សៀមរាប​ក្រៅ​ពី Pub street បើ​ចង់​បាន​កន្លែង chill chill ទៅ ៤ ​កន្លែង​នេះ ​ដឹង​​ត្រូវ​ម៉ាច់តែម្ដង!

ឲ្យ​តែ​ឮ​ដល់​ពាក្យ Pub street ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​នឹក​ដល់​កន្លែង​មួយ​ដែល​អាច​អង្គុយ​ផឹក Cocktail និង beer អម​ជា​មួយ​និង​ភ្លើង​ពណ៌​ភ្លឺ​ព្រោងព្រាត​បង្កើត​បាន​ជា​បរិយាកាស chill មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សប្បាយ និង relax។ ដោយឡែក​សម្រាប់​អ្នក​ដែល​មិន​សូវ​ចូលចិត្ត​មនុស្ស​អ៊ូអរ​ច្រើន​ពេក ហើយ​ចង់​រក​កន្លែង chill ក្រៅពី Pub street អាច​សាកល្បង​ទៅ​ ៤ ​កន្លែង​នេះ​បាន៖

១. បន្ទាយ​សុរា ៥.០

មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប បន្ទាយ​សុរា គឺ​ជា​កន្លែង​ណាត់​ជួប​មួយ​ដ៏​ល្អ​សម្រាប់​ការ​ជួបជុំ​មិត្តភ័ក្ដិ​ និង​មនុស្ស​ជា​ទី​ស្រឡាញ់។ នៅ​ទី​នេះ​មា​ន​បរិយាកាស chill នៅ​ពេល​យប់​អម​ដោ​យ​ចម្រៀង និង​​ភ្លើងពណ៌ ហើយ​វា​ជា​កន្លែង​រំសាយ​ស្ត្រេស​មួយ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​សំឡេង​កម្រិត​ខ្ពស់​បែប acoustic មាន​កន្លែង​ចត​ឡាន​ពីរ​កន្លែង​ធំៗ ងាយស្រួល​ដល់​អតិថិជន​គ្រប់រូប។ ក្រៅ​ពី​សុរា លោកអ្នក​​ក៏​អាច​រីករាយ​ជាមួយ​មុខ​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់ និងcocktail ជាច្រើន​ប្រភេទ​ផង​ដែរ។

​ទំនាក់ទំនង៖ 016 280 223

ទីតាំង៖ ផ្លូវវត្តបូរណ៍ សង្កាត់សាលាកំរើក ខេត្តសៀមរាប

ផែនទី៖ https://goo.gl/maps/jLfaV39Ra4Hn4idYA

២. Bank Cafe

ស្ដាប់ចម្រៀងផង ផឹក drinks, wine, & cocktails, វានឹងធ្វើឲ្យអារម្មណ៍របស់លោកអ្នកកាន់តែល្អ និងបាត់អស់ភាពនឿយហត់។ មិនខុសអ្វីពីកន្លែងទី១ bank cafe គឺជាកន្លែងរំសាយស្ត្រេសពេលល្ងាចមួយអមទៅបរិយាកាស chill និងromantic។ នៅទីនេះមានមុខម្ហូបឆ្ងាញ់ៗជាច្រើន មានទាំងម្ហូបបែបខ្មែរ និងបែបអឺរ៉ុប។ សម្រាប់អ្នកដែលចង់ទៅលំហែនៅទីនេះ គ្រាន់តែជិះទៅតាមផ្លូវលេខ៣០ មាត់ស្ទឹង ឬតាមរយៈ google map https://goo.gl/maps/ich1VS1gUpPcpYK9 នេះ រួចជាការស្រេច។

ទំនាក់ទំនង៖ 087 778 008

៣. The corner

ទៅជាមួយសង្សារក៏បាន ទៅជាមួយពួកម៉ាកក៏បាន ទៅជាមួយមនុស្សមិនស្គាល់គ្នាក៏បាន សំខាន់នៅ The corner មានបរិយាកាស chill ខ្លាំងៗ ដូច្នេះហើយសម្រាប់អ្នកដែលចូលចិត្តផឹកស្រា ក្លែមម្ហូប និងថតរូបលេងបែប chill chill កុំភ្លេចទៅលេង The corner ឲ្យបានម្ដង។ កាន់តែពិសេសគ្រឿងក្លែមនៅទីនេះ ឆ្ងាញ់ៗ និងប្លែកៗជាច្រើន ហើយបើថាអ្នកណាដែលសេដព្រោះសង្សាសុំបែក ទៅទីនេះដឹងតែបាត់ខូចចិត្តហ្មង។

ទំនាក់ទំនង៖ 099 626 845

ទីតាំង៖ Chocolate Rd, Siem Reap

ផែនទី៖ https://goo.gl/maps/TEWtv2FaXARtq4M38

​៤. តៀម សុរា

ឃើញតែឈ្មោះក៏ដឹងថាជាកន្លែងអីហើយត្រូវអត់? វាគឺជាតៀមសុរា​ ប៉ុន្តែតៀមនេះ គឺខុសពីតៀមដទៃទៀតត្រង់ថានៅតៀម សុរា មានលក្ខណៈ chill ខ្លាំង ដែលសូម្បីតែអ្នកមិនចេះផឹកក៏ចង់ចូលលេងដែរ តែយ៉ាងក៏ដោយនៅតៀមនេះ មានភេសជ្ជៈ និងម្ហូបជាច្រើនមុខទៀតដែលអ្នកមិនចេះផឹកក៏អាចចូលបានដែរ។ មួយវិញទៀត នៅទីនេះ​សក្ដិសម​បំផុតសម្រាប់ការណាត់ជួប​មិត្តភ័ក្ដិ សង្សារ ហើយកាន់តែពិសេសខ្លាំងនោះគឺសម្រាប់អ្នកដែលទើបតែបែកពីសង្សារ តែយ៉ាងណាក៏ដោយសូមឲ្យប្រិយមិត្តទាំងអស់គ្នាពិសាស្រាដោយការទទួលខុសត្រូវ។

ទំនាក់ទំនង៖ Chocolate Rd, Siem Reap

ទីតាំង៖ Chocolate Rd, Siem Reap



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ