៩ យ៉ាងគួរធ្វើបំផុត ក្នុងករណីមានភ្លើងឆេះផ្ទះ

ការពារមុនព្យាបាលគឺជារឿងដែលយើងគ្រប់គ្នាគួរមានកាតព្វកិច្ចធ្វើ ព្រោះជួនកាលវាក៏អាចជួយយើងឲ្យគេចផុតពីរឿងដែលកើតឡើងដោយយថាហេតុ។ ជាក់ស្ដែងដូចជា ភ្លើងឆេះផ្ទះ ដែលអាចកើតឡើងបានគ្រប់ពេលដោយកត្តាផ្សេងៗដែលយើងមិនបានត្រៀមទុកជាមុន។ ភ្លើងឆេះផ្ទះគឺជារឿងមួយដែលគ្រោះថ្នាក់បំផុត វាតែងតែបំផ្លាញគ្រប់យ៉ាងដែលមាននៅក្នុងផ្ទះ ហើយពេលខ្លះក៏អាចបណ្ដាលឲ្យយើងបាត់បង់ជីវិតបានដោយងាយប្រសិនបើយើងមិនប្រយ័ត្ន។ អាស្រ័យដោយហេតុនេះហើយ ទើបយើងម្នាក់ៗគួរតែការពារទុកជាមុន ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់យើងឲ្យបានគង់វង្ស។ ខាងក្រោមនេះគឺអ្វីដែលយើងគួរធ្វើនៅក្នុងអំឡុងពេលដែលមានភ្លើងឆេះផ្ទះ៖

១. ឧបករណ៍ពន្លត់អគ្គីភ័យ

ប្រសិនជាអ្នកបានលឺសម្លេង ឬមួយក៏បានដឹងថាផ្ទះរបស់អ្នកកំពុងតែមានភ្លើងឆាបឆេះនៅកន្លែងណាមួយ អ្នកគួរប្រញាប់រត់ទៅរកឧបករណ៍ពន្លត់អគ្គីភ័យនៅក្នុងផ្ទះរបស់អ្នកឲ្យបានលឿនបំផុត ពីព្រោះថានេះគឺជារឿងទីមួយដែលយើងអាចការពារខ្លួនយើង និងក្រុមគ្រួសារបាន ប៉ុន្តែអ្នកក៏គួរតែរៀនយល់ដឹងពីរបៀបប្រើប្រាស់វាផងដែរ។ ត្រលប់មករឿងជួយខ្លួនឯងវិញ នៅពេលដែលយើងនៅក្នុងស្ថានការណ៍លំបាកបែបនេះយើងត្រូវតែស្វះស្វែងយកឧបករណ៍ពន្លត់អគ្គីភ័យទៅបាញ់នៅកន្លែងកើត រួចហើយប្រញាប់រត់ចេញពីទីនោះជាបន្ទាន់ប្រសិនបើអ្នកមានឱកាសចាកចេញ។​ឧបករណ៍ពន្លត់អគ្គិភ័យគឺជាវត្ថុសំខាន់បំផុតមួយដែលអ្នកគួរតែមានដាក់នៅក្នុងផ្ទះ ឬមួយក៏ស្ថាប័នការងារផ្សេងៗ។

២.ផ្ដល់ជាសញ្ញាទៅសមាជិកក្នុងផ្ទះ និងអ្នកជិតខាង

នៅពេលដែលមានរឿងនេះកើតឡើងនៅក្នុងផ្ទះ ឬកន្លែងធ្វើការអ្នកត្រូវតែផ្ដល់ជាសញ្ញាឬស្រែកលឺៗប្រាប់ថាភ្លើងឆេះផ្ទះៗ ដើម្បីឲ្យសមាជិកក្នុងផ្ទះបានលឺនិងរត់គេច និងជៀសវាងរំពឹងទៅឧបរណ៍ចាប់ផ្សេង ឬកណ្ដឹងរោទិ៍អគ្គិយភ័យ ព្រោះជួនកាលឧបករណ៍ទាំងនោះអាចខូចខុសប្រក្រតី ឬអស់ថ្មជាដើម។

៣.ខលទៅ ៦៦៦

ទាញទូរសព្ទហើយខលទៅលេខ ៦៦៦ ភ្លាមដើម្បីឲ្យក្រុមការងារពន្លត់អគ្គីយភ័យចុះមកធ្វើការអន្តរាគមន៍បានឆាប់រហ័ស។ នៅពេលដែលអ្នកបានចាកចេញពីតំបន់ដែលមានគ្រោះថ្នាក់ហើយអ្នកត្រូវតែទាក់ទងទៅកាន់ក្រុមការងារពន្លត់អគ្គីភ័យភ្លាមៗ និងចៀសវាងរត់ៗ ឈប់ឆ្កឹងដើម្បីរកលេខខលពីព្រោះថាវាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលអ្នកឈប់បែបនោះ។ មួយវិញទៀតប្រសិនជាអ្នកភ័យស្លន់ស្លោរពេកអ្នកគួរតែស្រែកខ្លាំងៗឲ្យអ្នកជិតខាង ឬក៏អ្នកធ្វើដំណើរកាត់ហ្នឹងជួយទាក់ទងទៅជំនួសវិញ។

៤.កុំស្តាយវត្ថុមានតម្លៃក្នុងផ្ទះ

ជីវិតគឺជារឿងសំខាន់ នៅពេលដែលអ្នកមានជីវិតអ្វីៗនឹងកើតឡើងសាជាថ្មីនៅពេលក្រោយដូច្នេះហើយ ចូរអ្នកកុំរវល់តែស្ដាយរបស់មានតម្លៃនៅក្នុងផ្ទះ រឿងដែលអ្នកត្រូវធ្វើមុនគេគឺរកផ្លូវរត់ចេញពីផ្ទះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកត្រូវចាំថានៅពេលដែលអ្នកជំនាញពន្លត់អគ្គីភ័យមកដល់អ្នកក៏អាចប្រាប់ពួកគេបានពីទីតាំងដែលអ្នកទុកវា ប្រសិនជាគេអាចជួយបាន គេនឹងជួយភ្លាម។ ដូច្នេះគួរតែកុំយកជីវិតទៅប្រថុយនិងវត្ថុទាំងអស់នោះ។

៥. កុំរត់ប្រសិនភ្លើងឆេះសម្លៀកបំពាក់អ្នក

ប្រសិនបើភ្លើងបានឆាបឆេះសម្លៀកបំពាក់ដែលអ្នកកំពុងតែស្លៀកហើយ ចូរអ្នកកុំព្យាយាមរត់ចុះ ឬរត់ចេញពីផ្ទះភ្លាមៗ អ្នកត្រូវផ្ដេកខ្លួនទៅលើឥដ្ឋ ឬកន្លែងដែលមានសីតុណ្ហភាពទាបដើម្បីកុំឲ្យអណ្ដាតភ្លើងឆាប់ឆេះអ្នកទៅតាមកម្លាំងខ្យល់បក់។ អ្នកត្រូវតែធ្វើវាឲ្យលឿនបំផុតតាមតែអាចធ្វើបាន បន្ទាប់មកអ្នកត្រូវតែរកផ្លូវរត់ចេញពីកន្លែងកើតហេតុឲ្យបានលឿនបំផុត។ ប្រសិនបើអ្នករត់ទាំងភ្លើងបានឆេះសម្លៀកបំពាក់ហើយ ភ្លើងអាចនឹងឆេះកាន់តែខ្លាំងនៅពេលដែលវាប៉ះទៅនិងសីតុណ្ហភាពខ្ពស់។

៦.ខ្ទប់ច្រមុះ

រឿងដែលអ្នកត្រូវតែប្រយ័ត្នបំផុតនោះគឺត្រូវតែខ្ទប់ច្រមុះអ្នកកុំឲ្យឈ្លក់ផ្សែងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលវាងាយនិងធ្វើឲ្យអ្នកទទួលសន្លប់ដោយសារតែឧស្ម័នទាំងនោះបាន។ អ្វីដែលអ្នកអាចធ្វើបានគឺត្រូវយកអាវ ឬកន្សែងពោះគោដែលសើមដើម្បីការពារផ្សែងទាំងនោះចូលទៅក្នុងសួតរបស់អ្នក។ ត្រូវការពារឬគ្រប់មុខក្មេងតូចឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន រួចប្រញាប់រត់ទៅរកទីសុវត្ថិភាព។ ចុងក្រោយកុំរត់ចូលបន្ទប់ដែលមានផ្សែង ឬអណ្ដាតភ្លើងឲ្យសោះព្រោះវាជាកន្លែងដែលមានគ្រោះថ្នាក់បំផុត។

៧.បិទទ្វារ

នៅពេលដែលអ្នកបានចាកចេញពីបន្ទប់មួយទៅបន្ទប់មួយទៀត អ្នកត្រូវតែបិទទ្វារមុនចាកចេញ។ អ្នកស្រាវជ្រាវបាននិយាយថា ការបិទទ្វារក៏អាចជួយការពារមិនឲ្យភ្លើងឆាបឆេះរាលដាលខ្លាំងបានដែរ មានន័យថាភ្លើងអាចនឹងរលត់នៅកន្លែងណាមួយ ឬក៏អាចបង្ករការឆាបឆេះយឺតជាងធម្មតា។

៨.តាំង​ស្មារតី

នៅពេលដែលអ្នកបានរត់ចេញពីផ្ទះរួចហើយ អ្នកគួរតែសម្រាកបើទោះបីជាអ្នកបានទុកសត្វចិញ្ចឹម ឬវត្ថុមានតម្លៃនៅក្នុងនោះក៏ដោយចៀសវាងការស្លន់ស្លោរហើយរត់ចូលទៅក្នុងពេលដែលអណ្ដាតភ្លើងកំពុងតែឆាបឆេះ។ អ្នកត្រូវជូនដំណឹងទៅមន្ត្រីពន្លត់អគ្គីភ័យភ្លាមៗប្រសិនបើអ្នកជឿថា មានមនុស្សឬក៏សត្វចិញ្ចឹមនៅក្នុងផ្ទះ ហើយត្រូវប្រាប់ពីផ្លូវដែលងាយបំផុតទៅដល់ពួកគេដើម្បីធ្វើការអន្តរាគមន៍។

៩.ត្រូវនៅកន្លែងជម្លៀសដោយសុវត្ថិភាព បន្ទាប់ពីការជម្លៀសចេញ សូមទៅធ្វើការជួបជុំក្រុមគ្រួសារដែលនៅសល់ក្នុងទីតាំងដែលបានកំណត់ទុកជាមុន ហើយស្នាក់នៅទីនោះរហូតដល់សមាជិកទាំងអស់ក្នុងគ្រួសារបានជួយសង្គ្រោះ។ ការធ្វើបែបនេះគឺដើម្បីជួយ និងផ្ដល់ទំនុកចិត្តដល់មន្ត្រីពន្លត់អគ្គីភ័យឲ្យធ្វើការកាន់តែឆាប់រហ័ស ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​