នំខេកសារាយ រូបរាងប្លែកដល់ហើយ! ពណ៌វិញផ្សំពីបន្លែ ផ្លែឈើធម្មជាតិស្រស់ៗ

ធ្លាប់​តែ​ញ៉ាំ​សារាយ​ចាក់​ដាក់​កែវ ជា​បង្អែម​លាង​មាត់​ក្រោយ​ពេល​បាយមែន​ទេ? ចុះ​ធ្លាប់​ឃើញ​នំ​ខេក​សារាយ​ដែរ​ទេ? បើ​ធ្លាប់​ឃើញ អាច​មើល​ដឹង​អត់​ថា​ពណ៌​ស្អាត​ៗ​របស់​សារាយ​ទាំង​នោះ​ជា​ល័ក្ត ឬ​អត់?

បង​ស្រី ធីតា ជា​ម្ចាស់​ហាង«គ្រួសារ​បង្អែម​វត្តបូព៌ សៀមរាប» បាន​បង្ហើប AMS ឱ្យ​ដឹង​ថា “នំ​ខេក​សារាយ ឬ​សារាយ​ទូទៅ ដែល​ចាក់​ពណ៌​ប្រើ​ល័ក្ត គឺ​មាន​ពណ៌​ស្រស់​ល្អ​ស្អាត​យូរ។ សម្រាប់​សារាយ​ដែល​ផ្សំ​ពី​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ​សុទ្ធ​ដូចជា​សារាយ​របស់ «គ្រួសារ​បង្អែម​វត្ត​បូព៌ សៀមរាប»វិញ អាច​នឹង​ឆាប់​ប្រែ​ពណ៌​ជាង តែ​ល្អ​ចំពោះ​សុខភាព និង​មាន​ក្លិន​ឈ្ងុយ ក៏​ដូចជា​រសជាតិ​ឆ្ងាញ់​ពី​ធម្មជាតិ​ខ្លាំង​ជាង”

ពណ៌​គោល​ទាំង ៨ ដែល​អាច​ចាក់​ចេញ​បាន​នៅ​លើ​សារាយ ចម្អិន​ផ្ទាល់​ដោយ​បងស្រី ធីតា គឺ ផ្សំ​ចេញ​ពី​បន្លែ​ផ្លែឈើ ៨ មុខ​រួមមាន ល្ពៅ ត្រាវ អូវ៉ាន់ទីន ស្លឹក​តើយ ស្រកានាគ ផ្កា​អមតៈ ដំឡូង​ពណ៌​ស្វាយ និង​ការ៉ុត។ ជា​ទូទៅ​នៅ​លើ​នំ​ខេក​សារាយ​អាច​លាយ​បាន ៤-៥ ពណ៌ អាស្រ័យ​លើ​តាម​ម៉ូត និង​ទំហំ​នំ។

បងស្រី​ម្ចាស់​ហាង​បង្អែម​អនឡាញ​រូប​នេះ ក៏​បាន​បន្ត​ទៀត​ថា បើ​មាន​អ្នក​ត្រូវ​ការ​ត្រូវ​ប្រាប់​ទុក​ជា​មុន៖ “ជា​ធម្មតា ការ​កុម្ម៉ង់​គួរតែ​ធ្វើឡើង ២-៣ ថ្ងៃ​មុន ព្រោះ​ត្រូវការ​ពេល ដើម្បី​រៀបចំ ហើយ​នំ​ខេក​សារាយ​អាច​រក្សា​ទុក​បាន​ច្រើន​ថ្ងៃ​ដែរ សម្រាប់​ការ​ទុក​នៅ​ក្នុង​ទូទឹកកក“។ ចំពោះ​តម្លៃ គឺ​មាន​ចាប់ពី ១៥ ដុល្លារ​ឡើង​ទៅ មាន​ទម្ងន់​ចាប់ពី ១ គីឡូ​កន្លះ​ឡើង ដោយ​មាន​ការ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ក្នុង​ក្រុង​សៀមរាប។

សម្រាប់​អ្នក​មិន​ដឹង​ថា​ធ្វើ​ម៉ូត​អ្វី អ្នក​អាច​ធ្វើ​ការ​សាកសួរ​ពី​ហាង​ផ្ទាល់​តាមរយៈ​ហ្វេសប៊ុក​ផេក ហើយ​គាត់​នឹង​បង្ហាញ​ជូន​ម៉ូត​គំរូ​ដែល​អាច​ត្រូវ​នឹង​ចិត្ត​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច