ភាពយន្តខ្មែររឿង «អ្នកម្ដាយ Zombie» ត្រៀមចាក់បញ្ចាំងនៅហ្វីលីពីនឆាប់ៗនេះ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្រោយ​ទទួល​បាន​សន្ទុះ​គាំទ្រ​នៅ​ក្នុង​ស្រុក​គួរសម​ ពេល​នេះ​ភាពយន្ត​ខ្នាត​ធំ​រឿង​ «អ្នក​ម្ដាយ​ Zombie» ឬ «Z-Mum» បាន​កំពុង​ត្រៀម​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ហ្វីលីពីន ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​នេះ​​។​

​​​​​ភាពយន្ត​ខ្នាត​ធំ​រឿង «​អ្នក​ម្ដាយ​ Zombie» កំពុង​ទទួល​បាន​ឱកាស​ក្នុង​ការ​ចាក់​ផ្សាយ​នៅ​តាម​បណ្ដា​រោង​កុន​ក្នុង​ប្រទេស​ហ្វីលីពីន​។ ​ដោយ​ឡែក ​នា​ថ្ងៃ​ទី​២៦ ​ខែ​សីហា ​ខាង​មុខ​នេះ​នឹង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​តួអង្គ​​សំខាន់​​នៅ​ក្នុង​រឿង​គឺ​ Miss Universe Cambodia 2018 រឿន​ ណាត​ និង​បុរស​ឯក​ Mister Friendship International 2023 លាវ​ វេង​ហួរ ​​ក្នុង​ពិធី​​ចាក់​បញ្ចាំង​រឿង ​អ្នក​ម្ដាយ Zombie ជា​ផ្លូវ​ការ​នៅ​ក្នុង​រោង​កុន SM Cinema ប្រទេស​ហ្វីលីពីន​ផង​ដែរ​។​​​

គួរឱ្យដឹងដែរថា នេះ​មិន​មែន​ជា​ខ្សែ​រឿង​ដំបូង​របស់​ផលិតកម្ម​ សាស្ត្រា​ហ្វីម ​ដែលយក​ទៅ​ចាក់​បញ្ចាំង​នៅ​​ក្រៅ​ប្រទេសនោះទេ ​ប៉ុន្តែ​នេះ​ជា​ជោគជ័យ​មួយ​របស់​ភាព​យន្ត​ខ្មែរ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ដោយ​ត្រូវ​បាន​​យក​ទៅ​ចាក់​បញ្ចាំងនៅ​តាម​បណ្ដា​រោងកុនក្នុងប្រទេសនៃតំបន់​អាស៊ី​។​​​​

​រឿង​ «អ្នក​ម្ដាយ​ Zombie» ​ជា​ប្រភេទ​រឿង​បែប​ភ័យ​រន្ធត់​ ក្រោយ​ក្រុម​គ្រួសារ​មួយ​ និង​អ្នក​ដំណើរ​ជា​ច្រើន​​នាក់​​ត្រូវ​ជាប់​គាំង​នៅ​លើ​កោះ​ក្លាយ​ជា​​ Zombie។ ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​​ ការ​លះ​បង់​ដែល​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់​អ្នក​ដែល​មាន​ងារ​ជា​ភរិយា​ និង​ជា​ម្ដាយ​ម្នាក់​ ប៉ុន្តែ​​ចុង​ក្រោយ​ខ្លួន​បែរ​ជា​ត្រូវ​កំដរ​ស្វាមី​នៅ​លើ​កោះ​ Zombie មួយ​នោះ​ជាមួយ​គ្នា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ