កុំឆ្ងល់ហេតុអីសង្សារពូកែអន់ចិត្ត បើអ្នកតែងមានទង្វើ ៥ យ៉ាងនេះ​

ក្នុង​រឿង​ស្នេហា​ប្រាកដ​ជា​គ្មាន​ភាព​ផ្អែមល្ហែម​រាល់​ថ្ងៃ​ទេ​ ផ្កា​អាច​រីករាយ​ស្គុះ​ស្គាយ​ហើយ​ក៏​មាន​ថ្ងៃ​រុះរោយ​ទៅ​វិញ​តាម​ពេល​វេលា​ តែ​មិន​យូរ​ប៉ុន្មាន​វា​ក៏​ត្រលប់​មក​រីក​សា​ជា​ថ្មី​។​ ប៉ុន្តែ​យើង​មិន​អាច​ដឹង​បាន​ទេ​ថា​ស្នេហា​អាច​ត្រឡប់​មក​ស្រស់​បំព្រង​ម្តង​ទៀត​ដូច​ជា​ផ្កា​បាន​ដែរ​ឬ​ទេ​។​

កុំ​ឱ្យ​ហួស​ពេល​ទាន់​ ថ្ងៃនេះ​ AMS ​​ចង់​ឱ្យ​ប្រិយមិត្ត​ជាបុរសៗ​មក​តាម​ដាន​ទង្វើ​ខ្លួន​ឯង​ថា​ធ្លាប់​បាន​ធ្វើ​ទម្លាប់​ទាំង​ ៥​ យ៉ាង​នេះ​ទេ​ដែល​ជា​ទង្វើ​ធ្វើ​បាប​ផ្លូវ​ចិត្ត​នារី​ដែល​ខ្លួន​ស្រឡាញ់​ដែរ​ឬ​ទេ​ បើ​​មាន​ត្រូវ​ប្រញាប់​កែប្រែ។

១.​ ចាំ​តែ​ទទួល​ មិន​ដែល​ធ្វើ​ជា​អ្នក​ផ្តល់​ឱ្យ​៖

ចង់​ឱ្យ​នាង​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង​ សុំ​នេះ​សុំ​នោះ​ព្រោះ​ចង់​ឱ្យ​នាង​ក្លាយ​ជា​នារី​ក្នុង​ក្តី​ស្រម៉ៃ​របស់​ខ្លួន​។​ ប៉ុន្តែ​ភ្លេច​ថា​ខ្លួន​មិន​ដែល​បាន​ផ្តល់​អ្វី​ដល់​ដៃគូ​ម្ខាង​ទៀត​ឡើយ​។​

ចង់​ឱ្យ​នារី​ដែល​ខ្លួន​ស្រឡាញ់​ល្អ​ឥត​ខ្ចោះ​ទាំង​ដែល​អ្នក​ខ្លួន​ឯង​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​។​ បន្ត​ធ្វើ​បែប​នេះ​ទៀត​មិន​បាន​ទេ​ ជា​ការ​បង្ហាញ​ថា​អ្នក​ទុក​នាង​ដូចជា​តុក្កតា​ អាច​សូន្យ​នាង​ឱ្យ​ទៅ​ជា​អ្វី​ដែល​ខ្លួន​ចង់​បាន​គ្រប់​យ៉ាង​ទាំង​ដែល​ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​តាម​ដែល​នាង​រំពឹង​ទុក​។​

.​ សរសើរ​អ្នក​ដទៃ​នៅ​ចំពោះ​មុខ​នាង​៖

មិន​ថា​ដោយ​ប្រយោល​ ឬ​ត្រង់​ ក្នុង​បណ្តាញ​សង្គម​ ឬ​សូម្បី​តែ​ជាមួយ​នាង​ខ្លួន​ឯង​។​ ជឿ​ទៅ​ថា​មិន​មាន​នារី​ណា​ចង់​ឱ្យ​ស្តាប់​ពាក្យ​សម្តី​សរសើរ​អ្នក​ដទៃ​ចេញ​ពី​មាត់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​ទេ​ព្រោះ​វា​ធ្វើ​ឱ្យ​នាង​កើត​ការ​ប្រៀបធៀប​ខ្លួន​ឯង​និង​គេ​ម្នាក់​នោះ​។​

ប្រសិន​បើ​នាង​មិន​បាន​នៅ​ក្នុង​ប្រភេទ​ដែល​អ្នក​ពេញ​ចិត្ត​ ហើយ​ទៅ​សរសើរ​អ្នក​ដទៃ​ដដែល​ហើយ​ដដែល​ទៀត​នាង​នឹង​កាន់​តែ​រក្សា​គម្លាត​ពី​អ្នក​។​ មិន​មែន​មិន​ឱ្យ​សរសើរ​សោះ​នោះ​ទេ​ ប៉ុន្តែ​គួរ​មាន​ព្រំដែន​និង​ក្រែង​ចិត្ត​នាង​ខ្លះ​ផង​ កុំ​ធ្វើ​ដើម្បី​បញ្ឈឺ​ឬ​ឌឺ​ដង​នាង​ឱ្យ​សោះ​។​

.​ មិន​ដែល​ហា​មាត់​សរសើរ​នាង​ឡើយ​៖

ពាក្យ​សរសើរ​ ការ​បង្ហាញ​អារម្មណ៍​បែរ​ជា​បាន​ទៅ​លើ​នារី​ផ្សេង​ទៅ​វិញ​។​ នារី​ដែល​នៅ​ក្បែរ​អ្នក​មក​រហូត​ មិន​ដែល​បាន​ឮ​ពាក្យ​ទាំង​នេះ​សោះ​។​ មិន​ដែល​សង្កេត​ថា​ថ្ងៃ​នេះ​នាង​តែង​ខ្លួន​ ធ្វើ​សក់​បែប​ណា​ សមត្ថភាព​ ឬ​ភាព​គួរ​ឱ្យ​ស្រឡាញ់​របស់​នាង​ទាល់​តែ​សោះ​។​ បើ​អ្នក​មើល​រំលង​បែប​នេះ​រហូត​មិន​ឱ្យ​តូច​ចិត្ត​ម្តេច​បាន​។​ កុំ​គិត​ថា​ខ្លួន​ជា​មនុស្ស​ប្រុស​ទើប​មិន​បង្ហាញ​ក្តី​ស្រឡាញ់​ឱ្យ​នាង​ដឹង​ កុំ​ឱ្យ​នាង​ស្មាន​ច្រើន​ពេក​ប្រយ័ត្ន​នាង​ស្មាន​ខុស​ផ្លូវ​។​

.​ មិន​ចេះ​សុំទោស​៖

ដឹង​ថា​ខ្លួន​ឯង​ខុស​ ប៉ុន្តែ​ដោយ​សារ​ភាព​អាត្មា​និយម​ច្រើន​ជាង​ក្តី​ស្រឡាញ់​ចំពោះ​សម្ព័ន្ធភាព​មួយ​នេះ​ទើប​មិន​ហា​មាត់​សុំទោស​ជា​ដាច់​ខាត​។​ ព្រោះ​មិន​ចង់​ធ្វើ​ជា​មនុស្ស​ប្រុស​ទទួល​កំហុស​តែ​ម្ខាង​ ស្រួល​មិន​ស្រួល​ អាច​បន្ទោស​នាង​ថែម​ទៀត​ផង​។​ ប្រសិន​បើ​ធ្លាប់​ធ្វើ​បែប​នេះ​ គួរ​បញ្ឈប់​ជា​បន្ទាន់​ព្រោះ​ជា​ភាព​អាត្មា​និយម​បំផុត​។​ បើ​មិន​ស៊ាំ​នឹង​ពាក្យ​សុំទោស​ សាក​រក​វិធី​ផ្សេង​ដែល​មិន​មែន​ជា​ការ​ដាក់​កំហុស​លើ​នាង​។​

.​ ចាត់​ទុក​រឿង​អន់​ចិត្ត​ជា​រឿង​តូច​តាច​៖

ឃើញ​ទឹកភ្នែក​នាង​ម្តង​ៗ​ បាន​តែ​គ្រវី​ក្បាល​ ធុញ​ទ្រាន់​ ថែម​ទាំង​ស្តី​ឱ្យ​នាង​ឈប់​យំ​ដោយ​ពាក្យ​សម្តី​មិន​សមរម្យ​ដូចជា​ “​រឿង​ប៉ុណ្ណឹង​សោះ​យំ​សស្រាក់​ស​ស្រាំ​”​ នាង​កាន់​តែ​យំ​ខ្លាំង​ជាង​មុន​។​ ព្រោះ​នេះ​ជា​ពេល​វេលា​ដែល​នាង​ត្រូវ​ការ​សេចក្តី​ស្រឡាញ់​ ការ​យល់​ចិត្ត​ពី​មនុស្ស​ដែល​នាង​ស្រឡាញ់​បំផុត​។​

ប៉ុន្តែ​អ្នក​បែរ​ជា​រុញ​នាង​ចេញ​ គិត​ថា​នាង​យំ​គ្រាន់​តែ​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទៅ​វិញ​។​ ដឹង​ថា​មនុស្ស​ប្រុស​មិន​មែន​ជា​ភេទ​ដែល​ទន់ជ្រាយ​ ប៉ុន្តែ​អ្នក​គួរ​ស្វែងរក​ចំណុច​កណ្តាល​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ខូច​ចិត្ត​។​ ចូរ​លួង​ចិត្ត​នៅ​ពេល​ដែល​នាង​​ខក​ចិត្ត​ រហូត​ដល់​នាង​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ចាំ​និយាយ​ហេតុ​ផល​ជាមួយ​នាង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

Leave a Reply

Your email address will not be published.Required fields are marked *