តារាចម្រៀងរ៉េបវ័យក្មេង ម៉ាន់ វណ្ណដា ពុះពារឧបសគ្គក្រាស់ក្រែល ទម្រាំសាងភាពល្បីរន្ទឺដូចសព្វថ្ងៃ

លើកឡើងពីកំពូលតារាចម្រៀងរ៉េប វណ្ណដា ដែល​ល្បី​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចចុងក្រោយ​នេះ គ្មាននរណា​មិនស្គាល់​នោះទេ ព្រោះលោកមិនត្រឹមច្បាមបានល្បីល្បាញនៅក្នុង​ស្រទាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ តែ​ម្ចាស់​បទ “Time To Rise” ទាំង​ក្មេង​ៗ ហើយ​កេរ្តិ៍ឈ្មោះបានសាយភាយក្លិនក្រអូបចេញទៅដល់​ឆាក​អន្តរជាតិថែមទៀតផង ពិសេសប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសភូមិផងរបងជាប់គ្នា។

មិនខុសពីសិល្បករផ្សេងៗ តារាចម្រៀងពេញដោយមហិច្ឆតារូបនេះ មានប្រវត្តិជូរចត់ណាស់ ហើយលោកបានតស៊ូពុះពារឧបសគ្គក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ដូច្នេះសព្វគ្រប់បែបយ៉ាងដែលមាននៅពេលនេះ វាមិនមែនជាភាពចៃដន្យនោះឡើយ។

មានឈ្មោះពិតថា ម៉ាន់ វណ្ណដា កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ ១៩៩៧ លើទឹកដីខេត្តព្រះសីហនុ។ លោកជាកូនពៅក្នុងចំណោមបងប្អូនប្រុសពីរនាក់។ បងប្រុសរបស់លោកមានឈ្មោះថា ម៉ាន់ វណ្ណឌី។ បើយើងត្រឡប់ទៅអតីតកាល គ្រួសាររបស់ វណ្ណដា មានជីវភាពមិនសូវធូរធារប៉ុន្មានទេ រហូតពេលមួយលោក និងឪពុកម្ដាយត្រូវទៅសុំស្នាក់អាស្រ័យនៅវត្តមួយកន្លែង នៅក្រុងព្រះសីហនុ។ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលកំពុងពិបាក វណ្ណដា ធ្លាប់ប្រកបរបរជាអ្នកកោសដូងលក់នៅផ្សារ រហូតលោកសាក់រូបដើមដូងមួយដើមនៅលើដៃ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនឯង។

និយាយដល់ក្ដីស្រមៃកាលពីតូច គ្រប់ពេលមានអ្នកសួរថាធំឡើងចង់ធ្វើអ្វី? វណ្ណដា តែងឆ្លើយប្រាប់ថា លោកចង់ក្លាយជា «តារា» ឬ «តារារ៉េប» ប៉ុន្តែពេលនោះគ្រូ និងមិត្តភ័ក្តិមួយចំនួនបែរ​សើចចំអកហើយមើលងាយទៅវិញ។ ការសើចចំអក និងការមើលងាយទាំងនោះមិនបានធ្វើឱ្យយុវជនរូបនេះទន់ជ្រាយឡើយ ផ្ទុយទៅវិញអំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធទំនុកច្រៀងនៅអំឡុងឆ្នាំ ២០០៩។

ដោយសារចិត្តប្រតិព័ទ្ធជាប់ជាមួយតន្រ្តីតាំងពីកំណើត បូករួមទាំងចំណូចិត្តលើបទចម្រៀងបែបរ៉េបនៃចង្វាក់ហ៊ីបហប ព្រម​ទាំង​មានក្តីស្រមៃផងនោះ វណ្ណដា បានសម្រេចចិត្តស្ពាយមហិច្ឆតារបស់ខ្លួនចាកចេញពីទឹកដីកំណើតមករាជធានីភ្នំពេញ ដើម្បីតាមរក​សុបិន​ដ៏ធំនោះ ដោយមានលុយត្រឹម ១០០ ដុល្លារមកជាប់ខ្លួនតែប៉ុណ្ណោះ។

ជីវិតនៅទីក្រុងភ្លើងពណ៌មិនមែនជារឿងងាយស្រួលឡើយ ពេលមកដល់ភ្នំពេញដំបូងៗ វណ្ណដា បានស្នាក់នៅក្នុងវត្ត ហើយលោកគ្មានសូម្បីមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន តែដោយសារភាពអត់ធ្មត់ និងការតស៊ូ ដើម្បីសម្រេច​​សុបិន លោកបានហាត់រៀនកាត់តសម្រួលតន្ត្រី និងភ្លេងជាមួយមិត្តភ័ក្តិជារៀងរាល់ថ្ងៃ រហូតដល់ឆ្នាំ២០១៦ ទើបលោកបញ្ចេញស្នាដៃបទចម្រៀងដំបូងគេបង្អស់ចំណងជើងថា «គេជាអ្នកណា» ដែលបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវវ័យនាពេលនោះ ហើយគ្រប់គ្នាក៏ចាប់ផ្តើមស្គាល់ឈ្មោះលោកពីពេលនោះមក។ «គេជាអ្នកណា» ជាចំណុចចាប់ផ្តើម និងជាការបើកទំព័រចូលវិស័យសិល្បៈរបស់តារាចម្រៀងរូបរ៉េបនេះ។

តារាចម្រៀងមានប្រភពមកពីខេត្តព្រះសីហនុរូបនេះ បានបញ្ចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ក្នុងឆ្នាំ​ ២០១៧-២០១៨ ធ្វើឱ្យមហាជនស្គាល់សំឡេងលោកកាន់តែច្បាស់ឡើង និងកត់សម្គាល់បាន​ថា​អត្ថន័យ​នៃចម្រៀងភាគច្រើនរបស់លោក គឺច្រៀងរៀបរាប់ពីជីវិតស្នេហា និងជីវិតពិតក្នុងសង្គមបច្ចុប្បន្ន។  «ឈឺទេ» និងបទ «ចាប់ផ្ដើម និងបញ្ចប់» (Start And Stop) ផ្ទុះការគាំទ្រខ្លាំងក្លា​ពីយុវវ័យ ធ្វើឱ្យលោកច្បាបប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស។ តាមដែលចាំបាន វណ្ណដា ក៏ធ្លាប់បានឡើងច្រៀងក្នុងការប្រគំតន្រ្តីតាមប៉ុស្ត៍ទូរទស្សន៍ខ្លះៗដែលកាលជំនាន់ឆ្នាំ ២០១៨។

ឈានចូលដល់ឆ្នាំ ២០១៩ វណ្ណដា បានបញ្ចប់ងារជាតារាចម្រៀងរ៉េបឯករាជ្យ ចូលមកជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មបារមី (Baramey Production)។ ចាប់ពីពេលនោះមក វណ្ណដា ត្រូវមហាជនទទួលស្គាល់សមត្ថភាព និងទេពកោសល្យយ៉ាងពិតប្រាកដថា ជាសិល្បករវ័យក្មេងមួយរូបដែលអាចនាំយកវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក រហូតមានការកោតសរសើរនិងឱ្យតម្លៃពីបណ្តាជនបរទេសអំពីសិល្បៈវប្បធម៌របស់កម្ពុជាថែមទៀតផង។

ឆ្នាំ ២០១៩ វណ្ណដា បានទម្លាក់បទ «J+O» មុន​​ចូលជាសមាជិកគ្រួសារ​ផលិតកម្ម បារមី របស់ ឡូរ៉ា ម៉ម ដែល​ស្នាដៃ​នេះផ្ទុះការគាំទ្រយ៉ាងពេញទំហឹង រហូតមហាជនចោលក្រសែភ្នែកមកលើតារាចម្រៀងរ៉េបវ័យក្មេងនេះគ្រប់ៗគ្នា។ ក្រោយមកក៏មានបទចម្រៀងរួមជាមួយតារាចម្រៀងល្បីៗផ្សេងទៀតដូចជា បទ «ព្រាននារី» «ម្តាយ» និងបទជាច្រើនទៀត។ ពីពេលនោះមកឈ្មោះ និងសំឡេង វណ្ណដា ក៏បានដិតដាមជាប់ក្នុងក្រអៅបេះដូងអ្នកស្តាប់ ហើយ​ក្រុមហ៊ុនឯកជនធំៗក៏ងាកមកសម្លឹងឃើញលោកដូចគ្នាដែរ។ អំឡុងឆ្នាំ ២០១៩ ដដែល វណ្ណដា បានជាប់ជាសិល្បករឆ្នើមប្រចាំឆ្នាំពី Pleng Music by Smart និងជាប់ជាសិល្បករមានបទល្អបំផុតប្រចាំឆ្នាំថែមទៀតផង តាមរយៈបទ “Hot boy”។

ដូចគ្រប់គ្នាបានដឹងហើយថា ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ វណ្ណដា ឬយុវវ័យនិយមហៅ VD ផ្តោតខ្លាំងលើការផលិតអាល់ប៊ុមចម្រៀងទោល $KULL THE ABLUM។ លោកបានចំណាយពេលវេលា ញើសឈាម និងគំនិតច្នៃប្រឌិតអស់ពីខ្លួនប្រាណ ដើម្បីបង្កើតអាល់ប៊ុមទោលនេះ។ នៅពាក់កណ្តាលឆ្នាំ២០២០ $KULL THE ABLUM ត្រូវបានទម្លាក់លើឆានែលយូធូបផ្លូវការរបស់ វណ្ណដា ហើយជាលទ្ធផល​អាល់ប៊ុមទោលដែលមានចម្រៀង ១៨ បទនេះ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ទៅដល់ទីណាៗក៏ឮតែគេចាក់ចម្រៀងបទទាំងនោះ​ដែរ។

ក្រោយបញ្ចប់ស្នាដៃអាល់ប៊ុមទី១ដោយជោគជ័យ ម្ចាស់បទ «BORN THIS WAY» និងក្រុមការងារ បារមី បានចុះទៅធ្វើកម្មវិធីសប្បុរសធម៌មួយនៅខេត្តព្រះវិហារ ដោយបានចែកជូននូវគ្រឿងឧបភោគបរិភោគដល់គ្រួសារកំពុងខ្វះខាត​ ៨១គ្រួសារ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ អំឡុងឆ្នាំ២០២០ ម្ចាស់បទ​ «Queen bee» បានជាប់ជា Best Male Artist of the Year 2020 និងពាន Best Music Performance 2020 ពីកម្មវិធី Cambodian Music Award។

ខណៈកំពុងអង្រួនវិស័យតន្រ្តីនៅកម្ពុជា តារាចម្រៀងរ៉េបរូបនេះស្រាប់តែជួបប្រទះបញ្ហាចម្រូងចម្រាសជាមួយក្រុមហ៊ុន ស្មាត រហូតដល់ថ្នាក់កោះហៅឡើងតុលាការ រីឯខ្លួនលោកផ្ទាល់ក៏បានបង្ហោះវីដេអូបង្ហាញការខកចិត្តចំពោះរឿងនេះផងដែរ។ បណ្តឹងនេះកើតឡើងក្រោយពេលលោកចុះកុងត្រាជាទូតសុឆន្ទៈផ្លូវការរបស់ ក្រុមហ៊ុន Cellcard នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ 

សំងំយកពិសអស់មួយរយៈធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ម៉ាន់ វណ្ណដា ធ្វើឱ្យប្រជាជនទូទាំងប្រទេសកម្ពុជាស្រឡាំងកាំង និងព្រឺសម្បុរខ្ញាក់ៗពេលបានស្តាប់បទ «Time To Rise» ជាចម្រៀងហ៊ីបហបបែបសម័យទំនើប តែមានដាក់បញ្ចូលតន្ត្រីបុរាណ ដែលនេះជាគំនិតច្នៃប្រឌិតថ្មីបំផុតមិនធ្លាប់មានពីមុនមក។ ការបកស្រាយរួមគ្នារវាង វណ្ណដា និង ព្រឹទ្ធាចារ្យចាប៉ី​ដងវែង គង់ ណៃ ធ្វើឱ្យបទនេះកាន់តែមានរសជាតិប្លែកសម្រាប់អ្នកស្តាប់។ រសជាតិថ្មីរវាងតន្ត្រីបុរាណ និងចង្វាក់ហ៊ីបហបសម័យទំនើបដែល វណ្ណដា ដាក់បញ្ចូលគ្នា មិនត្រឹមអន្ទងចិត្តអ្នកស្តាប់ក្នុងស្រុក តែបទនេះល្បីរន្ទឺដល់ឆាកអន្តរជាតិទៀតផង រហូតពិភពលោកងាកមកសម្លឹងមើលសិល្បករវ័យក្មេង វណ្ណដា និងសមត្ថភាពដ៏អស្ចារ្យរបស់លោក។

រហូតមកទល់ពេលនេះ វីដេអូចម្រៀងលើកស្ទួយនិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរ «TIME TO RISE» មានអ្នកចុចចូលស្តាប់ច្រើនជាង ១០០លានដង និងបានជាប់ចំណាត់ថ្នាក់លេខ១ LiFTED Lists 2021 ល្អដាច់គេប្រចាំឆ្នាំ និងត្រូវបានជ្រើសជា “The best 100 songs of 2021” on Apple Music ទៀតផង។ មិនតែប៉ុណ្ណោះ វណ្ណដា ជាសិល្បករដំបូងនៃប្រទេសកម្ពុជា ដែលបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia ប្រចាំខែធ្នូឆ្នាំ២០២១។ បន្ថែមពីលើនោះ វណ្ណដា ក៏ទទួលបានវិញ្ញាបនបត្រឧត្តមភាពពីអង្គការ UNDP 2021 ផងដែរ។

ម្ចាស់បទ «Time To Rise» បានរៀបចំ $KULLTHEALBUM Concert លើកដំបូងសម្រាប់ $KULLTHEALBUM (2020) នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២២ និងបានបង្កើតមុខមាត់ថ្មីឱ្យខ្លួនឯងលើឆាកអន្តរជាតិ តាមរយៈការ Collaboration ផលិតបទ «RUN THE TOWN» ជាមួយ Rapper ថៃល្បីៗដូចជា F.HERO 1MILL និង SPRITE ឱ្យ High Cloud Entertainment។ មិនយូរប៉ុន្មានលោកក៏បានធ្វើ Collaboration ជាមួយ Rapper ថៃ OG BOBBY ផលិតបទ BONG ធ្វើឱ្យកិត្តិនាមតារាចម្រៀងរូបនេះកាន់តែល្បីសុះសាយនៅប្រទេសថៃ រហូតអ្នកសារព័ត៌មានថៃសម្ភាសន៍ព្រោងព្រាត។

វណ្ណដា បានប្រារព្ធរៀបចំ ​Solo Tour លើកដំបូងបង្អស់ឈ្មោះថា $KULL TOUR ទៅខេត្តក្រុង ៥ ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២ ពោលគឺក្រោយពីលោកទម្លាក់ Album «$KULL II» Season 1 កាលពីថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២២។ ប្រមាណមួយខែ ក្រោយចប់ Solo Tour វណ្ណដា បានទម្លាក់បទ «J+O II» ជាចម្រៀងដ៏រសើបលាតត្រដាងពី file បទចម្រៀងដែលបែកធ្លាយទាំងមិនទាន់បញ្ចេញផ្លូវការ ធ្វើឱ្យកើតការ Diss Track គ្នារវាងអ្នកគាំទ្រលោក និងអ្នកគាំទ្រតារាចម្រៀងរ៉េប ជី ដេវីត ព្រោះថ្ងៃដែលលោកទម្លាក់បទនោះគឺជាថ្ងៃ Concert ដ៏ធំរបស់ ជី ដេវីត។ ចំណែក អត្ថន័យនៃបទចម្រៀងរ៉េបរបស់អ្នកទាំងពីរហាក់ផ្តោះផ្តង់បោះពាក្យសម្តីដាក់គ្នាដោយមិនប្រើកន្តាប់ដៃ តែប្រើភ្លេងជំនួសវិញ។ ដោយសាររឿងបែកធ្លាយ file ចម្រៀងធ្វើឱ្យ​អ្នក​និពន្ធ សង្ហា ហើយ​ក៏​មិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ វណ្ណដា ត្រូវចាកចេញពីផលិតកម្ម បារមី ព្រោះ​លោក​ជា​អ្នក​នាំ​បុគ្គល​ដទៃ​ចូល​មក​បារមី ហើយ​ធ្វើ​ឲ្យ​អាល់ប៊ុមចម្រៀង SKULL II វគ្គ ២ ដែល​ត្រូវ​ចេញ​កាលពី​ចុងឆ្នាំ ២០២២ ត្រូវ​បាន​ចែកចាយ​ជាមុន ហើយខ្លួន វណ្ណដា ផ្ទាល់ក៏ខកចិត្តខ្លាំងណាស់ នៅពេលដឹងដំណើរដើមចមនៃការបែកធ្លាយបទចម្រៀងទាំងនោះ។

ម៉ាន់ វណ្ណដា បានជ្រើសយកបទ «Time To Rise» ទៅច្រៀងក្នុងពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី១ កាលពី​ចុង​ឆ្នាំ ២០២២ ធ្វើឱ្យអ្នកទស្សនាផ្ទាល់ព្រឺសម្បុរតាមចង្វាក់ភ្លេង និងការ​រ៉េបរបស់លោក។ រាត្រី​ដ៏​គួរឱ្យភ្ញាក់ផ្អើលនោះ គឺ​ឃើញ​បាន​ប្រទះ​ឃើញ វណ្ណដា និងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជួប​គ្នា​ជា​លើក​ដំបូង ដោយ​​​កាយវិការទន់ភ្លន់ ដែល​រៀមច្បង និង​សិស្ស​ប្អូន រត់​ឱប​ផ្ដល់​កម្លាំង​ចិត្ត​ជូន​គ្នា បង្កើត​ជារូបភាពកម្របំផុតដែលគេពុំធ្លាប់ឃើញទាល់តែសោះ។ 

មុនដំណាច់ឆ្នាំ២០២២ កូនអ្នកខេត្តព្រះសីហនុនេះ បានបើកទ្វារប្រវត្តិសាស្ត្រឱ្យតន្រ្តីកម្ពុជា ដោយលោកជាសិល្បករខ្មែរតែម្នាក់គត់​មានវត្តមានក្នុងព្រឹត្តិការណ៍តន្រ្តី Big Mountain Music Festival 12 ដែលរៀបចំឡើងនៅ The Ocean Khao Yai​ និងកម្មវិធី​ ASEAN Music Showcase Festival 2022 មួយ​ទៀត។ បទ «Khmer Blood» របស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា បានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងបញ្ជីកំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ក្នុងតារាងជាមួយតារាចម្រៀងអាស៊ីផ្សេងទៀត ដូចជា​ MILLI, Taeyeon, Utada, និង Seulgi ជាដើម។

ឆ្លងចូលដល់ថ្ងៃខួបគម្រប់វ័យ ២៦ឆ្នាំ ក្នុងឆ្នាំ២០២៣ តារាចម្រៀងរ៉េបកំពុងល្បីរូបនេះទម្លាក់បទ «ជំពូកទី១ – Chapter 1» ប្រៀបដូចការសង្ខេបមេរៀនរបស់ឆ្នាំចាស់ ជាមួយភ្លេងបែបឡើងចុះតាមអារម្មណ៍​។

វណ្ណដា កំពុងត្រៀមបំបែកកំណត់ត្រាថ្មីមួយទៀតក្នុងនាមជាសិល្បករកម្ពុជា​តែ​ម្នាក់​គត់ ដែលនឹងមានវត្តមានលេីឆាកប្រគំតន្ត្រី​ Hip Hop ដ៏ធំបំផុតលំដាប់ពិភពលោក​ Biggest Hip Hop Festival in the world (Rolling Loud Thailand) ហេីយក្នុងនោះតារារ៉េបលំដាប់កំពូលរូបនេះ ក៏នឹងមានវត្តមានលេីឆាកតែមួយជាមួយ​ Cardi B តារារ៉េបស្រីដ៏ល្បីល្បាញពាសពេញ​ពិភពលោក។ Rolling Loud Thailand នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ វណ្ណដា នឹងចូលរួមនៅថ្ងៃទី១៣ ជាថ្ងៃបើកព្រឹត្តិការណ៍ដំបូង។

គិតត្រឹមឆ្នាំខែកុម្ភៈ ឆ្នាំ២០២៣ តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា កំពុងឈរជាទូតសុឆន្ទៈតំណាងផលិតផលឱ្យក្រុមហ៊ុនធំៗ ៩ រួមមាន ក្រុមហ៊ុនបណ្ដាញ​ទូរស័ព្ទ Cellcard, Klassy Watches, ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages), Boxing Cambodia, ក្រុមហ៊ុនស្មាតហ្វូន 𝐯𝐢𝐯𝐨, ហាងសម្លៀកបំពាក់ Ten11, ក្រុមហ៊ុន Food Panda និង ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា ហើយកាលពី​អំឡុង​ឆ្នាំ ២០២០ លោក​ក៏ជា​ទូត​សុឆន្ទៈហាង Tiger Sugar​​ដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)