ឆ្នាំថ្មីហើយ មាន សូនីតា ផ្តាំអ្នកគាំទ្រឱ្យឈប់ធ្វើរឿងទាំង ៥ ​នេះ

ជាញឹកញាប់តារាស្រី​នៅតែមានភាពលេចធ្លោ មាន សូនីតា តែងតែបង្ហោះសារលើកទឹកចិត្ត និង​អប់រំផ្លូវចិត្តលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមរបស់ខ្លួន។ មិនខុសពីសព្វមួយដងនោះទេ ថ្មីៗនេះតារាស្រីមានរហ័សនាមថា រាជនីក្រម៉ា ក៏បានបង្ហោះសារលើកទឹកចិត្តមួយដល់អ្នកគាំទ្រ បង្ហាញពីភាពវិជ្ជមានដែលគ្រប់គ្នាគួរមាន។

ក្នុងនោះ មាន សូនីតា បានផ្តាំអ្នកគាំទ្រឱ្យឈប់ធ្វើរឿង ៥ ចំណុចក្នុងឆ្នាំថ្មីនេះ ដើម្បីឱ្យជីវិតរឹតតែប្រសើរឡើង រួមមាន៖

ទី១ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៏ទៃ

ទី២ ឈប់គិតច្រើនរហូតដាក់សម្ពាធលើខ្លួនឯង

ទី៣ ឈប់ធ្វើអ្វីដើម្បីអ្នកដ៏ទៃ ត្រូវធ្វើអ្វីដើម្បីខ្លួនឯង

ទី៤ ឈប់បន្ទោសខ្លួនឯង រាល់បញ្ហាដែលកើតឡើងយើងបានធ្វើអស់ពីសមត្ថភាពហើយ

ទី៥ ឈប់សួរខ្លួនឯងថា ហេតុអ្វីបានយើងអត់ល្អដូចអ្នកដ៏ទៃ

មាន សូនីតា ត្រូវចាក់ទុកជាតារាស្រីមាន​រសនិយម​តែង​ខ្លួន​ឡូយឆាយម្នាក់ក្នុងចង្កោមអ្នកសិល្បៈខ្មែរ ព្រោះជារឿយៗនាងតែងធ្វើដំណើរកម្សាន្តទៅបរទេស និងប្រើប្រាស់សុទ្ធសឹងតែរបស់ប៊្រេនៗ។ ក្រៅពីការងារសិល្បៈ បច្ចុប្បន្ននាងក៏ជាថៅកែស្រីវ័យក្មេងដែលមាន​របររកស៊ីពេញដៃផងដែរ ដូចជា ហាងកាហ្វេ «ណ» នៅម្តុំទួលទំពូង និងហាងសម្លៀកបំពាក់ «ផ្ទះស្រលាញ់» ដែលកំពុងតែពង្រីកសក្ដានុពលថ្មី ដោយបន្ថែមការកាត់ម៉ូដសម្លៀកបំពាក់ ច្នៃថ្មីដើម្បីឱ្យកាន់តែសម្បូរបែប។ បន្ថែមពីលើនោះ ក៏នៅមានជំនួញពាក់ព័ន្ធគ្រឿង Cosmetic ថែរក្សាសម្រស់ Slanh ថែមទៀតផង ធ្វើឱ្យជីវិតអតីត Freishie Girl លេខ​៤ ជំនាន់​ទី​៨ ឆ្នាំ ២០០៩ នេះកាន់តែហ៊ឺហាខ្លាំងឡើង។

កាលពីដើមឆ្នាំ ២០២២ ស្រីស្អាតរាងស្រឡូនរូប​នេះ ទទួលបានឱកាសការងារដ៏ធំមួយ គឺការដើរម៉ូដឱ្យម៉ាកដ៏ល្បី Pierre Cardin អំឡុងពេលនាងធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួនទៅប្រទេសបារាំង។ នាងពិតជាធ្វើបានយ៉ាងល្អក្នុងការដើរបង្ហាញម៉ូដរួមក្រុមជាមួយក្រុមការងារ​បរទេស ថ្វីបើនាងខកខានការដើរបង្ហាញម៉ូដច្រើនឆ្នាំណាស់មកហើយ។

ដោយឡែក សម្រាប់រឿងរ៉ាវបេះដូងវិញនោះ សូនីតា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងមានម្ចាស់​រួចហើយ ជាបុរសជនជាតិខ្មែរ តែកន្លងមកនាងមិនធ្លាប់បើកបង្ហាញឱ្យដឹងអត្តសញ្ញាណឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ