ធានាស្អាត! រៀន​ធ្វើ​ម៉ូដសក់សាមញ្ញាៗ ៣ សម្រាប់ស្រីៗពេលចូលឆ្នាំចិន

កាន់តែកៀកថ្ងៃមែនទែនហើយពិធីបុណ្យចូលឆ្នាំចិននឹងមកដល់ នាពេលនោះបងប្អូនប្រជាពលរដ្ឋកាត់សែស្រឡាយចិនមកជុំជួបគ្រួសាររៀបចំសែនឬធ្វើដំណើរកម្សាន្ដទៅតាមរមណីយដ្ឋាននិងខេត្តផ្សេងៗ។ សម្រាប់មិត្តនារីជឿថាអាចនឹងមានអារម្មណ៍សេដព្រោះមិនដឹងគួរធ្វើម៉ូដសក់បែបណាឲ្យមើលទៅស្អាតនិងទាក់ទាញដោយរាល់ដងទម្លាក់សក់និងចងសក់ឡើងស៊ាំទៅហើយ។ តោះថ្ងៃនេះក៏មានម៉ូដសក់ ៣ ម៉ូដដែលអាចសាកល្បងធ្វើក្នុងថ្ងៃចូលឆ្នាំចិនធានាស្អាតនិងមើលទៅខ្ជូតៗទៀតផង។

១. មូររួញចងពាក់កណ្ដាល

ជាដំបូង ប្រិយមិត្ត ត្រូវមូរសក់ឲ្យរួញជាមុនសិនតែកុំរួញខ្លាំងពេកគឺបែបទឹករលក។ បន្ទាប់មកសាប់សក់ផ្នែកខាងលើឲ្យមើលទៅឃើញរាងប៉ោងបន្ដិច។ រួចចាប់សក់សងខាងមកមូលចូលគ្នារួចយកដង្កៀបខ្មៅមកកៀបឲ្យជាប់កុំឲ្យធ្លាក់។ ហើយវែកៗសក់ឲ្យមានភ្លីត្រឹមត្រូវជាការស្រេច។

២. ក្រងសក់មកចំហៀង

ចាប់លើកសក់ខាងមុខរបស់អ្នកទុកមួយឡែកសិន។ រួចសិតសក់ដែលនៅសល់វែកមកចំហៀងខាងណាក៏បានស្រេចលើចំណង់ចំណូលចិត្ត។ បន្ដមកចាប់ផ្ដើមក្រងធម្មតាដេញចុះរហូតដល់ចុងយកកៅស៊ូមកចង។ យកដៃចាប់ទាញកន្លែងសក់ដែលក្រងឲ្យចេញជាភ្លីធំៗបន្ដិច ហើយបត់កន្ទុយសក់ក្រងចូលក្នុងកៀកដង្កៀបខ្មៅ។ ជាចុងក្រោយទម្លាក់សក់មុខរបស់អ្នកចុះមកវិញវែកឲ្យស្អាតជាការស្រេច។

៣. ចងទីទុយមូលដុំៗសងខាង

ម៉ូដនេះគឺងាយស្រួលខ្លាំងមែនទែន។ គ្រាន់តែពុះសក់អ្នកជាពីររួចចាប់ចង់ម្ខាងៗលើកឲ្យខ្ពស់។ បន្ទាប់មកមូលសក់នោះជាដុំយកដង្កៀបខ្មៅមកកៀបឲ្យជាប់។ ទាញសក់ខាងមុខរបស់អ្នកទម្លាក់ឲ្យវែងបន្ដិចរួចមូលរួញយកស្ទីល។ ធានាធ្វើហើយស្អាតតែម្ដង។

កុំភ្លេចសាកល្បងធ្វើទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ