មិនចាំបាច់ដល់មានជនទីបី ត្រឹម ៣ ចំណុចនេះអាចធ្វើឱ្យស្នេហាដើរដល់ផ្លូវបញ្ចប់បានយ៉ាងងាយ

ជាទូទៅទំនាក់ទំនងស្នេហារវាងមនុស្ស ២ នាក់អាចដើរដល់ផ្លូវបែក ភាគច្រើនគឺតែងតែមានវត្តមានជនទីបីជ្រៀតចូលចន្លោះកណ្ដាល។ ប៉ុន្តែនេះមិនមែនជាកត្ដាតែមួយមុខដែលនាំឱ្យស្នេហាអ្នកទាំង ២ ដើរដល់ដំណាក់កាលនេះនោះទេ។ ក្នុងនោះក៏នៅមានកត្ដារួមផ្សំផ្សេងទៀត ដែលមកពីខ្លួនយើងផ្ទាល់ជាអ្នកសាងផងដែរ។ ជាក់ស្ដែងដូចជា ៣ ចំណុចខាងក្រោមនេះ៖

១. បាត់អស់ទំនាក់ទំនង

នាពេលបច្ចុប្បន្ននេះមានគូស្នេហ៍មួយចំនួនធំដែលផ្ដោតលើការបង្ហាញ និងការប្រើប្រាស់បណ្ដាញសង្គមច្រើនជាងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ការសាងទង្វើបែបនេះយូរទៅនឹងធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឆ្ងាយពីគ្នារហូតដល់ពេលខ្លះមិនដឹងថាគួរនិយាយរឿងក្នុងចិត្តប្រាប់អ្នកម្ខាងទៀតដោយវិធីណានោះទេ។ ពេលខ្លះនៅពេលដែលនិយាយប្រាប់ហើយក៏បានត្រឹមពាក្យស្ដីបន្ទោស ឬអាចមិនបានទទួលការឆ្លើយតបផងក៏មាន។ ដូច្នេះប្រសិនបើ​រឿងបែបនេះកើតឡើងដដែលៗជាប្រចាំធានាថាមិនយូរនោះទេ​ អ្នកទាំងពីរច្បាស់ជាបញ្ចប់ពាក្យថាគូស្នេហ៍ជាមិនខាន។

២. បាត់បង់ទំនុកចិត្ត

ទំនុកចិត្តគឺជាសរសៃឈាមដ៏សំខាន់ក្នុងចំណងស្នេហារបស់មនុស្ស២នាក់។ ដូច្នេះប្រសិនបើទាំងសងខាងចាប់សង្ស័យគ្នាទៅវិញទៅមកនោះគឺបង្ហាញថាអ្នកទាំង ២ ​ក៏ចាប់ផ្ដើមអស់ទំនុកចិត្តលើគ្នាហើយ។ ការសង្ស័យច្រើន សួរនាំខុសរឿងច្រើន រករឿងច្រើនដោយសារការច្រឡំ គឺសុទ្ធសឹងតែកត្ដាអវិជ្ជមានជះឥទ្ធិពលអាក្រក់ដល់ស្នេហារបស់អ្នកហើយ។

៣. បាត់បង់ការផ្ដល់តម្លៃ

ការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកក៏ជារឿងសំខាន់មួយដែលគូស្នេហ៍មិនអាចរំលងបានដែរ។ ការផ្ដល់តម្លៃនេះផងដែរ មិនត្រឹមតែភាពស្រស់ស្អាតខាងក្រៅនោះទេ ក្នុងនោះរួមមានចិត្តគំនិត អត្តចរិត និងអាកប្បកិរិយាផងដែរ។ ​ប៉ុន្តែប្រសិនបើអ្នកម្ខាងចាប់ផ្ដើមទម្លាក់តម្លៃរបស់ដៃគូ នោះទំនាក់ទំនងអ្នកទាំង ២ នឹងចាប់ផ្ដើមរសាត់បាត់បន្ដិចម្ដងៗរហូតដល់លែងមានវត្តមានក្នុងភ្នែកគេទៀតហើយ។ ដូច្នេះនៅពេលដែលអ្នកក្លាយជាមនុស្សអស់តម្លៃហើយ គេក៏មិនស្ទាក់ស្ទើរក្នុងការនិយាយពាក្យបែកដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករ​ស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះ

មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយ

សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) បានរៀបចំ

សន្ទុះគាំទ្រខ្លាំង! ភាពយន្តខ្មែររឿង «​បណ្ដាសានាងរាត្រី» រកចំណូលបានច្រើនបំផុតនៅតៃវ៉ាន់

សន្ទុះ​នៃ​ការ​គាំទ្រ​​ភាពយន្ត​ខ្មែរ​រឿង​ «​​បណ្ដាសា​នាង​រាត្រី​» បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​តៃវ៉ាន់ ​​ក្លាយជាភាពយន្តដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​លក់​សំបុត្រ​ចូល​

Stray Kids ត្រៀមវាយលុកតារាងតន្ត្រីកូរ៉េ និងពិភពលោកជាមួយអាល់ប៊ុមទី៩

កាលពីថ្ងៃ១៩ ខែមិថុនា ផលិតកម្ម JYP Entertainment បានប្រកាសឱ្យដឹងថា អាល់ប៊ុមទី៩ របស់ក្រុម Stray Kids មានចំណងជើងថា "ATE" ដោយនឹងបង្ហាញពីថាមពលរីករាយរបស់

សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia

ទម្លាយគម្រោងបន្តរបស់សមាជិក BLACKPINK ក្រោយរកទ្រនំបានរៀងៗខ្លួន

បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់

គូស្នេហ៍ យ៉ាងគួ សៀវឡុងនី កំពុងត្រូវសង្ស័យដើរដល់ផ្លូវបញ្ចប់ ក្រោយរៀបការ ៨ ឆ្នាំ

កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។

បាត់មួយរយៈ ពេលនេះ Kara ប្រកាសត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយ

ក្រុមចម្រៀងស្រីខេប៉ុបជំនាន់ទី២ដ៏ល្បីល្បាញ Kara បានប្រកាសត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដា ដែលជាការ Comeback លើកដំបូងក្នុងរយៈពេលមួយឆ្នាំ និងប្រាំបីខែ

Fan Page ទទូចឱ្យ ឈុំ ចាន់ដារ៉ា ចូលប្រកួត Miss Cambodia 2024 ក្រោយខកឱកាសទៅប្រកួតនៅប៉ូឡូញ

បវរកញ្ញារូបស្រស់ ឈុំ ចាន់ដារ៉ា បានខកខានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ បាត់ទៅហើយ ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រ