ដូរពីសមុទ្រទៅទន្លេម្ដង! រីសតមួយកន្លែងនេះ ប្របទន្លេមេគង្គ ទេសភាពស្អាតក្រៃលែង

រដូវ​រំហើយ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ទឹក​ទន្លេ​មេគង្គ​ក៏​កាន់​រីង​បន្តិច​ម្ដង​ៗ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ទេសភាព​ជុំវិញ​ទន្លេ​មេគង្គ​កាន់​តែ​មាន​សភាព​ស្រស់​ឆើតឆាយ និង​ទាក់ទាញ។ បើ​និយាយ​ទៅ​ដល់​ខេត្ត​ស្ទឹង​ត្រែង គឺ​ជា​ខេត្ត​មួយ​ជាប់​ទន្លេ​មេគង្គ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​តំបន់​អេកូ​ទេសចរណ៍ ​ដ៏​មាន​សក្ដានុពល​ជា​ច្រើន​ដូចជា តំបន់​ទន្លេ​មេគង្គ តំបន់​ប្រវត្តិសាស្ត្រ និង​តំបន់​លំហែ​ធម្មជាតិ​កែច្នៃ​ផ្សេង​ៗ​ទៀត។​​

ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​មាន​វិសាលភាព​ធំ​ទូលាយ AMS Infotainment សូម​លើក​យក​កន្លែង​លំហែ​កាយ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង​យក​មក​ណែនាំ​ដល់​ប្រិយមិត្ត​អ្នកអាន៖

ស្ថិត​នៅ​ជាប់​ទន្លេ​មេគង្គ​មាន​រីសត​លំហែ​កាយ​មួយ​មាន​ឈ្មោះ​ថា «បក្សី​មេគង្គ រីសត» វា​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្ទឹង​ត្រែង និង​មាន​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ពី​រង្វង់​មូល​ថ្មី។ «បក្សី​មេគង្គ រីសត» ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទេសចរណ៍​កែច្នៃ​ ឬ​រមណីយដ្ឋាន​កែច្នៃ​មួយ ​ដែល​ផ្ដោតសំខាន់ទៅលើ​សេវាកម្ម​ផ្នែក​ភោជនីយដ្ឋាន កម្សាន្ត និង​កន្លែង​ស្នាក់​នៅ។ រី​ឯ​ចំណុច​សំខាន់​ៗ​នៅ «បក្សីមេគង្គ រីសត» មាន​ដូច​ជា ទស្សនា​ទេសភាព​ទន្លេ​មេគង្គ ​ញ៉ាំ​អាហារ​បែប​ខ្មែរ ហែល​ទឹក​ ឬ​លេង​ទឹក ជិះ​ទូក​លំហែ​កាយ​មើល​ព្រៃ​លិច​ទឹក បោះ​ជំរំ​ ឬ​បោះតង់ ជិះ​ទូក​កាយ៉ាក គយគន់​ថ្ងៃ​លិច មើល​សត្វ​បក្សាបក្សី​ ឬ​សត្វ​ស្លាប អាំង ​BBQ​ ពិកនិច គយគន់​ថ្ងៃរះ និង​ចំណុច​ផ្សេង​ៗ​ទៀត។

ឆ្លៀត​ក្នុង​ឱកាស​រដូវ​រំហើយ​នេះ «បក្សី​មេគង្គ រីសត» បាន​ប្រែ​រូបរាង​ថ្មី​ប្រៀប​ដូច​ជា​ផ្ទះ​មហា​សេដ្ឋី​​អម​ស្រែ​ស្រូវ​ទុំ​ពណ៌​មាស​ស្រស់​សោភា ផ្ទះ​ឈើ​បុរាណ ម្ហូប​ខ្មែរ ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទេសចរ​បាន​រំសាយ​ភាព​ស្មុគស្មាញ និង​នឹ​ក​ឃើញ​ទាំង​អស់​នូវ​អនុស្សាវរីយ​ក្នុង​ពេល​រដូវ​ច្រូត​កាត់​ជួបជុំ​គ្នា​ម្ដង​ៗ។ នៅទីនេះអ្នកទេសចរ អាចទៅលេងជាលក្ខណៈគ្រួសារ មិត្តភ័ក្ដិ ឬទៅជាមួយមនុស្សជាទីស្រឡាញ់ក៏បាន ដូច្នេះហើយបើសិនជាប្រិយមិត្តមានបំណងចង់ទៅទស្សនាទេសភាពដងទន្លេមេគង្គ ក៏ដូចជាចង់សិក្សាស្វែងយល់ពីសត្វស្លាបនៅទីនោះ រីសតមួយនេះអាចផ្ដល់នៅកន្លែងស្នាក់ប្រកបដោយផាសុកភាព និងទំនុកចិត្ត៕

ទំនាក់ទំនង៖ 066 997 797

ផែនទី៖ https://goo.gl/maps/Zsh4DLLgnQn3kT8e7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ