៤ គន្លឹះ​សម្ងាត់​បំបាត់ក្លិនឆ្អាប​ពេល​ធ្វើម្ហូបត្រី និងធ្វើឱ្យសាច់ត្រីកាន់តែផ្អែមឆ្ងាញ់​

ក្នុង​ការ​ចម្អិន​ម្ហូប​ផ្សេងៗ​ ការ​ប្រើប្រាស់​សាច់​ធ្វើ​ជា​គ្រឿងផ្សំ​មាន​ភាព​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​មុខ​ម្ហូប​ និង​ចំណង់​ចំណូល​ចិត្ត​។​ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួល​ទាន​សាច់​ត្រី​ជា​ពិសេស​ ប្រាកដ​ជា​ដឹង​ថា​ ការ​សម្អាត​ត្រី​មិន​មែន​ជា​រឿង​ងាយ​ឡើយ​​ ព្រោះ​មិន​មែន​គ្រាន់​តែ​យក​ទៅ​លាង​ជាមួយ​ទឹក​ធម្មតា​ហើយ​យក​ទៅ​ប្រើ​ត​បាន​ទេ​ ប៉ុន្តែ​ត្រូវ​ដឹង​វិធី​ធ្វើ​យ៉ាង​ណា​អាច​បំបាត់​ក្លិន​ឆ្អាប​ ហើយ​សាច់​នៅ​ស្រស់​ដដែល​។​ មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ ពេល​លាង​ហើយ​ក្លិន​នៅ​ឆ្អាប​ជាប់​ដៃ​ ជាប់​ឧបករណ៍​ ជ្រញ់​ កាំបិត​ទៀត​។​ ប៉ុន្តែ​ស្រ្តី​មេផ្ទះ​ឈប់​បារម្ភ​ទៀត​ទៅ​ ព្រោះ​ថា​ខាង​ក្រោម​នេះ​AMS នឹង​រៀបរាប់​ពី​គន្លឹះ​ងាយៗ​ ៤​ យ៉ាង​ក្នុង​ការ​បំបាត់​ក្លិន​ឆ្អាប​របស់​ត្រី​ ធានា​ថា​ធ្វើ​តាម​ហើយ​ នឹង​ឃើញ​ផល​ពិត​ប្រាកដ​។​

១.​ ជ្រើសរើស​សាច់​ត្រី​ដែល​នៅ​ស្រស់​

វិធី​សង្កេត​គឺ​ងាយ​ស្រួល​ណាស់​ ត្រូវ​រើស​ត្រី​ដែល​បើក​ភ្នែក​ថ្លា​ក្រឡង់ ស្រកា​រលោង​ស្អាត​ មិន​ស្ងួត​ និង​មិន​របេះ​។​ ចំណែក​ឯ​ស្រកី​វិញ​ នៅ​ក្រហម​រលោង​ មិន​ស្លេក​ សាច់​ត្រី​ពេល​ចុច​ទៅ​មិន​ទ្រុឌ​។​

២.​ ប្រើ​អំបិល​ និង​ក្រូចឆ្មារ​

វិធី​នេះ​ងាយ​ណាស់​ មិន​ថា​ត្រី​អ្វី​ក៏​ដោយ​ មុន​នឹង​យក​មក​ចម្អិន​ត្រូវ​យក​អំបិល​ ឬ​ក្រូចឆ្មារ​មក​លាប​ពី​លើ​ត្រី​ឱ្យ​សព្វ​ ឬ​ក៏​អាច​ប្រើ​ទឹក​ខ្មេះ​ជំនួស​ក៏​បាន​ដូច​គ្នា​ដែរ​។​ វិធី​នេះ​នឹង​ជួយ​កម្ចាត់​ក្លិន​ឆ្អាប​របស់​ត្រី​បាន​ច្រើន​ណាស់​ ចំណែក​ឯ​សាច់​វិញ​នៅ​រក្សា​រសជាតិ​ឆ្ងាញ់​ដដែល​។​

៣.​ ស្ងោរ​ក្នុង​ទឹក​ដែល​កំពុង​ពុះ​ខ្លាំង​

រឿង​សម្ងាត់​ម្យ៉ាង​ក្នុង​ការ​ចម្អិន​ត្រី​ដែល​អ្នក​ត្រូវ​តែ​ដឹង​គឺ​ ប្រសិន​បើ​ជា​មុខ​ម្ហូប​ស្ងោរ​ ចំហុយ​ ឬ​ស្ល គួរ​ដាក់​ត្រី​ចូល​នៅ​ពេល​ទឹក​កំពុង​ពុះ​ខ្លាំង​។​ ចំហាយ​ក្តៅ​ដែល​ចេញ​ពី​ទឹក​ពុះ​នឹង​ជួយ​កម្ចាត់​ក្លិន​ឆ្អាប​របស់​ត្រី​បាន​ល្អ​ខ្លាំង​ណាស់​។​ ក្នុង​ពេល​ស្ងោរ​នេះ​ ត្រូវ​តែ​បើក​គម្រប​ឆ្នាំង​ដើម្បី​ឱ្យ​ហុយ​ផ្សែង​ចេញ​មក​ក្រៅ​ ដើម្បី​កុំ​ឱ្យ​ក្លិន​ឆ្អាប​នៅ​ប្រមូល​ផ្តុំ​ក្នុង​ឆ្នាំង​។​ ប្រសិន​បើ​ជា​មុខ​ម្ហូប​ចៀន​ ឬ​បំពង​ ក៏​ត្រូវ​រង់ចាំ​ឱ្យ​ខ្លាញ់​ឡើង​ក្តៅ​ល្អ​សិន​សឹម​ដាក់​ត្រី​ចូល​។​ ចំណែក​ឯ​ខ្លាញ់​វិញ​ ត្រូវ​តែ​ជា​ខ្លាញ់​ថ្មី​។​

៤.​ ប្រើ​គ្រឿង​ទេស​​ជំនួយ​

ជឿ​ថា​មេផ្ទះ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​គ្រឿង​ទេស​ដូចជា​ គល់​ស្លឹក​គ្រៃ​ ខ្ទឹម​ក្រហម​ ស្លឹក​ក្រូច​សើច​មាន​មុខងារ​ពិសេស​ប្រចាំ​ខ្លួន​គឺ​ បំបាត់​ក្លិន​មិន​ល្អ​។​ យក​គ្រឿងផ្សំ​ទាំង​នេះ​ញាត់​ទៅ​ក្នុង​ពោះ​ត្រី​ នឹង​ធ្វើ​ឱ្យ​សាច់​ត្រី​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​ និង​មិន​មាន​ក្លិន​ឆ្អាប​ឡើយ​។​ អ្នក​នឹង​ទទួល​បាន​ក្លិន​ឈ្ងុយ​របស់​គ្រឿង​ទាំង​នេះ​ជំនួស​វិញ​។​

​វិធី​ទាំង​ ៤​ ខាង​លើ​នេះ​ជា​គន្លឹះ​សម្ងាត់​ក្នុង​ការ​ចម្អិន​ម្ហូប​ដោយ​ប្រើ​សាច់​ត្រី​ ឬ​គ្រឿង​សមុទ្រ​​មាន​ក្លិន​ឆ្អាប​ផ្សេងៗ​ ដែល​ប្រិយមិត្តអាច​យក​ទៅ​អនុវត្ត​បាន​ ព្រោះ​ក្រៅ​ពី​ជួយ​បំបាត់​ក្លិន​បាន​ហើយ​ ក៏​ធ្វើ​ឱ្យ​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​ផង​ដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *