អ្នកមុជទឹកមួយក្រុម បង្ហាញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្រោមបាតសមុទ្រកោះមួយនៅកម្ពុជា

កាល​ពី​ថ្ងៃ​អាទិត្យ ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ថ្មីៗ​នេះ ក្រុម​អ្នក​ជំនាញ​មុជទឹក Khmer Dive Group បាន​ប្រកាស​ពី​ការ​រក​ឃើញ​តំបន់​ជីវចម្រុះ​បាត​សមុទ្រ​ថ្មី​មួយ​នៅ​លើ​កោះ ពូលូវ៉ៃ ដែល​ជា​កោះ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​តំបន់​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ​នេះ​រួច​មក ​ក្រុម​អ្នក​ជំនាញ​មុជទឹក​បាន​សរសេរ​សារ​បង្ហោះ​អម​ជាមួយ​រូបភាព​ជា​ច្រើន​សន្លឹក​ថា «យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ធ្វើ​ដំណើរ​ថត​រូប​ជាច្រើន​ក្នុង​រយៈ​ពេល​ 3 ខែ​ចុង​ក្រោយ​នេះ ហើយ​មាន​ទីតាំង​ និង​តំបន់​ដែល​ល្អ​បំផុត​ដែល​ត្រូវ​ទៅ​ទស្សនា។ យើង​អាច​និយាយ​បាន​ថា​ជា​កន្លែង​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​មុជ​ទឹក​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​នឹង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ជីវចម្រុះ​ដែល​មាន​ក្រោម​បាត​សមុទ្រ»។

គួរ​បញ្ជាក់​ថា «កោះ​ពូលូ​វ៉ៃ» ជា​តំបន់​កោះ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា។ វា​មាន​ចម្ងាយ ១១០ គីឡូម៉ែត្រ​ពី​ក្រុង​ព្រះ​សីហនុ។ នៅ​លើ​កោះ​នេះ​ពោរពេញ​ទៅ​ដោយ​ជីវចម្រុះ​ជាច្រើន​រួម​មាន​ ផ្កាថ្ម សារាយ​សមុទ្រ ត្រី​ស្រស់​ស្អាត​ជាច្រើនប្រភេទ និង​ជា​តំបន់​ដែល​មាន​ផ្ទៃ​សមុទ្រ​ថ្លា​ឆ្វង់។

យ៉ាងណាមិញ របក​គំហើញ​មួយ​នេះ​ពិត​ជា​បាន​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ប្រទេស​កម្ពុជា​មួយ​ផ្នែក​ទៀត ដោយ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ដែល​ចូលចិត្ត​រុករក​កន្លែង​ដើរ​លេង​ថ្មី​ៗ ប្លែក​ៗ និង​ស្រស់​ស្អាត​ច្បាស់​ជា​ចាប់​អារម្មណ៍​ចង់​ទៅ​សម្រាក​លំហែ​លេង​នៅ​កោះ​ពូលូវ៉ៃ​ជាក់ជា​មិន​ខាន។ សម្រាប់​អ្នក​ទេសចរ​ដែល​មាន​គម្រោង​ទៅ​លេង​កោះពូលូវ៉ៃ អាច​ទាក់ទង​ទៅ​កាន់​ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​តាម​រយៈ​លេខ​ទូរសព្ទ ០៩៣ ៨៨៧ ៥០៤​ ឬ​គេហទំព័រKhmer Dive Group – Diving in Cambodia៕

រូបថតប្រភព៖ Khmer Dive Group



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ