៣យ៉ាង ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ក្លិន​ក្រអូប​ប្រចាំ​ខ្លួន​ទោះ​មិន​ប្រើ​ទឹក​អប់​ក៏​ដោយ

ក្លិន​ខ្លួន​ក្រអូប​ក៏​ជា​មន្ត​ស្នេហ៍​មួយ​របស់​មនុស្ស​ស្រី​ដែរ។ ក្លិន​ខ្លួន​ក្រអូប​ធ្វើ​ឲ្យ​អ្នក​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​ស្រស់​ស្រាយ​ កក់ក្ដៅ​ និង​គួរ​ឲ្យ​ចង់​ថ្នាក់​ថ្នម។

អ្នក​អាច​នឹង​គិត​ថា​មនុស្ស​ស្រី​មាន​ក្លិន​ខ្លួន​ក្រអូប​ដោយ​សារ​តែ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ ទឹកអប់​ជា​ដើម។​​ តែ​ក្លិន​ដែល​យើង​កំពុង​តែ​និយាយ​នៅ​ពេល​នេះ​គឺ​មិន​មែន​ក្លិន​ដែល​បាន​មក​ពី​ពពួក​គ្រឿង​សម្អាង​ទាំង​នោះ​ឡើយ។

យើង​កំពុង​តែ​និយាយ​ពី​ក្លិន​ខ្លួន​ពី​ធម្មជាតិ​របស់​មនុស្ស​ស្រី​ដែល​កើត​ចេញ​ពី​ស្បែក​របស់​នាង​។ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​មនុស្ស​ស្រី​មាន​ក្លិន​ក្រអូប​ប្រចាំ​ខ្លួន​ទោះ​បី​មិន​ប្រើ​ទឹកអប់​ក៏​ដោយ​។

១.​ Pheromone ​

Pheromone ​គឺ​ជា​ក្លិន​សម្គាល់​ភេទ​​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ស្រី​គ្រប់​រូប។ វា​គឺ​ជា​ក្លិន​ដែល​នៅ​ជាប់​ស្បែក​ ឬ​ហៅ​ថា​ក្លិន​ស្បែក។​ ដូច​ជា​ពេល​ខ្លះ​មាន​អ្នក​ងូត​ទឹក​ហើយ​ចូល​គេង​ក៏​មាន​ក្លិន​ប្រចាំ​ខ្លួន​របស់​អ្នក​ជាប់​នៅ​លើ​ខ្នើយ​និង​កន្លែង​គេង​ ដែល​ក្លិន​នេះ​គេ​ហៅ​ថា​ Pheromone ។​

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ Pheromone ឬ​ ក្លិន​ប្រចាំ​ខ្លួន​ដែល​យើង​ហៅ​ថា​ក្លិន​ចេញ​ពី​ស្បែក​នេះ​គឺ​មាន​ការ​វិវត្ត​ប្រែប្រួល​ទៅ​តាម​អាយុកាល​នៃ​ម្ចាស់​ខ្លួន​។

​ កាល​​នៅ​តូច​អ្នក​ប្រហែល​ជា​ធ្លាប់​ឲ្យ​ថើប​ម្ដាយ​របស់​អ្នក​ហើយ​ចាំ​ក្លិន​ក្រអូប​ដែល​ចេញ​ពី​ស្បែក​របស់​គាត់​បាន​ តែ​នៅ​ពេល​ដែល​អ្នក​ធំ​ក្លិន​នោះ​ក៏​លែង​សូវ​មាន​ដូច​មុន​ នេះ​មក​ពី​គាត់​អាយុ​កាន់​តែ​ច្រើន​ក្លិន​ក៏​លែង​សូវ​មាន​ច្បាស់​ដូច​ពី​មុន​ដែរ។ ​

​២.​ អាហារ​

ចំណី​អាហារ​ដែល​យើង​ទទួលទាន​ជា​ប្រចាំ​ធ្វើ​ឲ្យ​ក្លិន​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ​ខុស​ពី​គ្នា​។ មនុស្ស​ដែល​ចូល​ចិត្ត​ទទួល​ទាន​សាច់​ និង​មនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​បន្លែ​ ឬ​ ផ្លែ​ឈើ​ គឺ​មាន​ក្លិន​ខ្លួន​ខុស​ប្លែក​ពី​គ្នា​រៀង​ខ្លួន។

ចំណែក​អ្នក​ដែល​និយម​ទទួលទាន​ម្ហូប​អាហារ​ដែល​មាន​គ្រឿង​ផ្សំ​ខ្លាំង​ដូច​ជា​ម្ហូប​ឥណ្ឌា​វា​ក៏​អាច​នឹង​ធ្វើ​ឲ្យ​ក្លិន​ខ្លួន​របស់​អ្នក​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ដែរ​ ឬ​អាច​និយាយ​បាន​ថា​ស្បែក​របស់​អ្នក​នឹង​មិន​សូវ​មាន​ក្លិន​ក្រអូប​ដូច​ជា​អ្នក​ដែល​មិន​សូវ​ទទួល​ទាន​អាហារ​ក្លិន​ខ្លាំង​ឡើយ។

៣.​ ការ​សម្អាត​ខ្លួន​

ការ​សម្អាត​ខ្លួន​ក៏​ជា​កត្តា​ចម្បង​មួយ​ទៀត​ដែល​ធ្វើ​មនុស្ស​ស្រី​មាន​ក្លិន​ក្រអូប​នៅ​ជាប់​ស្បែក​ជាង​។​ កាន់​តែ​អ្នក​សម្អាត​ស្បែក​របស់​អ្នក​បាន​ស្អាត​ប៉ុណ្ណា​ក្លិន​ខ្លួន​អ្នក​ក៏​កាន់​តែ​ក្រអូប​ប៉ុណ្ណោះ​ដែរ។​ ​ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ចូល​ចិត្ត​ថើប​ស្បែក​ខ្លួន​ឯង​បន្ទាប់​ពី​ងូត​ទឹក​រួច​ដោយ​សារ​តែ​វា​ទន់​ហើយ​មាន​ក្លិន​ក្រអូប​ប្រចាំ​ខ្លួន​ជា​ក្លិន​ដែល​ថើប​យ៉ាង​ណា​ក៏​មិន​ចេះ​ធុញ។

ដឹង​ដូច្នេះ​ហើយ​ប្រិយមិត្ត​គួរ​ទេ​ជ្រើសរើស​ការ​ទទួល​ទាន​និង​ធ្វើ​ការ​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​ដើម្បី​រក្សា​ Pheomone ក្នុង​ខ្លួន​​របស់​អ្នក​ឲ្យ​នៅ​ជាប់​ និង​ក្រអូប​បាន​យូរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ