សម្បត្តិ​​វប្បធម៌​​ខ្មែរ ៥បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ក្នុង​ខែ​វិច្ឆិកា​

ខែ​វិច្ឆិកា​តែង​តែ​ជា​ខែ​ដែល​មាន​ដំណឹង​រីករាយ​សម្រាប់​សិល្បៈ និង​សម្បត្តិ​វប្បធម៌​ខ្មែរ ដោយ​ខែ​វិច្ឆិកា​គឺ​ជា​ខួប​នៃ​ការ​ចុះ​បញ្ជី​សម្បត្តិ​​វប្បធម៌​​ខ្មែរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ចំនួន ​៤ តែ​សម្រាប់ឆ្នាំនេះ​​កើន​ឡើង​មួយ​ទៀត​ក្រោយ​គុន​ល្បុក្កតោ​របស់​កម្ពុជា​យើង​ចុះ​ក្នុង​បញ្ជី​បន្ថែម​មួយ​ទៀត។

កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដំណឹង​ដ៏​គួរ​ឲ្យរីករាយ​សម្រាប់​វប្បធម៌​ខ្មែរ និង​ជនជាតិ​ខ្មែរ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ចាប់​តាំង​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ មន្ត្រី​រាជការ និង​សារព័ត៌មាន​ជុំ​វិញ​ការ​ចុះ​បញ្ជី​ជា​ផ្លូវការ​នូវ​ក្បាច់​គុន​បុរាណ​ខ្មែរ​ដ៏​ចំណាស់​គឺ​គុន​ល្បុក្កតោ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ របស់​អង្គការ​យូណេស្កូ​ជា​ផ្លូវការ។

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល សម្រាប់​ការ​ថែ​រក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ លើក​ទី១៧ នៅ​ទី​ក្រុង Rabat ប្រទេស​ម៉ារ៉ុក នា​យប់​ថ្ងៃទី២៩ ខែ​វិច្ឆិកា អង្គការ​យូណេស្កូ បាន​សម្រេច​ចុះ​បញ្ជី​គុន​ល្បុក្កតោ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ របស់​អង្គការ​យូណេស្កូ ដែល​កិច្ចប្រជុំ​នេះ មាន​ប្រតិភូ​ប្រទេស​ជា​សមាជិក​អង្គការ​យូណេស្កូ​ជាង ៨០ប្រទេស​ចូលរួម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ចំនួន​ ៩​ហើយ​ដែល​បាន​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​ក្នុង​នោះ​ខែ​វិច្ឆិកា​មាន​សម្បត្តិ​បេតិកភណ្ឌ​ចុះ​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​៥៖

១.រមណីយដ្ឋាន​តំបន់​អង្គរ៖ តំបន់​អង្គរ ត្រូវបានចុះបញ្ជី​ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២

២-របាំព្រះរាជទ្រព្យ៖ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ​នៃមនុស្សជាតិ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣

៣-ប្រាសាទព្រះវិហារ៖ ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧

៤-ល្ខោនស្រមោលស្បែកធំ៖ ល្ខោនស្រមោលស្បែកធំ ចុះបញ្ជី​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ​នៃមនុស្សជាតិ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

៥-ល្បែងទាញព្រ័ត្រ៖ ល្បែងទាញព្រ័ត្រ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ​នៃមនុស្សជាតិ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥

៦-ចាប៉ីដងវែង៖ ចាប៉ីដងវែង ត្រូវបានចុះបញ្ជី​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ ត្រូវការសង្គ្រោះបន្ទាន់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

៧-តំបន់ប្រាសាទសំបូរព្រៃគុក៖ ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី​ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

៨-ល្ខោនខោល វត្តស្វាយអណ្ដែត៖ ល្ខោនខោល វត្តស្វាយអណ្ដែត ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ​ ត្រូវការសង្គ្រោះបន្ទាន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

​៩-ក្បាច់គុនល្បុក្កតោ៖ ក្បាច់គុនល្បុក្កតោ បាន​ចុះបញ្ជី​ ជា​សម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម