តិចនិក​ពិសេសៗ​ជួយ​ឲ្យ​អ្នក​ដែល​មិន​ចេះ​ធ្វើ​ម្ហូប​អាច​ចេះ​ធ្វើ​បាន

និយាយ​ដល់​រឿង​ធ្វើ​ម្ហូប​សម្រាប់​យុវវ័យ​នៅ​ក្នុង​សម័យ​នេះ​អាច​ហៅ​បាន​ថា​ជា​បញ្ហា​ធំ​មួយ​ក៏​ថា​បាន។ ដោយ​សារ​តែ​កត្តា​ផ្សេងៗ​ ការងារ​ រៀន​សូត្រ​ដែល​រវល់​ខ្លាំង​រក​តែ​ពេល​ដក​ឃ្លា​មិន​រួច​ រួម​ជា​មួយ​នឹង​អាហារ​កញ្ចប់​ស្រាប់​ មាន​លក់​ពាសពេញ​បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ថែម​ទៀត​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​រឿង​ចម្អិន។​

តែ​ញ៉ាំ​របស់​ខាង​ក្រៅ​យូរ​ទៅ​ក៏​អាច​នឹង​ធុញ​ទ្រាន់​បាន​ចង់​ងាក​មក​ចម្អិន​ខ្លួន​ឯង​វិញ​ម្ដង​តែ​មិន​ចេះ​តើ​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​មុន​ល្អ? ថ្ងៃ​នេះ​យើង​មាន​គន្លឹះ​ពិសេស​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដែល​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​។ កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា​ថា​មាន​អ្វី​ខ្លះ?

១.​ យល់​ដឹង​ពី​គ្រឿង​ផ្សំ​

មុន​នឹង​ឈាន​ដល់​ការ​ចម្អិន​យើង​ត្រូវ​មក​ធ្វើ​ការ​ស្គាល់​ពី​គ្រឿង​ផ្សំ​ បន្លែ​ ត្រី​ សាច់​ជា​មុន​សិន។

តែ​មិន​មែន​ចាប់​ផ្ដើម​មក​ត្រូវ​ទៅ​ស្គាល់​ទាំង​អស់​នោះ​ទេ​ គឺ​ចាប់​យក​តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ជា​មុន​សិន។​ គ្រឿង​ផ្សំ​និង​បន្លែ​ត្រី​សាច់​ នី​មួយៗ​មិន​ចាំ​បាច់​ដឹង​អ្វី​ជា​វា​ច្រើន​ពេក​ទេ​គ្រាន់​តែ​មើល​ឲ្យ​ដឹង​ថា​វា​មាន​រូប​រាង​យ៉ាង​ណា​ មាន​រស​ជាតិ​បែប​ណា​ទៅ​បាន​ហើយ។​

២. មើល​វីដេអូ​បង្រៀន​ធ្វើ​ម្ហូប

ចំណុច​នេះ​អាច​ជួយ​បាន​ច្រើន​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ដែល​ចង់​ចេះ​ធ្វើ​ម្ហូប​តែ​អ្នក​មិន​គួរ​ទៅ​មើល​មុខ​ម្ហូប​ដែល​ពិបាក​នោះ​ទេ​ គួរ​តែ​ជ្រើស​មើល​វីដេអូ​ណា​ដែល​បង្រៀន​ធ្វើ​ម្ហូប​ងាយៗ។​ ការ​មើល​វីដេអូ​បង្រៀន​ធ្វើ​ម្ហូប​ជា​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្គាល់​វត្ថុ​ធាតុ​ដើម​ គ្រឿង​ផ្សំ​ និង​ដឹង​ពី​របៀប​ធ្វើ​។

តែ​កុំ​មើល​បែប​តាំង​ចិត្ត​ពេក​នាំ​ឲ្យ​ឈឺ​ក្បាល​ដោយ​សារ​ប្រឹង​គិត​ពេក​ គួរ​តែ​មើល​បែប​ជា​ការកម្សាន្ត​វិញ​ទើប​ល្អ។

៣.​ ចាប់​ផ្ដើម​ពី​មុខ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​

​​​​​​​​​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សាក​ល្បង​ចម្អិន​ជា​លើក​ដំបូង​គួរ​តែ​ចាប់​ផ្ដើម​ពី​មុខ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​មុន​គេ។​ ធ្វើ​ម្ហូប​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​វា​ធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​​ពី​រស​ជាតិ​ និង​វត្ថុ​ធាតុ​ដើម​ថា​មាន​អ្វី​ខ្លះ​។​ បន្ទាប់​មក​ចាំ​សាក​ធ្វើ​មុខ​ម្ហូប​ផ្សេងៗ​ទៀត​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចម្អិន​ និង​ប្រើ​គ្រឿង​ផ្សំ​តិច។ នៅ​ពេល​ចម្អិន​ត្រូវ​ដាក់​គ្រឿង​ផ្សំ​ម្ដង​បន្តិច​ជៀសវាង​ការ​ដាក់​ច្រើន​ជ្រុល​ពិបាក​ក្នុង​ការ​កែតម្រូវ​ បើ​ស្ទើរ​យើង​អាច​ថែម​តាម​ក្រោយ​បាន​។

៤.​ រៀន​សង្កេត

នៅ​ពេល​ដែល​អ្នក​ទៅ​ញ៉ាំ​អាហារ​នៅ​តាម​ហាង​ផ្សេងៗ​អ្នក​គួរ​តែ​រៀន​សង្កេត​មើល​ថា​នៅ​ក្នុង​ចាន​នៃ​ម្ហូប​ដែល​អ្នក​កំពុង​តែ​ញ៉ាំ​មាន​គ្រឿង​ផ្សំ​ អ្វី​ខ្លះ​ ធ្វើ​បែប​នេះ​យូរ​ទៅ​អ្នក​នឹង​អាច​ស្គាល់​គ្រឿង​ទេស​ និង​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ចម្អិន​ម្ហូប​។​

៥.​ រក​អ្នក​ជួយ​ភ្លក់

រៀង​រាល់​ពេល​ដែល​អ្នក​ចម្អិន​ មិន​ថា​ជា​ម្ហូប​ នំ​ ឬ​ បង្អែម​នោះ​ទេ​ ជា​ការ​ល្អ​អ្នក​គួរ​តែ​មាន​នរណា​ម្នាក់​មក​ជួយ​ភ្លក់​និង​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា។​ សូម​កុំ​អន់​ចិត្ត​នៅ​ពេល​ដែល​គេ​ប្រាប់​ថា​ការ​ចម្អិន​របស់​អ្នក​នៅ​មិន​ទាន់​ឆ្ងាញ់​នៅ​ឡើយ​ គួរ​តែ​ស្វែង​យល់​ពី​កំហុស​ហើយ​សាក​ល្បង​សា​ជា​ថ្មី។​

ការ​ពិត​ទៅ​ការ​ធ្វើ​ម្ហូប​មិន​បាន​ពិបាក​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ​ ម្យ៉ាង​វិញ​ទៀត​ធ្វើ​ម្ហូប​មិន​មាន​ខុស​ត្រូវ​ដាច់​ខាត​ឡើយ​ ឲ្យ​តែ​អាច​ញ៉ាំ​បាន​មិន​ពុល​ ហើយ​មាន​សុវត្ថិភាព​គឺ​បាន​ហើយ។​ យើង​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​ប្រិយមិត្ត​ដែល​មាន​ចិត្ត​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​ សង្ឃឹម​ថា​អត្ថ​បទ​មួយ​នេះ​អាច​ជា​ជំនួយ​ដល់​អ្នក​បាន​ខ្លះ។​ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ