ចម្លាក់​ក្បាល​នាគ​​ផុស​ចេញ​ពី​ក្រោម​ដី​ ពេលធ្លាក់ភ្លៀង​ក្នុង​បរិវេណ​អង្គរ​ បង្កប់អាថ៌កំបាំងដ៏ព្រឺសម្បុរ

ថ្មីៗ​នេះ​ ក្រោយ​ការ​ដួល​រលំ​ ដើម​ស្រឡៅ ដែល​ជា​រុក្ខជាតិ​មិន​មាន​ឫសកែវ​ធំៗ ធ្វើ​ឲ្យ​បំណែក​ក្បាល​នាគ​ដែល​កប់​ក្នុង​ដី​ជា​យូរ​ឆ្នាំ​ហើយ ត្រូវ​បាន​ផុស​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ទេព​ប្រណម្យ អតីត​រាជធានី​អង្គរធំ។ ក្បាល​នាគ​ដែល​គេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​ចំនួន​១ នេះ​​ជា​ក្បាល​នាគ​ធ្វើ​ពី​ថ្ម​ភក់​ស្ថិត​ក្នុង​រចនាបថ​បាយ័ន។

បើ​តាម​លោក ឈូក សុម៉ាឡា ប្រធាន​ក្រុម​ចុះ​បញ្ជី​វត្ថុ​សិល្បៈ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា បំណែក​ក្បាល​នាគ​នេះ បាន​កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ ហើយ​មាន​ឫស​ឈើ​ដុះ​ចាក់​ស្រេះ​។ លោក ឈូក សុម៉ាឡា សន្និដ្ឋាន​ថា បំណែក​ក្បាល​នាគ​នេះ​អាច​យក​ចេញ​ពី​ប្រាសាទ​បាយ័ន តែ​មិន​ដឹង​ថា យក​មក​ទីតាំង​នេះ​ក្នុង​គោល​បំណង​អ្វី និង​ពេលណា​នោះ​ទេ។

អ្នក​ជំនាញ​បុរាណវិទ្យា​រូប​នេះ​បន្ថែម​ទៀត​ថា រូប​ចម្លាក់​បែបនេះ​ច្រើន​ឃើញ​នៅ​រចនាបថ​បាយ័ន ក្នុង​រាជ​ព្រះ​បាទ​ជ័យ​វរ្ម័នទី៧ ទ្រង់​បាន​យក​នាគ និង​គ្រុឌ​ដែល​ជា​សត្រូវ​នឹង​គ្នា​មក​បញ្ចូល​ក្នុង​សិល្បៈ​តែ​មួយ។ អាច​ជា​ព្រះអង្គ​ចង់​បង្ហាញ​ពី​ទស្សនៈ​បង្រួបបង្រួម​សាសនា​រវាង​ព្រហ្មញ្ញសាសនា​ និង​ព្រះពុទ្ធ​សាសនា ទើប​ព្រះអង្គ​ឱ្យ​ស្ថាបត្យករ​បញ្ចូល​នាគ និង​គ្រុឌ​នៅ​ជា​មួយ​គ្នា ហើយ​ដាក់​បង្ហាញ​លើ​សំណង់​នានា​របស់​ទ្រង់។

ដើម្បី​រក្សា​សុវត្ថិភាព​នូវ​បំណែក​ក្បាល​នាគ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ សហការ​ជា​មួយ​នគរបាល​ការពារ​បេតិកភណ្ឌ ព្រម​ទាំង​ភ្នាក់​ងារ​ទេសចរណ៍ ធ្វើ​កំណត់​ហេតុ ប្រគល់​ទទួល​បំណែក​ចម្លាក់​ខាងលើ យក​ទៅ​រក្សាទុក​នៅ​សារ​មន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ ដើម្បី​ចុះ​បញ្ជី​ទុក​ជា​ឯកសារ លាង​សម្អាត រក្សា​ទុក​ទៅ​តាម​បច្ចេកទេស និង​ស្វែង​រក​ទិន្នន័យ​ផ្សេង​ទៀត​ផង​ទាក់ទង​នឹង​បំណែក​ក្បាល​នាគ​នេះ ដើម្បី​ងាយស្រួល​យក​ទៅ​ដាក់​នៅ​ទីតាំង​ដើម​វិញ បើ​មាន​ការ​ជួសជុល​នៅ​ទី​តាំង​ដែល​បាន​បាត់បង់​នោះ។

លោក សុម៉ាឡា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ បំណែក​ក្បាល​នាគ​នេះ មាន​ត្រឹម​តែ​ក​នាគ​មក​ក្បាល​ខាង​លើ​ដែល​មាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និង​កម្រាស់០.៣ម៉ែត្រ ហើយ​ស្ថានភាព​មុខ​នាគ​ខាង​មុខ​មាន​ការ​ខូច​ខាត​ច្រើន​ដោយ​អន្លើ ​បាក់​បែក​មុខ​នាគ និង​ជុំវិញ​សង​ខាង។ រី​ឯ​សត្វ​គ្រុឌ​វិញ ​បាន​បាក់​ច្រមុះ និង​ដៃ​ផ្នែក​នៅ​ខាង​លើ រួម​ទាំង​ផ្នែក​ខ្លះ​នៃ​ក្បាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម