ព្រីន ដកចិត្តមិនរួចពី រចនា រ៉ាវ៉ាឌី ព្រោះចំណុចពិសេស ៤ នេះ

ទំនាក់ទំនងស្នេហារបស់តារាសម្តែងរួមទ្រនំ គឺ ព្រីន និងតារាស្រីស្រស់សោភា រចនា រ៉ាវ៉ាឌី ត្រូវគេមើលឃើញថា កាន់តែស៊ីជម្រៅច្រើនឡើងរាល់ថ្ងៃ។ ជាក់ស្តែង តារាសម្តែងប្រុសស្រីទាំងពីររូបនេះ រមែងបង្ហាញភាពផ្អែមល្អែមដាក់គ្នាទៅវិញទៅមក ធ្វើឱ្យអ្នកគាំទ្រអ្នកស្ទើរលើសជាតិស្ករ។

ថ្វីដ្បិតតែសាមីខ្លួនទាំងពីរមិនដែលទទួលស្គាល់ថាទំនាក់ទំនងមួយនោះ ជាស្នេហាពិតប្រាកដ ប៉ុន្តែអ្នកទាំងពីរក៏ពុំដែលបដិសេធម្តងណាឡើយ គ្រប់ពេលមានគេជជីកសួរពីរឿងនេះ។ ប្រាប់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗ ព្រីន ចាត់ទុក រ៉ាវ៉ាឌី ជាសង្សារទី៣ កន្លះរបស់លោក ព្រោះកន្លងមកលោកធ្លាប់មានប្រវត្តិសេពគប់សង្សារ ៣ នាក់រួចមកហើយ តែគ្មានមួយណាជោគជ័យទេ។ ដូច្នេះទើបលោកមិនចង់មានសង្សារទី៤ ពោលបើលោកច្បាស់លាស់ជាមួយមនុស្សស្រីណាម្នាក់ ហើយគេទទួលយកលោកជាលោកបាន លោកនឹងចូលតាមផ្លូវទៅតាមច្បាប់តែម្តង។

តារាសម្តែងមានប្រភពពីខេត្តកណ្តាលរូបនេះបន្តថា រ៉ាវ៉ាឌី ជាមនុស្សស្រីទាក់ទាញ ហើយនាងមានចំណុចពិសេសជាច្រើនធ្វើឱ្យពេញចិត្តរូបនាងជាខ្លាំង។ 

ទី១ អំឡុងពេលធ្វើការ រ៉ាវ៉ាឌី ជាមនុស្សចរិកម៉ត់ចត់

ទី២ ចេះដើរលេងដែរ តែមានរបៀបរបបក្នុងការដើរលេង

ទី៣ ចេះចាយវាយតាមបែបមនុស្សស្រី តែនាងមានគោលជំហរចេះទុកដាក់សន្សំសម្រាប់អនាគត

ទី៤ រ៉ាវ៉ាឌី លេងសើចក៏បាន ម៉ត់ចត់ក៏បាន ហើយពិភាក្សាការងារផ្សេងៗជាមួយគ្នាបានថែមទៀត។

ទោះបីជា ព្រីន ក្លាហានហ៊ាននិយាយពីចំណុចពិសេសៗរបស់ រ៉ាវ៉ាឌី ចំៗក៏ពិតមែន តែរឿងចាប់ដៃគ្នាទៅអនាគតបានឬអត់ គឺអាស្រ័យលើអារម្មណ៍តទៅមុខទៀត ជាក់ស្តែងពេលនេះអ្នកទាំងពីរក៏មានទំនាក់ទំនងល្អជាមួយគ្នាស្រាប់ គ្មានភាពរកាំរកូសអ្វីឡើយ អាចនិយាយបានថា បើសិនជាភាគីខាងស្រី​ទទួលយកលោកជាលោកបាន ហើយលោកទទួលយកភាគីខាងស្រីជានាងបាន ហើយយល់ពីគ្នាបានច្រើនជាងនេះ រឿងទៅមុខទៀតគឺអត់ពិបាកនោះទេ។ 

ក្រឡេកមកវិស័យភាពយន្តវិញ ថ្មីៗនេះ ព្រីន និង រ៉ាវ៉ាឌី ទើបបញ្ចប់ស្នាដៃភាពយន្តថ្មីមួយចំណងជើង «ហៅទឹកភ្នែក វគ្គ៣» បន្ទាប់ពីខកខានការសម្តែងរួមគ្នាអស់មួយរយៈ។ តួឯកប្រុសនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែបន្តគាំទ្រអ្នកទាំងពីររហូតទៅ ពិសេសគាំទ្រស្នាដៃរឿងថ្មីរបស់អ្នកទាំងពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ