កម្ពស់-ទម្ងន់​ត្រូវប៉ាន់សមជាម៉ូដែល! ហង្ស ម៉ាន់នី វិវត្តន៍ខ្លួនពី Influencer ជាអ្នកបង្ហាញម៉ូដ

និយាយពីបុគ្គលល្បីៗជា Influencer នៅកម្ពុជា គេមិនអាចមើលរំលងស្រីស្អាត ហង្ស ម៉ាន់នី ឬគ្រប់គ្នាស្គាល់ច្បាស់ជា Monny Hang Vee បានទេ ព្រោះនាងជា YouTuber, Content Creator, Vlogger និងជា Influencer ម្នាក់កំពុងមានឈ្មោះបោះសំឡេងនាពេលបច្ចុប្បន្ន។ បន្ទាប់ពីសាងបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពហើយនោះ គេស្រាប់តែប្រទះឃើញតារាស្រីវ័យក្មេងនេះ លេចមុខដើរបង្ហាញម៉ូដតាមកម្មវិធីហ្វេសសិនធំៗជាច្រើនកាលពីពេលថ្មីៗនេះ។

តាមការរៀបរាប់របស់ Monny Hang ការដើរម៉ូដជាអ្វីដែលនាងស្រលាញ់តាំងពីក្មេងមក ហើយនាងពិតជាសប្បាយចិត្តដែលបានសម្រេចបំណងមួយនេះ។ កញ្ញាគ្មានអ្នកជ្រោមជ្រែងឱ្យចូលវិស័យនេះឡើយ តែនាងខ្លួនឯងជាអ្នកឈ្មុសឈ្មុលទៅ Casting ដោយខ្លួនឯង ហើយចៃដន្យការ Casting នោះជាប់ នាងក៏ទទួលបានឱកាសដើរបង្ហាញម៉ូដពីពេលនោះមកដល់សព្វថ្ងៃ។ Monny មិនបានទៅរៀនសូត្រការដើរនៅឯណាទេ តែនាងរៀនដើរតាម YouTube ដោយខ្លួនឯង តែដោយសារទេពកោសល្យពីកំណើតនាងអាចដើរបានទៅដោយរលូន។

Video Creator វ័យក្មេងនេះរំលឹកឡើងថា ពេល Casting ដំបូងនាងភ័យណាស់ ព្រោះឧបសគ្គធំបំផុតរបស់នាងគឺការពាក់ស្បែកជើងកែង ហើយមកទល់ពេលនេះ ការពាក់ស្បែកជើងកែងនៅតែជាឧបសគ្គសម្រាប់នាង ព្រោះនាងហាក់គ្មានទំនុកចិត្តលើខ្លួនឯងនៅពេលដែលគេឱ្យពាក់ស្បែកជើងកែងដើរ តែបើគេឱ្យពាក់ស្បែកជើងរាបដើរគឺនាងមានទំនុកចិត្តពេញទំហឹងតែម្តង។ 

យ៉ាងណាមិញ ប្រសិនឱ្យជ្រើសរើសរវាង ការដើរបង្ហាញម៉ូដ និងការផលិតវីដេអូ Monny Hang នៅតែរក្សាជំហរជ្រើសរើសយកការផលិតវីដេអូដដែល តែក៏មិនបោះបង់ចោលការដើរម៉ូដ ដោយនៅតែទទួលដើរនៅពេលមានគេហៅ និងពេលដែលនាងចង់ដើរ។

សូមជម្រាបថា ហង្ស ម៉ាន់នី ជា Content Creator វ័យក្មេងក្នុង VEESA – The Creator។ ឆ្នាំនេះ ម៉ាន់នី អាយុ១៨ ឆ្នាំ កម្ពស់ ១.៧៣ ទម្ងន់ ៥៣ គីឡូក្រាម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម