ឧស្សាហ៍​ធ្វើ​រឿង​តូច​មួយ​នេះ​ អាច​ឲ្យ​​ទំនាក់ទំនង​ស្នេហា​អ្នក​រឹងមាំ​ជាង​មុន

គ្រប់​ទំនាក់ទំនង​ទាំង​អស់​មាន​ភាព​ខុសប្លែក​ពី​គ្នា មនុស្ស​ពីរ​នាក់​បាន​ជួប​គ្នា​ក្រោម​ហេតុ​ផល​ផ្សេងៗ​គ្នា។ ហើយ​រាល់​ទំនាក់ទំនង​ទាំងអស់​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ទុក្ខ​លំបាក ភាព​រីករាយ​ មាន​ការ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ទំនាក់​ទំនង​ពួកគេ ការ​ប្ដេជ្ញា​ចិត្ត និង​ព្រម​កែប្រែ​ដើម្បី​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម។ ប៉ុន្តែ​បញ្ហា​នៅ​តែ​អាច​កើត​មាន​ ខ្លះ​អាច​បន្ត​ដំណើរ​ទៅ​មុខ​រួមគ្នា​ ឯ​ខ្លះ​ទៀត​ក៏​មិន​អាច​បន្ត​ទៅ​មុខ​បាន។ ដូច្នេះ​ហោច​ណាស់​ក៏​គួរ​បង្កើត​ពេល​វេលា​ល្អ​ៗ​ជា​មួយ​គ្នា និង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្រាយ​ក្រោយ។ យ៉ាងណា​មិញ​តើ​ការ​បង្អាប់​ដៃគូ​របស់​យើង​ ពិត​ជា​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​មួយ​រឹងមាំ​ជាង​មុន​ឬ​យ៉ាង​ណា។

បើ​យោង​ទៅ​តាម​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Kansas លោក​ Jeffrey Hall ដែល​បាន​សិក្សា​ស្រាវជ្រាវ​ចំនួន​៣៩ករណី ​ទៅ​លើ​មនុស្ស​ចំនួន ១៥០០០នាក់​ដោយ​ប្រើ​រយៈ​ពេល​ ៣០ឆ្នាំ។ ការសិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ការ​បង្កើត​សំណើច​រវាង​ដៃ​គូ​ ពិត​ជា​ធ្វើ​ឲ្យ​ទំនាក់ទំនង​មួយ​កាន់​តែ​រឹង​មាំ​ពិត​មែន។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ចង់​បាន​ដៃ​គួរ​ដែល​កំប្លែង​ដែល​ជឿ​ថា​គេ​អាច​ធ្វើ​ឲ្យ​អ្នក​សើច​គ្រប់​ពេល​តែ​វា​មិន​មែន​បែប​នោះ​ឡើយ សំណើច​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រឹងមាំ​នោះ​គឺ​ទាល់​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គូ​ស្នេហ៍​ទាំង​ពីរ​នាក់​នោះ។ លោក Hall បន្ថែម​ថា​ការ​សើច​ដាក់​គ្នា​អាច​ជួយ​ឲ្យ​ដៃ​គូ​ទាំង​ពីរ​មាន​អារម្មណ៍​សុវត្ថិភាព​រវាង​គ្នា​ថែម​ទៀត​ផង។

ការ​លេង​ច្រើន​សើច​រវាង​ដៃ​គូរ​ក៏​ជា​កត្តា​សំខាន់​ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​មួយ​មាន​ភាព​រឹងមាំ​និង​បង្កើន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​គ្នា​ផង​ដែរ។ ក៏​ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ថា​អ្វីៗ​គឺ​មាន​ព្រំដែន​ ​បើ​សិន​ជា​ដៃ​គូ​ទាំង​ពីរ​បង្កើត​សំណើច​ដែល​មិន​សម​ទំនង​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​ទំនាក់ទំនង​ដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន