ស្ត្រេស​ច្រើន​មិន​ល្អ​ទេ! សាក​មធ្យោបាយ ៥​យ៉ាង​នេះ​នឹង​​ជួយ​ឲ្យ​អ្នក​ដោះ​ស្រាយ​ជា​មួយ​ស្ត្រេស​បាន

ស្ត្រេស​ ភាព​រីករាយ​ ឬ​ភាព​សោកសៅ​គឺ​ជា​រឿង​ធម្មជាតិ​ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត។ ស្រ្តេស​មាន​ដូច​ជា ​ស្រ្តេស​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍ និង​ស្ត្រេស​ផ្នែក​រាង​កាយ​។ល។ ស្ត្រេស​មិន​មែន​ជា​ជំងឺ​ឡើយ​ ប៉ុន្តែ​បើ​សិន​ជា​អ្នក​មិន​កាត់បន្ថយ​វា​ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ​វា​ក៏​អាច​ក្លាយ​ជា​ស្រ្តេស​រយៈ​ពេល​វែង ហើយ​អាច​បន្ត​ទៅ​ជា​ជំងឺ​ផ្សេង​ណា​មួយ។ ដើម្បី​កាត់បន្ថយ​ស្ត្រេស យើង​គួរ​ក្រឡេក​មក​មើល​មធ្យោបាយ​ ៥យ៉ាង​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​ដែល​មាន​ប្រសិទ្ធភាព​បំផុត។

គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ

ការ​បរិភោគ​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​លើស​ពី​ ២០​ក្រាម​អាច​ធ្វើ​អ្នក​ឲ្យ​អ្នក​មាន​កម្លាំង​ភ្លាមៗ​ដែល​វា​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​លោក​មាន​ការ​ឡើង។ ​ពេល​ជាតិ​ស្ករ​កើន​ធ្វើ​ឲ្យ​លំពែង​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​សម្រាប់​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​វិញ​ ដែល​ផ្ទុក​សារជាតិ​នេះ​ទៅ​ក្នុង​កោសិកា​ធាត់ សាច់ដុំ និង​ថ្លើម។ ដំណើរ​ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ឡើង​ចុះ​នៅ​ក្នុង​ប្រព័ន្ធ​ថាមពល​របស់​យើង​ ពេល​ដែល​ថាមពល​នេះ​ផ្ដើម​ថយ​ចុះ​អ្នក​នឹង​ចាប់​ផ្ដើម​ឃ្លាន​អាហារ។ ហើយ​ការ​ឡើង​ចុះ​នៃ​ជាតិ​ស្ករ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ស្រ្តេស​មាន​ការ​កើន​ឡើង​ខ្លាំង។ ដូច្នេះ​ហើយ​អ្នក​គួរ​ជ្រើស​រើស​អាហារ​ណា​ដែល​ជាតិ​ស្ករ​សម​ល្មម​បាន​ហើយ​ដើម្បី​ការពារ​ការ​កើត​ឡើង​នៃ​ស្ត្រេស។

២ ផឹក​ទឹក​ឲ្យ​បាន​ច្រើន

​ទឹក​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។ បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹក​ទៅ​ដល់​ការ​កាត់​បន្ថយ​ស្រ្តេស​វិញ​គេ​នឹង​នឹក​ឃើញ​ដល់​រឿង​ ៣យ៉ាង​នេះ៖ ទឹក​ជួយ​ទៅ​ដល់​មុខងារ​ខួរក្បាល បង្កើន​ថាមពល​ពេញ​រាងកាយ និង​កាត់​បន្ថយ​ចំណង់​អាហារ។ រាង​កាយ​ដែល​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​គិត​បាន​ច្បាស់​និង​លឿន​រហ័ស​ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​អ្នក​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ព្រោះ​តែ​អ្នក​មិន​មាន​អារម្មណ៍​នឿយណាយ​ខ្លាំង។ កិច្ច​ការងារ​ច្រើន​ អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ស្ត្រេស ក៏​ប៉ុន្តែ​ទឹក​អាច​ជួយ​ឲ្យ​អ្នក​មាន​ថាមពល​ បង្កើន​ផលិតភាព​ការងារ និង​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​មួយ​ចំនួន​ធំ​។

៣ ហាត់​ប្រាណ

ការ​ធ្វើ​ចលនា​រាង​កាយ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស និង​ភាព​តឹង​ក្នុង​អារម្មណ៍​ពិត​មែន។ ម្យ៉ាងទៀត​ការ​ធ្វើ​លំហាត់​ប្រាណ​ភ្លាមៗ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ស្ត្រេស​ក៏​មាន​ប្រសិទ្ធភាព​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិន​បើ​លោក​អ្នក​មាន​កាលវិភាគ​និង​ពេល​វេលា​ហាត់​ប្រាណ​ច្បាស់លាស់​ជា​ប្រចាំ​ទៀត​នោះ​វា​កាន់តែ​ធ្វើឲ្យ​កម្រិត​នៃ​ភាព​ស្រ្តេស​ក្នុង​ខ្លួន​របស់​អ្នក​កាន់​តែ​ទាប​បន្ថែម​ទៀត។

៤ គេង​ឲ្យ​បាន​គ្រប់​គ្រាន់

គ្រប់គ្នា​ប្រាកដ​ជា​បាន​ដឹង​ថា​ ស្ត្រេស​ធ្វើ​ឲ្យ​យើង​ដេក​មិន​លក់។ ក៏​ប៉ុន្តែ​ការ​ដេក​មិន​បាន​គ្រប់​គ្រាន់​ក៏​ធ្វើ​ឲ្យ​យើង​ស្ត្រេស​ដូចគ្នា។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​កាត់​បន្ថយ​ស្រ្តេស យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​ដេក​ឲ្យ​បាន​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត​បើ​សិន​ជា​អ្នក​មាន​ពេល អ្នក​អាច​ចំណាយ​ពេល​សម្រាក​បន្តិច​ពី​អ្វីៗ​គ្រប់​យ៉ាង​ដូចជា​ទូរស័ព្ទ​ដៃ បរិយាកាស​ខាង​ក្រៅ​មុន​ពេល​ចូល​គេង​ដែល​វា​ក៏​ជា​វិធី​មួយ​ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន​មួយ​ចំណែក​ផង​ដែរ។

៥ ជជែក​ជាមួយ​មិត្តភ័ក្ដិ​

ពេល​ដែល​អ្នក​ស្ត្រេស សម្រាក​បន្តិច​ហើយ​ទូរស័ព្ទ ឬក៏​ឆាត​ទៅ​ប្រាប់​មិត្តភ័ក្ដិ​របស់​អ្នក​ពី​បញ្ហា​ដែល​អ្នក​កំពុង​ប្រឈម​ព្រោះ​ថា ទំនាក់​ទំនង​ដ៏​ល្អ​មួយ​មិន​ថា​រវាង​មិត្តភ័ក្ដិ ឬ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិត​ជា​​អាច​ជួយ​ឲ្យ​អ្នក​រំសាយ​ទុក្ខ​ផ្សេងៗ ពិសេស​ផលវិបាក​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ