលវេលា

នៅក្នុងទំនាក់ទំនងស្នេហា ការផ្ដល់ពេលវេលា និងភាពស្និតស្នាល់ឱ្យគ្នាគឺជារឿងសំខាន់ ហើយមិនចាំបាច់ត្រូវតែជាថ្ងៃពិសេសជាក់លាក់ណាមួយនោះទេ។​ ចំពោះភាពស្និតស្នាលវិញនោះមិនមានត្រឹមតែជាការអោប ឬការថើបនោះទេ សូម្បីតែការផ្ដល់ស្នាមញញឹមតូចមួយក៏រាប់ជាការផ្ដល់សុភមង្គល និងភាពរីករាយបានដែរ។

៣. ភាពស្មោះត្រង់ និងការគោរព

រវាងមនុស្សពីរនាក់ភាពស្មោះត្រង់ និងការគោរពគឺជារឿងដែលសំខាន់បំផុត។ គូស្នេហ៍ដែលរឹងមាំភាគច្រើនគេតែស្គាល់ច្បាស់ពីរបៀបស្ដាប់ និងចែករំលែកអ្វីៗគ្រប់យ៉ាងទាំងភាពសោកសៅព្រមទាំងភាពរីករាយជាមួយគ្នាជានិច្ច។ ការផ្ដល់ពេលវេលាស្ដាប់រឿងក្នុងចិត្តរបស់ដៃគូប្រៀបបានដូចជាកំពុងបង្ហាញការគោរពទៅលើសិទ្ធិរបស់គេដូចគ្នា។

៤. ផ្ដល់ការគាំទ្រ និងលើកទឹកចិត្ត

គ្រប់ពេលពិបាកចិត្ត មនុស្សម្នាក់ណាក៏តែងតែចង់ឱ្យអ្នកដែលខ្លួនស្រឡាញ់ឈរក្បែរចាំជួយលើកទឹកចិត្តដែរ។ ទង្វើបែបនេះមិនមែនជាទង្វើធំដុំអ្វីនោះទេ តែជាកូនសកម្មភាពមួយដែលផ្ដល់ភាពកក់ក្ដៅ ទំនុកចិត្ត និងស្នាមញញឹមទៅកាន់មនុស្សជាទីស្រឡាញ់តែម្ដង។ ស្នេហាដែលពោរពេញដោយការលើកទឹកចិត្តបែបនេះគឺមិនងាយបែកបាក់ឡើយ។

៥. រក្សាចិត្តស្រឡាញ់

ទោះបីជាមនុស្សស្រឡាញ់រាប់ឆ្នាំក៏ដោយ ក៏យើងមិនអាចបណ្ដោយឱ្យចិត្តស្រឡាញ់អស់ទៅតាមរយៈពេលឡើយ។ មានន័យអ្នកទាំងពីរគួរតែគិត និងចងចាំថាស្នេហាមួយនេះថ្ងៃណាក៏ជាថ្ងៃផ្អែមល្ហែមដូចស្នេហាគ្រាដំបូងដែរដោយផ្ដល់ឆ្លៀតផ្ដល់ពេលវេលាឱ្យគ្នា បង្ហាញក្ដីស្រឡាញ់ដោយមិនស្ទាក់ស្ទើរ និងការបង្កើតអនុស្សាវរីយ៍ជាដើម។

៦. ដោះស្រាយជម្លោះដោយសន្ដិវិធី

ជារឿងធម្មតាដែលមនុស្សស្រឡាញ់គ្នាក៏នៅតែមានពេលឈ្លោះគ្នាដែរ។ ក្នុងពេលកំពុងក្ដៅគគុក វាជារឿងល្អខ្លាំងប្រសិនអ្នកទាំងពីរជ្រើសរើសដកថយម្នាក់មួយជំហានសិន​ រង់ចាំស្ងប់ចិត្តពេលណាសឹមត្រឡប់មកដោះស្រាយគ្នាវិញ។ ប្រសិនបើដោះស្រាយដោយចង់ឈ្នះរៀងខ្លួន នោះមិនយូរនោះទេច្បាស់ជាដើរដល់ផ្លូវបែកមិនខាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ