​៥ កន្លែងជិតបង្កើយភ្នំពេញ ចាក់តែសាំង ១លីត្រជិះដល់ហើយ ទេសភាពស្អាតៗ ម្ហូបឆ្ងាញ់ៗកប់

ចង់​បបួល​មិត្តភ័ក្ដិ​ទៅ​ថត​រូប​លេង​ទុក​បង្ហោះ​បង្អួត​គេ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ តែ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ត្រូវ​អត់? ​អ្នក​ចូលចិត្ត​ថត​រូប​ភាគ​ច្រើន​តែងតែ​ចង់​រុក​រក​កន្លែង​ថ្មី​ៗ មាន​ទេសភាព​ស្អាត​ៗ ដើម្បី​បាន​ថត​រូប​ លេង style បាន​ច្រើន​ម៉ូដ រី​ឯ​អ្នកខ្លះ​វិញ​ចូលចិត្ត​សាកល្បង​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ផ្ដិត​យក​រូបភាព​កម្រ​ពី​កន្លែង​ណា​មួយ​ដើម្បី​ជា​ការ​កម្សាន្ត​អារម្មណ៍។ មិន​ឲ្យ​ប្រិយមិត្ត​ខក​បំណង AMS Infotainment សូម​លើក​យក​​រមណីយដ្ឋាន​ជាយ​ក្រុង​ទាំង ៥ ​កន្លែង​មក​ពណ៌នា​ជូន​អ្នក​ទាំង​អស់​គ្នា៖

១.​ ចម្ការ​ធ្នង់

បើ​សិន​ជា​លោកអ្នក​មាន​បំណង​ចង់​ទៅ​សម្រាក​លំហែ និង​ថតរូប​លេង​លក្ខណៈ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ មនុស្ស​ជិត​ដិត ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ «ចម្ការ​ធ្នង់» គឺ​ជា​រមណីយដ្ឋាន​ជាយ​ក្រុង​មួយ​ដែល​មាន​ទេសភាព​ស្អាត​ ធម្មជាតិ​បៃតង​ខ្ចី ខ្យល់​អាកាស​បរិសុទ្ធ​ និង​បរិយាកាស​ល្អ​ដែល​អាច​បំពេញ​ក្ដី​សុខ​ដល់​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ចម្ការ​ធ្នង់​មាន​ប្លង់​ថត​រូប​ជាច្រើន មាន​ទីធ្លា​ធំ​ទូលាយ​មិន​ពិបាក​ដណ្ដើម​គ្នា​ថត​ ក៏​អាច​មាន​រូប​ស្អាត​ៗ​មក​បង្អួត​មិត្តភ័ក្ដិ​ដែល​ដេក​ផ្ទះ​ដែរ។ សម្រាប់​ប្រិយមិត្ត​នារី​ៗ បើ​មាន​ឱកាស​បាន​ទៅ​លេង​ទី​នេះ​ហើយ ត្រៀម​តែ​ខោអាវ​ cute cute និង​កាមេរ៉ា​ថតរូប​ឲ្យ​រួច​ជា​ស្រេច ដឹង​តែ​សប្បាយ​រីករាយ​កប់​ៗ​តែម្ដង។

ទីតាំង៖ ផ្លូវទៅ 7NG ខេត្តកណ្ដាល

ផែនទី៖https://goo.gl/maps/XDJGnoYeY8T9NcBz7

២. Amarak Farm កសិដ្ឋាន អមរៈ

«កសិដ្ឋានអមរៈ» ដើម​ឡើយ​មាន​ប្រវត្តិ​ត្រឹមតែ​ជា​កសិដ្ឋាន​បែប​គ្រួសារ​តែ​ប៉ុណ្ណោះ ​តែ​យូរ​ៗ​ទៅ​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ និង​ភាព​ល្បីល្បាញ​ថា​ស្រស់​ស្អាត​ត​ៗ​គ្នា​កន្លង​មក «កសិដ្ឋាន​អមរៈ» ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​កសិដ្ឋាន​ធម្មជាតិ​មួយ​ដែល​ទេសភាព​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ដល់​អ្នក​ទេសចរ។ បើសិនជា​អ្នក​ជ្រើសរើស​យក​កសិដ្ឋាន​អមរៈ​ជា​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​ អ្នក​នឹង​មិន​ចាំ​បាច់​បារម្ភ​រឿង​អាហារ​ហូប​ចុក កាហ្វេ និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ឡើយ​ ព្រោះ​ថា​អមរៈ​មាន​ហាង​កាហ្វេ​ដ៏​ស្រស់​ស្អាត​ កញ្ចុះ​ទទួល​ទាន​អាហារ​ក្បែរ​មាត់​ទឹក និង​កន្លែង​ថត​រូប​ស្អាត​ៗ​ជា​ច្រើន​ទៀត។ ជា​ឱកាស​ល្អ​សម្រាប់​លោកអ្នក​ដែល​មាន​កូន​តូច​ៗ ​អាច​ឆ្លៀត​ពេល​នាំ​ពួកគេ​ទៅ​ស្គាល់​កសិដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញ​ទៅ​ដោយ​ជីវៈ​ចម្រុះ​នេះ​បាន។

ទីតាំង៖ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

ផែនទី៖​ https://goo.gl/maps/HtfmAgTDSRe7NFrk9

៣. ភូមិ​រំដួល

រមណីយដ្ឋាន​ធម្មជាតិ​មួយ​ទៀត​មាន​ឈ្មោះ​ថា «ភូមិ​រំដួល» ស្ថិត​នៅ​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ​។ ភូមិ​រំដួល ​មាន​កន្លែង​អង្គុយ​លេង​នៅ​ជាប់​មាត់​ទឹក​មាន​ម្លប់​ត្រជាក់ បរិយាកាស​ស្ងប់ស្ងាត់ គ្មាន​សំឡេង​រំខាន ខ្យល់​អាកាស​បរិសុទ្ធ ស្ដាប់​សំឡេង​សត្វ​និង​ធម្មជាតិ​ ជា​ពិសេស​ទទួល​ទាន​អាហារ​បែប​ខ្មែរ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​មាន​អនាម័យ​ខ្ពស់​ ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​ប្រកប​ដោយ​ផាសុកភាព និង​ស្ងប់ស្ងាត់​អាច​បំបាត់​អារម្មណ៍​ស្ត្រេស​បាន។ មិន​ខុស​ពី​រមណីយដ្ឋាន​ធម្មជាតិ​ខាង​លើ ភូមិ​រំដួល មាន​កន្លែង​ថតរូប​ជា​ច្រើន​ដូច​ជា ទឹក​ធ្លាក់​សិប្បនិមិត្ត ទេសភាព​កសិដ្ឋាន​បន្លែ ផ្ទះ​ខ្មែរ​បុរាណ កញ្ចុះ​លើ​ទឹក និង​កន្លែង​ជា​ច្រើន​ទៀត។

ទីតាំង៖ ភូមិ​កោះ​ក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ

ផែនទី៖ https://goo.gl/maps/Ne13hJXgqnH5PQRC9

៤. ភូមិ​សុខារ៉ាវី

​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិតា អម​ជាមួយ​ផ្ទះ​បែប​ខ្មែរ និង​ទេសភាព​បែប​ស្រុកស្រែ​ចម្ការ​ទៀត​សោត​នោះ «ភូមិ​សុខារ៉ាវី» បាន​ក្លាយ​ទៅ​កន្លែង​លំហែ​កាយ​ធម្មជាតិ​មួយ​ដែល​ជួយ​រំសាយ​ស្ត្រេស​ដល់​អ្នក​ទេសចរ​មក​ពី​គ្រប់​ទិសទី។ អ្វី​ដែល​ធ្វើ​ឲ្យ​កន្លែង​មួយ​នេះ​ល្បីល្បាញ​យ៉ាង​ឆាប់​រហ័ស​គឺ​ដោយ​សារ​តែ ភូមិ​សុខារ៉ាវី មាន​ការ​រៀបចំ​ឡើង​ជា​លក្ខណៈ​បែប​ខ្មែរ បូក​រួម​ទាំង​ម្ហូប​អាហារ ផ្ទះ និង​បរិយាកាស​ជុំ​វិញ។ សម្រាប់​លោកអ្នក​​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដ៏​មមាញឹក​នេះ ​គ្មាន​អ្នកណា​ដែល​អាច​គេច​ផុត​ពី​បញ្ហា​ស្មុគស្មាញ ស្ត្រេស និង​ភាព​នឿយ​ហត់​បាន​ឡើយ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​មាន​ឱកាស​បាន​សម្រាក​លំហែ «ភូមិ​សុខារ៉ាវី» គឺ​ជា​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ស្រុកស្រែ​មួយ​នៅ​ជាយ​ក្រុង​ដែល​កម្រ​និង​រក​បាន។

ទីតាំង៖https://goo.gl/maps/Bb768Qtbauzia76C8

៥. កោះស្លាកែត

ធ្វើ​ការ​ហត់​នឿយ​ពេញ​មួយ​សប្ដាហ៍​ ជឿ​ថា​ប្រិយមិត្ត​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដ៏​មមាញឹក​មួយ​នេះ ច្បាស់ជា​ចង់​រក​កន្លែង​សម្រាក​លំហែ​ដើម្បី​រំសាយ​ស្ត្រេស​ចេញ​ខ្លះ​ក៏​ល្អ​ដែរ។ មិនបាច់​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​នោះ​ទេ នៅ​កៀន​ស្វាយ​មាន​កន្លែង​កម្សាន្ត​មួយ​ទើប​តែ​បើក​ដំណើរ​ការ​ក្នុង​ពេល​ថ្មី​ៗ​នេះ។

« កោះស្លាកែត» ជា​កន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែប​ល្អ​បំផុត​សម្រាប់​លំហែ​កាយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។ សម្រាប់​ប្រិយមិត្ត​ដែល​មាន​កូន​តូច បើ​បាន​នាំ​ពួកគាត់​ទៅ​កម្សាន្ត​លេង​ជាមួយ​ដឹង​តែ​សប្បាយ​ចិត្ត​ខ្លាំង​តែ​ម្ដង ព្រោះ​ថា​នៅ​ទី​នោះ​មាន​អាង​ហែល​ទឹក មាន​កន្លែង​ក្មេង​លេង មាន​អាហារ​ច្រើន មាន​ហាង​កាហ្វេ មាន​កន្លែង​ជិះ​ទូក​កម្សាន្ត និង​មាន​បរិយាកាស​បរិសុទ្ធ​ថែម​ទៀត​ផង។ ក្រៅពីនោះ «កោះស្លាកែត» មាន​រចនាបថ​ផ្ទះ​បែប​ខ្មែរ​ ដែល​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ស័ក្ដិសម​ជាមួយ​បរិយាកាស និង​ធម្មជាតិ​នៅ​ទីនោះ៕

រូបថត៖ កៀនស្វាយស្រុកខ្ញុំ

ទីតាំង៖ ហួស​វត្ត​កោះ​បន្តិច នៅ​ខាង​ឆ្វេង​ដៃ (មក​ពី​ភ្នំ​ពេញ)

ផែនទី៖https://goo.gl/maps/aWgCyrTtfkmWEZh56



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​