IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសមួយរូប។ ថ្មីៗនេះផងដែរ គេបានរាយការណ៍ថាតារាចម្រៀងស្រីរូបនេះគ្រោងនឹងធ្វើការប្រគំតន្ត្រីទេសចរណ៍ 2024 IU ‘H.E.R’ នៅទីក្រុងម៉ានីលនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅ Philippine Arena រយៈពេល ៥ ឆ្នាំបន្ទាប់ពីបញ្ចប់ការប្រគំតន្រ្ដីដោយជោគជ័យក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៩។

សំឡេងដ៏ពីរោះតែមួយគ្មានពីរអមដោយចង្វាក់ និងទំនុកច្រៀងដែលមានអត្ថន័យបានធ្វើឱ្យ IU ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអ្នកគាំទ្រជុំវិញពិភពលោក និងឥទ្ធិពលគ្មានព្រំដែនដោយរាប់ចាប់ពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងបទចម្រៀងដំបូងគេមានចំណងជើងថា “Lost Child” ក្នុងអាល់ប៊ុម ‘Lost and Found’។

ក្នុងឆ្នាំ ២០១០ បទចម្រៀង “Good Day” របស់នាងក៏បានទទួលការគាំទ្រគួរឱ្យកត់សម្គាល់ និងហក់ដល់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជី “100 Greatest K-POP Songs of the 2010” របស់ទស្សនាវដ្តី Billboard ទៀតផង។ លើសពីនេះ ទេពកោសល្យរបស់នាងត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងបន្ថែមទៀតនៅពេលដែលនាងបានទទួលពានរង្វាន់ជា “Best Korean Pop Song” និង “Song of the Year” ក្នុងកម្មវិធីពានរង្វាន់តន្រ្ដីកូរ៉េឆ្នាំ២០១២។

លុះដល់ឆ្នាំ ២០១៧ IU បានបង្ហាញភាពប៉ិនប្រសប់របស់នាងក្នុងនាមជាសិល្បករ អ្នកនិពន្ធបទភ្លេង និងផលិតករសម្រាប់អាល់ប៊ុមទីបួន Palette ទទួលបានការសាទរយ៉ាងទូលាយ និងពានរង្វាន់ជាច្រើនរួមមាន “Best Pop Album” ពានរង្វាន់តន្ត្រីកូរ៉េលើកទី ១៥ ផងដែរ។ ក្នុងឆ្នាំ ២០២១ តារាចម្រៀងស្រីរូបនេះក៏បានទទួលភាពជោគជ័យបន្ថែមទៀតជាមួយនឹងបទចម្រៀង ‘Lilac’ ដោយបានគ្រប់ដណ្ដប់លើតារាង Gaon Album Chart ទៀតផង។

មិនឱ្យខកបំណងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ IU បានវិលត្រលប់មកវិលជាមួយនឹងអាល់ប៊ុមតូចទីប្រាំមួយ The Winning ដោយបង្ហាញពីភាពអស្ចារ្យរបស់នាងសាជាថ្មីម្ដងទៀត។ ស្របពេលនោះ បទ “Shopper” ទទួលបានបានការចូលមើលរាប់លានដង ខណៈបទ “Love Wins All” បានជាប់ចំណាត់ថ្នាក់កំពូលជាប់គ្នានៅលើវេទិកាកម្មវិធីតន្រ្ដីធំៗនៅប្រទេសកូរ៉េខាងត្បូង។

ការកសាងសមិទ្ធផលតន្រ្ដីយ៉ាងជោគជ័យជាបន្ដបន្ទាប់បានធ្វើឱ្យ IU ក្លាយជាសិល្បករដែលមានឥទ្ធិពលនៅក្នុងវិស័យខេប៉ុប។ មិនត្រឹមប៉ុណ្ណេះ នាងក៏ជាតារាសម្ដែងម្នាក់ដែលមានសមត្ថភាព និងឥទ្ធិពលមិនធម្មតានៅក្នុងវិស័យភាពយន្ដផងដែរដោយនាងបានគ្រងតំណែងជាតួឯកស្រីក្នុងរឿងភាគល្បីៗជាច្រើនដូចជា Moon Lovers: Scarlet Heart Ryeo’ (2016) និង ‘Hotel Del Luna’ (2019) ជាដើម។

សម្រាប់ការប្រកាសដំណឹងនៃការប្រគំតន្រ្ដីទេសចរណ៍ឆ្នាំ 2024 IU ‘H.E.R.’ ក្នុងប្រទេសហ្វីលីពីននៅ Philippine Arena ខាងមុខបានធ្វើឱ្យនាងក្លាយជាសិល្បករកូរ៉េទោលដំបូងគេដែលបានរៀបចំការប្រគំតន្រ្ដីនៅកន្លែងដ៏អស្ចារ្យមួយនេះ។ គួរបញ្ជាក់ផងដែរថា Philippine Arena គឺជាពហុកីឡាដ្ឋានដ៏ធំលំដាប់ពិភពលោកមួយដែលមានកៅអីទស្សនា ៥៥ ០០០ កៅអីលើផ្ទៃដីទំហំ ១៤០ ហិចតានៅទីក្រុងម៉ានីល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក