ស្វែង​យល់​ពី​វប្បធម៌​ និង​អាហារ​​អាស៊ាន តាមរយៈ​ព្រឹត្តិការណ៍​ «​ភូមិ​អាស៊ាន» នៅ​សកលវិទ្យាល័យជាតិគ្រប់គ្រង

ក្រុម​សភា​យុវជន​នៃ​កម្ពុជា ឬ​ Youth Assembly បាន​ប្រកាស​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ពី​ការ​បង្កើត​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ដ៏​កម្រ​១ ​នា​ចុងខែ​នេះ​ដោយ​ប្រមូលផ្ដុំ​នូវ​សិល្បៈ​វប្បធម៌​ចម្រុះ​ និង​បង្ហាញ​មុខ​ម្ហូបអាហារ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដែល​មាន​ឈ្មោះ ​«ភូមិ​អាស៊ាន»​។

ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​អាហារ និង​វប្បធម៌​មួយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​ ៣ ថ្ងៃ​ឯណោះ​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២៥ ដល់​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ នៅ​ក្នុង​ទី​តាំង​តែ​មួយ​គត់​ គឺ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង (NUM) ចាប់​ពី​ម៉ោង​ ៩ព្រឹក រហូត​ដល់​ម៉ោង​ ៩យប់។

កម្មវិធី​ពិព័រណ៍ «​ភូមិ​អាស៊ាន» ធ្វើ​ឡើង​ក្រោម​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ស្វែងយល់​ និង​មាន​ភាព​ស្និទ្ធស្នាល​ទៅ​នឹង​អ្វី ​ដែល​ជា​ភាព​ខុស​ប្លែក​នៃ​វប្បធម៌ ​និង​ប្រពៃណី​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន។ ក្រៅ​តែ​ពី​ពិព័រណ៍​ម្ហូប​អាហារ «​ភូមិ​អាស៊ាន» ក៏​មាន​ការ​លេងល្បែង​ប្រជាប្រិយ​តាម​ប្រទេស​នីមួយៗ ក៏​ដូចជា ការ​លេង​តន្ត្រី ការ​សម្ដែង និង​ដើរ​បង្ហាញ​ម៉ូត​ជា​ដើម។

សម្រាប់​បងប្អូន​សាធារណជន​ដែល​ចង់​ភ្លក់​រសជាតិ​ម្ហូប​អាហារ និង​ស្គាល់​ពី​វប្បធម៌​របស់​បណ្ដា​ប្រទេស​អាស៊ាន​នីមួយៗ​ឲ្យ​កាន់​តែ​ច្បាស់​កុំ​ភ្លេច​ចូលរួម​កម្មវិធី ​«ភូមិ​អាស៊ាន» ​ដោយ​សេរី​ និង​អាច​ចុះ​ឈ្មោះ​មុន​តាម​រយៈ​តំណ https://forms.gle/puoj2FhEGtR21twj7 ឬ​ទំនាក់ទំនង​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក Youth Assembly៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ