ពីលូទឹកស្អុយ ផ្លូវ​កោងកាង​សាង​ស្នេហ៍​ នឹង​បើក​ដំណើរការ​សាកល្បង​អំពូល​គោម​បំភ្លឺ​ផ្លូវ​​យប់​នេះហើយ

អ្នកណា​ខ្លះ​ដែល​កំពុង​តែ​ទន្ទឹង​រង់ចាំ​ការ​បើក​ដំណើរ​ការ​របស់​ផ្លូវ​កោងកាង​សាង​ស្នេហ៍​ដែល​មាន​ប្រភព​ដើម​មក​ពី​ផ្លូវ​លូ​ទឹក​ស្អុយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប? ពេល​នេះ​ផ្លូវ​កោងកាង​សាងស្នេហ៍​បាន​រៀប​ចំ​រួចរាល់​ហើយ នឹង​ត្រៀម​បើក​ដំណើរការ​ជាមួយ​អំពូល​គោម​បំភ្លឺ​ផ្លូវ​ដ៏​ស្រស់​ស្អាត​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា ឆ្នាំ២០២២នេះ។

សម្រាប់​ប្រិយមិត្ត​ដែល​រស់នៅ​ខេត្ត​សៀមរាប​កុំ​ភ្លេច​ទៅ​ចូលរួម​លេង​កម្សាន្ត និង​ផ្ដិត​យក​រូប​ភាព​ វីដេអូ​ស្អាតៗ ពី​ផ្លូវ​កោងកាង​សាង​ស្នេហ៍​នៅ​វេលា​យប់​នេះ​ដើម្បី​ជា​ការ​ជួយ​លើក​ស្ទួយ និង​ជួយ​ផ្សព្វផ្សាយ​​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប។

គួរ​បញ្ជាក់​ថា ផ្លូវ​កោងកាង​សាង​ស្នេហ៍​ មាន​ដើម​កំណើត​មក​ពី​ប្រភព​ផ្លូវ​លូ​ទឹក​ស្អុយ​កណ្ដាល​ក្រុង​សៀមរាប​ដែល​មិន​អាច​ប្រើប្រាស់​បាន​ និង​មាន​ក្លិន​ស្អុយ​ដែល​ប្រជាជន​តែងតែ​រអ៊ូរទាំ​ពី​បញ្ហា​រំខាន​នៅ​ក្នុង​ការ​រស់​នៅ ពេល​នេះ​ត្រូវ​បាន​គណៈ​កម្មការ​អន្តរ​ក្រសួង​រៀប​ចំ និង​ធ្វើ​ការ​កែប្រែ​លំអ​ឡើង​វិញ​ឲ្យ​ប្រែក្លាយ​ទៅ​ជា​ផ្លូវ​សម្រាប់​ថ្មើរ​ជើង​ថ្មី និង​ក្លាយ​ទៅ​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​នៅ​លើ​ទឹកដី​អង្គរ។

«ផ្លូវ​កោងកាង​សាង​ស្នេហ៍» មាន​ទទឹង ៥ម៉ែត្រ បណ្ដោយ​ប្រមាណ​៦៣០ម៉ែត្រ ដែល​ត​ភ្ជាប់​​ពី​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​មុខ​សណ្ឋាគារ​សុខា ឆ្ពោះ​ទៅ​វិថី​ព្រះសង្ឃរាជ​ទេពវង្ស និង​ស្ថិត​នៅ​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្ត​សៀមរាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា