រីសតលំហែកាយទាំង ៥កន្លែងនៅមណ្ឌលគិរី ទេសភាពស្អាត ហើយបរិយាកាសក៏ស្ងប់ស្ងាត់ល្អទៀត

ដូចប្រិយមិត្តធ្លាប់បានដឹងស្រាប់ហើយថាខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលសម្បូរទៅដោយធនធានព្រៃឈើ និងទេសភាពព្រៃភ្នំជាច្រើន បង្កើតបានជាបរិយាកាសដ៏ល្អសម្រាប់ប្រជាជនរស់នៅទីនោះ និងថែមទាំងបានទាក់ទាញភ្ញៀវទេសចរជាច្រើន ឲ្យចូល​ទៅទស្សនា និងលំហែកាយជាហូរហែ។ ទន្ទឹមនិងនោះ គេសង្កេតឃើញមានរីសត និងផ្ទះស្នាក់នៅជាច្រើនបានបោះទីតាំងនៅក្នុងទឹកដីឦសាននេះដើម្បីត្រៀមស្វាគមន៍អ្នកទេសចរមកពីគ្រប់ទិសទី ក៏ដូចជាលំហែកាយ ស្រូបខ្យល់បរិសុទ្ធ ដើម្បីបំបាត់ការនឿយ និងដោះស្រាយបញ្ហាស្ត្រេសជាច្រើនដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃ។

សម្រាប់ប្រិយមិត្តដែលចូលចិត្តភាពស្ងប់ស្ងាត់ និងស្នាក់នៅក្នុងរីសតដ៏ស្រស់ស្អាត ពោរពេញទៅបរិយាកាសធម្មជាតិ AMS Infotainment សូមណែនាំរីសតទាំង ៥ កន្លែងដូចខាងក្រោម៖

១. រំហើយ មេសុង

«រំហើយ មេសុង» គឺជារីសតស្នាក់នៅបែបឯកជនមួយ ឬអ្នកទេសចរភាគច្រើនចូលចិត្តហៅថាជាស្ថានីយរំហើយអារម្មណ៍ ដែលស្ថិតនៅក្នុងភូមិឡៅកា ខេត្តមណ្ឌគិរី។ បរិយាកាសនៅទីនេះ អាចនិយាយបានថាជាកន្លែងមួយដែលមានទេសភាពព្រៃឈើស្រស់ស្អាត ឮតែសំឡេងសត្វយំ ខ្យល់អាកាសបរិសុទ្ធ គួបផ្សំជាមួយផ្ទះស្នាក់នៅបែបស្រុកស្រែ កក់ក្ដៅ ដែលធ្វើឲ្យភ្ងៀវទាំងអស់មានអារម្មណ៍ដូចជាបានស្នាក់នៅក្នុងផ្ទះខ្លួនឯង។ រីសតមួយនេះស្ថិតនៅភ្នំដែលខ្ពស់សមល្មមអាចឲ្យអ្នកទេសចរទស្សនារំសាយអារម្មណ៍ មានទីធ្លាស្អាតអមទៅដោយធម្មជាតិ មានកន្លែងថតរូបស្អាតៗ និងប្លែកៗច្រើន មានបន្ទប់ស្នាក់នៅមានផាសុកភាពល្អ ធ្វើឲ្យអ្នកទេសចរមានអារម្មណ៍រីករាយក្នុងការស្នាក់នៅ។

រូបថត៖ ប្រភព រំហើយ មេសុង

ទំនាក់ទំនង៖ 076 222 2396

ទីតាំង៖ https://goo.gl/maps/Pd7P52WcKMS7uKzq7

២. រសាត់

«រសាត់»​ គឺជាឈ្មោះរីសតមួយយ៉ាងស្រស់ស្អាតដែលបានបណ្ដែតខ្លួនជាមួយធម្មជាតិព្រៃភ្នំ និងជាទីកន្លែងដ៏ស្ងប់ស្ងាត់សម្រាប់ឲ្យអ្នកទេសចរគ្រប់រូបបានត្រង់ត្រាប់ស្ដាប់សំឡេងសត្វយំខ្ញៀវខ្ញារ។ រីសតមួយនេះមើលទៅហាក់ដូចជាផ្ទះចម្ការមួយដែលពោរពេញទៅបន្លែ ផ្លែឈើហូបផ្លែ និងដំណាំជាច្រើន ធ្វើឲ្យអារម្មណ៍អ្នកគ្រប់គ្នាដែលបានទៅលេងទីនេះ ទទួលបាន​អារម្មណ៍ថ្មី ប្លែក និងនឹកឃើញដល់អនុស្សាវរីយ៍ជាច្រើនកាលពីនៅកុមារភាព។ រីឯបរិយាកាសនាពេលព្រឹកនៅទីនេះ វាជាកន្លែងមួយដែលអាចឲ្យអ្នកទេសចរបានមើលឃើញនូវទេសភាពព្រៃភ្នំដ៏ស្រស់បំព្រង និងកំពុងតែញញឹមរាក់ទាក់ដាក់ព្រះអាទិត្យដែលកំពុងតែរះយ៉ាងស្រស់ត្រកាល។

រូបថត៖ ប្រភព រសាត់

ទំនាក់ទំនង៖ 096 929 7555

៣. Peak Palace Mondulkiri Resort

សម្រាប់ប្រិយមិត្តដែលមានបំណងដើរលេងជួបជុំ ក្រុមគ្រួសារ ឬមិត្តភក្កិ Peak Palace គឺជារីសតមួយដែលមានកន្លែងស្នាក់យ៉ាងស្រស់ស្អាត មានបន្ទប់ស្នាក់ប្រកបដោយផាសុកភាព ជាកន្លែងស្នាក់នៅដែលមានទេសភាពព្រៃភ្នំអមជាមួយទឹកបឹងនៅខាងមុខ។ អ្នកទេសចរអាចរីករាយជាមួយបរិយាកាសស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ ទេសភាពព្រៃភ្នំ និងអាចធ្វើសកម្មភាពកម្សាន្តនៅក្នុងរីសតផ្ទាល់ ដូចជា ងូតទឹកលេង ជិះទូកកាយ៉ាក់ ថតរូបលេង ពិសារអាហាររួមគ្នា និងអាំង BBQ ជជែកគ្នាលេងនៅពេលយប់។

រូបថត៖ ប្រភព​Peak Palace Mondulkiri Resort

ទំនាក់ទំនង៖ 070 787 818

ទីតាំង៖ https://goo.gl/maps/jVy8FtwdYRHPs22z6

៤. Nova Resort & Spa

ណូវ៉ា គឺជារីសតមួយដែលផ្សាភ្ជាប់ជាមួយធម្មជាតិជាច្រើនជាពិសេសទេសភាពស្ទឹងពពកដែលតែងតែបង្ហាញខ្លួន ឬចុះអាប់​ពេលព្រឹកហើយបង្កើតបានជាទេសភាពផ្ទាំងគំនូរមួយ ដែលអ្នកទេសចរជាច្រើនកម្របានជួបប្រទះផ្ទាល់។ រីសតមួយនេះមានបន្ទប់ស្នាក់នៅជាច្រើនប្រភេទដែលអាចឲ្យអ្នកទេសចរជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត ដូចជាបន្ទប់គេងម្នាក់ឯង គេងពីរនាក់ គេងគ្នាច្រើន និងផ្ទះស្នាក់នៅ private ដាច់ដោយឡែកពីគ្នា។ នៅទីនេះ មានបរិយាកាសបរិសុទ្ធល្អ អមជាមួយព្រៃឈើខៀវស្រងាត់ ទេសភាពស្ទឹងពពក មានកន្លែងថតរូបច្រើន និងអាចជិះម៉ូតូកម្សាន្តជុំវិញរីសត និងក្បែររីសតបាន។

រូបថត៖ ប្រភព Nova Resort & Spa

ទំនាក់ទំនង៖ 096 969 6497

ទីតាំង៖ https://goo.gl/maps/q64yp5E4cipiWaix7

៥. Sauveli Resort

មិនខុសអ្វីពីរីសតទាំងបួនដែលបានរៀបរាប់ខាងលើ Sauveli Resort មានទីធ្លាធំទូលាយ មានកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា និងជាប្រភេទផ្ទះកុងតាណឺដែលត្រូវបានកែច្នៃដោយម្ចាស់រីសត សម្រិតសម្រាំងឲ្យក្លាយទៅជាផ្ទះស្នាក់នៅបែបប្រណិត បំពាក់ដោយគ្រឿងបរិក្ខាទំនើប និងស្ថិតនៅក្បែរព្រៃភ្នំខៀវស្រងាត់។ អ្វីដែលពិសេសនៅពេលយប់ ទីធ្លាយដ៏ធំទូលាយរបស់រីសតមួយនេះ គឺជាកន្លែងលំហែកាយ ស្រូបខ្យល់អាកាសបរិសុទ្ធ និងជាកន្លែងដែលអាចឲ្យអ្នកទេសចរអាំង BBQ ជជែកគ្នាលេងយ៉ាងសប្បាយរីករាយ៕

ទំនាក់ទំនង៖ 061 898 885

ទីតាំង៖ https://goo.gl/maps/uVGbxhzWsexrXm2Z9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok