ដាញ់ ម៉ូនីកា ចែករំលែកគន្លឹះលក់អនឡាញឆ្លងប្រទេសឱ្យជោគជ័យ

អតីតអតីត​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ដែល​នរណា​ៗ​ក៏​ស្គាល់​តាមរយៈ​ស្នាដៃ​សម្ដែង​រឿង «ទុំទាវ» និង​រឿង «មរណមាតា» គឺ​អ្នកនាង ដាញ់ ម៉ូនីកា ដោយ​នាង​បាន​បោះបង់ចោល​អាជីព​ការងារ​សិល្បៈ​ទាំងស្រុង ហើយ​ទៅ​រស់នៅ​សាង​គ្រួសារ​ជាមួយ​ស្វាមី​របស់​នាង​នៅ​ឯ​ប្រទេស​អូស្ត្រាលី យ៉ាង​មាន​សុភមង្គល និង​មាន​កូន​ប្រុស​ស្រី ២ នាក់​ជា​ចំណងដៃ។ 

ច្រើន​ឆ្នាំ​កន្លង​ទៅ អ្នកនាង ដាញ់ ម៉ូនីកា នៅតែ​ស្រស់​ស្អាត​មិន​ប្រែប្រួល​ទោះបី​នាង​បាន​រៀបការ​សាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​រយៈពេល​ជាង ១០ ឆ្នាំ​ទៅ​ហើយ​ក្តី។ ប្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​សិល្បៈ​ក្នុង​ស្រុក​ដឹង​នៅ​ពី​មុខ​ស្តង់​ពិព័រណ៍​សម្រស់ ២០២២ ដាញ់ ម៉ូនីកា ឱ្យ​ដឹង​ថា ជីវិត​អ្នកនាង​នៅ​ប្រទេស​អូស្ត្រាលី គឺ​នាង​នៅ​ផ្ទះ​ចិញ្ចឹមកូន ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទើប​នាង​ចាប់ផ្ដើម​ឡាយ​លក់​ផលិតផល​តាម​អនឡាញ ដោយ​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា និង​មាន​អតិថិជន​ច្រើន​ជា​ហូរហែ ហើយ​អតិថិជន​ប្រើប្រាស់​ផលិតផល​នាង គឺ​ភាគច្រើន​ជា​អ្នក​រស់នៅ​ឆ្លង​ប្រទេស​តែ​ម្ដង ដែល​បាន​ទិញ​ផលិតផល​តាម​ការ​ឡាយ​របស់​នាង​ពី​ប្រទេស​អូស្ត្រាលី​មក។

ជាក់ស្ដែង ការ​វិល​មក​ទឹក​ដី​កំណើត​នៅ​ពេលនេះ ក៏​ព្រោះ​នាង​ត្រូវ​កាត់​ខ្សែ​បូ​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​សហការ​គ្នា​ជាមួយ​អ្នកនាង បូ ឡាឌី ជា​អ្នក​លក់​ផលិតផល​កូរ៉េ​ដ៏​ល្បី​ឈ្មោះ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ចាប់ដៃ​គ្នា​បង្កើត​ជំនួញ​រួម​គ្នា​អស់​រយៈ​ពេល​ជាង ៤ ឆ្នាំ​រួច​មក និង​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​ជា​បន្ត​បន្ទាប់ រហូត​ពង្រីក​ផលិតផល​ជា​យីហោ​ផ្ទាល់​ខ្លួន​ប្រមាណ ៣០ ទៅ ៤០ មុខ ក្រោម​ស្លាក​ឈ្មោះ​ក្រុមហ៊ុន Bo Lady Trading Co.Ltd។ ដោយឡែក ការ​កាត់​ខ្សែ​បូ​បង្ហាញ​ពី​ការ​សហការ​គ្នា​នេះ ក៏​ព្រោះ​អ្នក​ទាំងពីរ​មើល​ឃើញ​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ខ្លួន​ច្រើន​ឆ្នាំ​កន្លង​ទៅ និង​ចង់​ឱ្យ​បង្កើន​ភាព​ជឿជាក់​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួនផង។

ឆ្លៀត​ក្នុង​ឱកាស​នេះ​តួ​ឯក ទាវ រូប​នោះ​ក៏​បាន​ចែករំលែក​ឱ្យ​ដឹង​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ការ​លក់​អនឡាញ​ឆ្លង​ប្រទេស​ឱ្យ​ជោគជ័យ​ផង​ដែរ ដោយ​នាង​បាន​សង្កត់ធ្ងន់​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូចជា ភាព​ស្មោះត្រង់ ភាព​ជឿជាក់ និង​ទំនួល​ខុសត្រូវ។

ដាញ់ ម៉ូនីកា បានបន្តលើកឡើងបន្ថែមទៀតថា៖ «សំខាន់​យើង​លក់​អ្វី​យើង​ត្រូវ​មាន​ភាព​ស្មោះត្រង់ភាព​ជឿជាក់​នៃ​ផលិតផលបូក​រួម​ផលិតផល​មាន​គុណភាព​ល្អ​ដែរ។មិន​កុហក​អតិថិជននិង​ដោះស្រាយ​ឱ្យ​អតិថិជន​គ្រប់​ពេល​មាន​បញ្ហាឱ្យ​តែ​ភ្ញៀវ​មាន​បញ្ហាគឺជា​ភាព​ទំនួល​ខុសត្រូវនេះ​ហើយ​ជា​អ្វី​ដែល​ជម្រុញ​ឱ្យ​ខ្ញុំ​ជោគជ័យ​ដូច​សព្វថ្ងៃនេះ»។

ងាក​មក​ការងារ​សិល្បៈ​វិញ​នោះ អតីត​តារា​សម្ដែង​ឆ្នើម​រូប​នេះ​ថា នាង​នៅ​តែ​ស្រលាញ់ និង​ចិញ្ចឹម​ចិត្ត​ចង់​ចាប់​ការងារ​នេះ​ដូច​ដើម សូម្បី​តែ​ឥឡូវ​នេះ ប្រសិនបើ​មាន​ផលិតករ ឬ​បណ្ដា​ក្រុមហ៊ុន​ទាក់ទង​ចង់​ឱ្យ​ធ្វើ ហើយ​តម្លៃ​ពលកម្ម​សមរម្យ​ក៏​នាង​ពិចារណា​ទទួល​ធ្វើ​ដែរ។ ម៉ូលីកា ថា នាង​មាន​សព្វគ្រប់​បែប​យ៉ាង​ដូច​សព្វថ្ងៃ​ក៏​ព្រោះ​សិល្បៈ ដូច្នេះ​ហើយ​នាង​នៅតែ​ស្រលាញ់ និង​មិន​បោះបង់​ចោល​ឡើយ។

ដាញ់ ម៉ូនីកា គ្មាន​គម្រោង​រស់នៅ​កម្ពុជា​ជានិរន្តរ៍​នោះ​ទេ តែ​នាង​នឹង​ចេញ​ចូល​ប្រទេស​កម្ពុជា-អូស្ត្រាលី ញឹកញាប់​ជាង​មុន ព្រោះ​ពេល​នេះ​ជំនួញ​នាង​កាន់​តែ​រីកចម្រើន​ឡើង​ជា​លំដាប់។ ជាក់ស្ដែង​បច្ចុប្បន្ន ក្រុមហ៊ុន​របស់​នាង​មាន​សាខា​ដល់​ទៅ ៣ ប្រទេស គឺ​ប្រទេស​កូរ៉េ អូស្ត្រាលី និង​កម្ពុជា និង​មាន​តំណាង​ចែកចាយ​គ្រប់​ច្រកល្ហក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ