មូលហេតុទាំង ២ នេះហើយទើបធ្វើឱ្យខួរក្បាលស៊ីខ្លួនឯងជាអាហារ

ជាធម្មតាខួរក្បាលរបស់មនុស្សប្រៀបដូចជាម៉ាស៊ីនដែលត្រូវការការថែទាំយ៉ាងខ្លាំងដើម្បីជៀសវាងការខូតខាត ឬបង្អាក់ដំណើរការណាមួយ។ ប៉ុន្តែអ្នកទាំងអស់គ្នាដែលមានអារម្មណ៍ថាខួរក្បាលនឿយហត់ គ្មានកម្លាំងកំហែង ហើយគិតមិនចេញអត់? បើសិនជាមានសភាពបែបនេះមានន័យថាខួរក្បាលកំពុងស៊ីខ្លួនឯងជាអាហារហើយ។ តើមូលហេតុអ្វីខ្លះទើបធ្វើឱ្យខួរក្បាលស៊ីខ្លួនឯងជាអាហារ?

១. ការបង្អត់អាហារខ្លួនឯង

មានមនុស្សជាច្រើនជ្រើសរើសយកការសម្រកទម្ងន់ដោយបង្អត់អាហារខ្លួនឯង។ ចំពោះអ្នកដែលបានជ្រើសរើសវិធីបែបនេះមានដែលសង្កេតឃើញអត់ថារាងកាយតែងតែអស់កម្លាំង ខួរក្បាលមិនដំណើរការល្អហើយថែមទាំងឃ្លានលើសដើមទៀត។ ផ្អែកទៅលើការសិក្សាកាលពី​មុនបានបង្ហាញថានៅពេលដែលរាងកាយខ្វះសារធាតុចិញ្ចឹមនោះកោសិកានឹងចាប់ផ្ដើមស៊ីផ្នែកខ្លះនៃខ្លួនវាដើម្បីការពារការបាត់អាហារូបត្ថម្ភ។ ហើយបើយោងទៅតាមការសន្និដ្ឋានថ្មីៗរបស់អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត Albert Einstein នៃសាកលវិទ្យាល័យ Yeshiva ក្នុងទីក្រុងញូវយ៉កបង្ហាញថាភាពអត់ឃ្លានបានបង្ខំឱ្យកោសិកាសរសៃប្រសាទក្នុងខួរក្បាលស៊ីខ្លួនឯងជាអាហារ។ ហេតុនេះហើយទើបធ្វើឱ្យមនុស្សដែលជ្រើសរើសការបង្អត់អាហារសម្រកទម្ងន់បែរជាឡើងគីឡូលើសដើម។

២. គេងមិនបានគ្រប់គ្រាន់

ការគេងមិនត្រឹមតែអាចជួយ​ឱ្យមនុស្សមានអារម្មណ៍ល្អ ពង្រឹងប្រព័ន្ធភាពស៊ាំ និងផ្ដល់ថាមពលទេវាថែមទាំងអាចជួយឱ្យខួរក្បាលមនុស្សដំណើរការបានល្អទៀតផង។ រយៈពេលនៃការគេងដែលត្រឹមត្រូវសម្រាប់មនុស្សពេញវ័យជាទូទៅគឺចាប់ពី ៧ ទៅ ៨ ម៉ោង ឬតិចបំផុត ៤​ ម៉ោង។ ប៉ុន្តែដោយសារកត្តាជីវភាព និងតម្រូវការការរស់នៅបានធ្វើឱ្យមនុស្សជាច្រើនមិនបានយកចិត្តទុកដាក់ទៅលើការគេងនោះទេ។ ពួកគេតែងតែគិតថាវាជារឿងធម្មតាទេ ពេលមនុស្សគេងមិនបានគ្រប់គ្រាន់នឹងមានបញ្ហាអស់កម្លាំង នឿយហត់ ងងុយគេង និងគិតអីមិនសូវចេញជាដើម។  មានការសិក្សាមួយនៅឆ្នាំ ២០១៧ ដែលដឹកនាំដោយលោក Michele Bellesi មកពីសាកលវិទ្យាល័យ Marche Polytechnic នៃប្រទេសអ៊ីតាលីទៅលើសត្វកណ្ដុរដោយបែងចែកជា ២ ក្រុមគឺក្រុមកណ្ដុរដែលបានដេកគ្រប់គ្រាន់ និងក្រុមកណ្ដុរដែលមិនបានដេកគ្រប់គ្រាន់។ ជាលទ្ធផលខួរក្បាលរបស់ក្រុមកណ្ដុរដែលមិនបានដេកគ្រប់គ្រាន់បានខូចខាតអស់យ៉ាងច្រើន។ ថ្មីៗក្នុងឆ្នាំ ២០២០ អ្នកស្រាវជ្រាវបានរកឃើញថាការគេងមិនបានគ្រប់គ្រាន់នឺងធ្វើឱ្យសរសៃប្រសាទជាច្រើនក្នុងខួរក្បាលបានខូចខាតនិងបាត់បង់ថាមពល។ ដូចនេះហើយទើបខួរក្បាលត្រូវស៊ីខ្លួនឯងជាអាហារដើម្បីបំពេញថាមពល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ