ហាម​ងូត​ទឹក​ក្នុងពេល​ទាំង​៥ នេះ​ដាច់​ខាត​ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ

មនុស្ស​ម្នាក់ៗ​មាន​របៀប​ក្នុង​ការ​ងូតទឹក​ផ្សេងៗ​គ្នា​ទៅ​តាម​ទម្លាប់​ដែល​ខ្លួន​បាន​ធ្វើ​ជា​ប្រចាំ។ បើ​ទោះ​បី​ជា​យ៉ាង​ណា​របៀប​ ឬ​ក៏​ពេល​វេលា​ខ្លះ​ដែល​អ្នក​ងូត​ទឹក​អាច​ប៉ះពាល់​ទៅ​ដល់សុខភាព​ ​ស្បែក​ សក់ ឬ​បង្ក​រោគ​ផ្សេងៗ​ទៀត។ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា​ពេល​ព្រឹក​ជា​ពេល​វេលា​ដ៏​ល្អ​ក្នុង​ការ​ងូតទឹក​​ ឬបន្ទាប់​ពី​ធ្វើ​សកម្មភាព​ណា​មួយ ឯ​ខ្លះ​ទៀត​និយាយ​ថា​ពេល​យប់​ល្អ​ជាង​ជា​ដើម។ យ៉ាង​ណា​មុន​ពេល​​ងូត​ទឹក​គួរ​ចៀស​វាង​ពេល​វេលា​ទាំង ​៥ នេះ​ដែល​វា​ប៉ះពាល់​ទៅ​ដល់​សុខភាព​អ្នក​ធ្ងន់ធ្ងរ ឬរហូតដល់​ជីវិត​របស់​អ្នក។

១ បន្ទាប់​ពី​ញុំា​អាហារ​ហើយ​ភ្លាមៗ

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឭ​ពី​រឿង​នេះ ដែល​ជា​ច្បាប់​មួយ​តាំង​ពី​ដើម​រៀង​មក។ ប្រសិន​បើ​អ្នក​ងូត​ទឹក​ភ្លាមៗ​បន្ទាប់​ពី​ញុំា​អាហារ​ហើយ​ វា​នឹង​ប៉ះពាល់​ទៅ​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​។ បើ​សិន​ជា​អ្នក​ចង់​ងូត​ទឹក​បន្ទាប់​ពី​ញុំា​អាហារ អ្នក​គួរ​រង់​ចាំ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​បន្ទាប់​ពី​នោះ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ផ្សេងៗ។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ដែល​អ្នក​ឃ្លាន​ខ្លាំង​ក៏​មិន​គួរ​ងូត​ទឹក​ដែរ។

២ ពេល​ស្រវឹង ឬ​បន្ទាប់​ពី​ផឹក​ស្រា​

មិន​ថា​អ្នក​ងូត​ទឹក​ក្ដៅ ឬ​ទឹក​ត្រជាក់​នោះ​ទេ​ការ​ងូត​ទឹក​ពេល​ស្រវឹង​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ បញ្ហា​នៅ​ត្រង់​ថា​ការ​ផឹក​ស្រា​ធ្វើ​ឲ្យ​អ្នក​ក្ដៅ​ខ្លួន​តែ​មួយ​កែវ ឬ​ដប​ដំបូង​ប៉ុណ្ណោះ។ ការ​ផឹក​ស្រា​នឹងធ្វើឲ្យ​សីតុណ្ហភាព​រាង​កាយ​របស់​អ្នក​មាន​ការ​ថយ​ចុះ ដូច្នេះ​ហើយ​បើ​អ្នក​ងូត​ទឹក​ត្រជាក់​បន្ទាប់​ពី​ផឹក​ស្រា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ ហើយ​ប្រសិន​បើ​អ្នក​ងូត​ទឹក​ក្ដៅ​បន្ទាប់​ពី​ផឹក​ស្រា​នឹង​ជំរុញ​ចរន្ត​ឈាម​ដែល​ធ្វើ​ឲ្យ​ជាតិ​អាកុល​ចរាចរ​ពេញ​រាង​កាយ​​។ ម្យ៉ាង​ទៀត​សម្ពាធ​ឈាម​របស់​អ្នក​នឹង​ធ្លាក់​ចុះ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​វិល​មុខ​ ឬ​អាច​ឈាន​ទៅ​ដល់​ការ​គាំង​បេះ​ដូង​។

៣ បន្ទាប់​ពី​ហាត់​ប្រាណ​ភ្លាមៗ

អ្នក​មិន​គួរ​ងូត​ទឹក​បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ​ភ្លាមៗ​ជា​ដាច់​ខាត។ នៅ​ពេល​ដែល​អ្នក​ហាត់​ប្រាណ​អ្នក​បាន​បញ្ចេញ​ថាមពល​ជា​ច្រើន​​ ដូច្នេះ​ហើយ​អ្នក​គួរ​សម្រាក​អង្គុយ​សម្រាក​ជា​មុន​សិន​ឲ្យ​ស្រួល​ខ្លួន​ជា​មុន​សិន​មុន​ពេល​ងូត​ទឹក។ ងូត​ទឹក​ភ្លាមៗ​បន្ទាប់​ពី​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ចូល​ទៅ​ក្នុង​ខួរក្បាល ​បេះដូង​​ និង​អាច​ធ្វើ​ឲ្យ​អ្នក​វិល​មុខក្នុងករណីស្រាល។

៤ ងូត​ទឹក​មុន​ពេល​គេង

វា​គ្មាន​អ្វី​ដែល​ខុស​ឆ្គង​នោះ​ទេ​ដែល​អ្នក​ងូត​ទឹក​ដើម្បី​ឲ្យ​ត្រជាក់​ខ្លួន​សម្រាប់​ដំណេក​ដ៏​ល្អ​របស់​អ្នក​ ប៉ុន្តែ​ការ​ងូត​ទឹក​ហើយ​គេង​ភ្លាមៗ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ទៅ​វិញ​ទេ​ដោយ​សារ​តែ​ខ្លួន​របស់​អ្នក​នឹង​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ​សម្រាប់​ការ​គេង។ យល់​ល្អ​អ្នក​គួរ​ងូត​ទឹក​មុន​ពេល​គេង​ឲ្យ​បាន​មួយ​ម៉ោង ឬ​មួយ​ម៉ោង​កន្លះ។

៥ នៅ​ពេល​ដែល​សំពាធ​ឈាម​ធ្លាក់​ចុះ

ពេល​ដែល​សម្ពាធ​ឈាម​របស់​អ្នក​ធ្លាក់​ចុះ​ហើយ​អ្នក​ចង់​ងូត​ទឹក​ក្ដៅ​នោះ​សូម​កុំ​សាកល្បង​អី​ល្អ​ជាង។ ទឹក​ក្ដៅ​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​របស់​អ្នក​​រីក​ធំ​ និង​ប៉ះពាល់​ដល់​ចរន្ត​ឈាម​របស់​អ្នក​មិន​ខាន។ នៅ​ពេល​ដែល​ចរន្ត​ឈាម​ផ្គត់​ផ្គង់​មិន​គ្រប់​គ្រាន់​អ្នក​នឹង​វិល​មុខ​ភ្លាម ឬ​អាច​នឹង​សន្លប់​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត