របស់ក្នុងផ្ទះទាំង ៥ ដែលគួរប្ដូរចេញក្នុងឆ្នាំថ្មី

ជាធម្មតាមនុស្សភាគច្រើនចូលចិត្តរៀបចំតុបតែងផ្ទះដើម្បីស្វាគមន៍ឆ្នាំថ្មី។ ក្រៅពីជឿទៅលាភសំណាងហើយ ការរៀបចំ និងផ្លាស់ប្ដូររបស់ប្រើប្រាស់មួយចំនួននៅក្នុងផ្ទះក៏អាចជួយទៅដល់បញ្ហាសុខភាពបានដែរ។ ជាក់ស្ដែងដូចជារបស់ប្រើប្រាស់ទាំង ៥ ខាងក្រោមនេះ៖

១. ខ្នើយ៖ ជាទូទៅខ្នើយដែលយើងកើយរាល់យប់គឺអាចប្រើប្រាស់ចាប់ពី ១ ឆ្នាំទៅ ២ ឆ្នាំ។ ប៉ុន្តែវាជាការប្រសើរប្រសិនបើយើងអាចប្ដូរវាមួយឆ្នាំម្ដងព្រោះវាជាកន្លែងមួយដែលសត្វល្អិតរស់នៅ និងប្រមូលនូវកោសិកាងាប់ហើយបង្កជាផ្សិតថែមទៀតផង។ ជាមួយគ្នានេះដែរ ការផ្លាស់ប្ដូរបែបនេះក៏អាចជួយកាត់បន្ថយបញ្ហាសើស្បែកដែរ។

២.​ ពូក៖ ចំពោះពូកវិញគឺអាយុកាលនៃការប្រើប្រាស់មានដល់ទៅ ៧ ទៅ ១០​ ឆ្នាំឯណោះ។ ប្រសិនបើយើងប្រើយូរពេកវាក៏អាចធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងឆ្អឹងចង្កេះយើងដែរ។ ដូច្នេះគួរប្រើក្នុងរយៈពេលណាមួយសមល្មមបានហើយ។

៣. កន្សែង៖ ធម្មតាសម្រាប់កន្សែងអាចត្រូវបានប្រើប្រាស់ក្នុងរយៈពេល ២ ឆ្នាំ។ ប៉ុន្តែវាអាចនឹងមិនមានក្លិនល្អ និងមានជាប់មេរោគបាក់តេរីផ្សេងៗបើទោះបីជាយើងបានគក់សម្អាតក៏ដោយ។ ជាមួយគ្នានេះ ការប្រើប្រាស់កន្សែងយូរពេកក៏អាចធ្វើឱ្យយើងឆាប់មានបញ្ហាសើស្បែកផងដែរ។

៤. វត្ថុអនុស្សាវរីយ៍អាពាហ៍ពិពាហ៍៖ មនុស្សភាគច្រើនប្រហែលនឹងមិនចូលចិត្តប្រមូលវត្ថុអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ទុកនោះទេដោយសារវាអាចនឹងធ្វើឱ្យចង្អៀត និងមានធូលីរុំព័ទ្ធដែលអាចបង្កឱ្យមានសត្វល្អិតជាដើម។ ដូច្នេះយើងអាចគិតមើលថារបស់ណាអាចប្រើបានសឹមទុក ឬបរិច្ចាក។ ចំពោះរបស់ដែលប្រើមិនបានគួរប្រមូលចោល ដើម្បីទុកកន្លែងដាក់របស់ថ្មីៗផ្សេងទៀត។

៥. ជក់ផាត់មុខ៖ សម្រាប់ជក់ផាត់មុខគឺយើងអាចប្រើបានដោយមិនកំណត់ពេលវេលា។ ប៉ុន្តែជាទូទៅវាមានអាយុកាលប្រើប្រាស់ត្រឹម ២ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះប្រសិនបើគិតដល់រឿងអនាម័យគឺគួរតែប្ដូរវាចេញដោយសារពេលយើងប្រើរួចវាអាចនឹងមានកោសិកាស្បែកងាប់ ឬធូលីដីតោងជាប់ដែលធ្វើឱ្យស្បែកមុខឡើងមុន និងរោលផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ