ឈុតឆាកចម្លែកៗក្នុងរឿងភាគចិន ឃើញហើយទស្សនិកជនហួសចិត្តគ្រប់គ្នា

តាមពិតទៅនេះមិនមែនជាលើកទី ១ នោះទេដែលរឿងភាគចិនត្រូវបានមហាជនរិះគន់ដោយសារតែមានឈុតឆាកឆ្គងហួសការពិតឃើញហើយមិនយល់ថាជាអ្វី។  ប៉ុន្ដែក្រុមផលិតរឿងភាគក៏ដូចជាអ្នកដឹកនាំហាក់ដូចជាមិនខ្វាយខ្វល់ ឬមានគំនិតក្នុងការកែប្រែទាល់តែសោះដោយបន្ដផលិតរឿងដែលមានឈុតឆាកមិនសមទំនងភរជ្រុលដែលមិនអាចកើតមានឡើងក្នុងជីវិតពិតនោះទេ។

តោះទៅមើលថាឈុតអ្វីខ្លះ៖

១. Assistant of Superstar

ក្នុងឈុតមួយនៃរឿងភាគនេះបង្ហាញពីតួឯកប្រុសដែលជាបុគ្គលល្បីរត់គេចចេញពីអ្នកគាំទ្ររបស់ខ្លួន។ មិនទាំងដែលស្គាល់តួឯកស្រីផង ក៏យករូបនាងមកពាំងដោយអោបដើម្បីលាក់ខ្លួនពីអ្នកគាំទ្រ។ តែអ្វីដែលហួសចិត្តពេលអោបនោះគឺនៅកណ្ដាលវាល បើទោះថាចង់លាក់ខ្លួនក៏លាក់មិនបានដែរ រីឯតួស្រីគ្មានប្រតិកម្មដូចគល់ឈើ។ វគ្គត្រូវបានអ្នកទស្សនារិះគន់ថា ដាក់មកនាំតែចង្អៀតរឿងគ្មានឃើញបានប្រយោជន៍អ្វីផង។

២. Lie To Love

ជារឿងភាគដែលមិនសូវទទួលបានការគាំទ្រប៉ុន្មានទេ ព្រោះសាច់រឿងដូចមិនស៊ីគ្នាសោះឯការសម្ដែងរបស់តួស្រីត្រូវបានទស្សនិកជនលើកឡើងថានៅមានកម្រិត។ វគ្គមួយនៅពេលដែលតួស្រី និងតួប្រុស ស្ទើរតែធ្លាក់ពីលើភ្នំ ហើយតួប្រុសព្យាយាមរុញតួស្រីឡើងទៅលើវិញពិបាកមើលខ្លាំង បើនៅក្រៅជួបហេតុការណ៍នេះផ្ទាល់ច្បាស់ណាស់ថាគ្មាននរណាធ្វើបែបនេះបានឡើយ។

៣. Falling into Your smile

អាចនិយាយបានថាជារឿងមួយដែលមានអ្នកទស្សនាច្រើនគ្រាន់បើក្នុងឆ្នាំ ២០២១ ប៉ុន្ដែចំណុចខ្វះខាតក៏ឃើញមានច្រើនខ្លាំងដែរ។ ក្នុងចំណោមនោះមានវគ្គមួយដែលតួស្រីត្រូវគេដើរជាន់ដាច់ស្បែកជើងប៊ិះនឹងដួល ឯតួប្រុសក៏នៅចំពេលល្មមដើម្បីទប់តួស្រី អ្វីដែលធ្វើឱ្យអ្នកទស្សនាមើលហើយអស់សំណើចគឺក្រុមការងាររឿងហាក់ដូចជាព្យាយាមដ្រាម៉ាហួសហេតុពេកគ្រាន់តែដួលប៉ុណ្ណឹងត្រឹមទប់ល្មមៗអត់ទេ ប៉ុន្ដែបែរជាឱ្យតួប្រុសលើកបីថែមទៀត។

៤. I Am The Years You are the stars

ថ្វីបើជារឿងបែបអភិនិហារប៉ុន្ដែរឿងភាគនេះក៏ត្រូវបានគេរិះគន់ថាសម្ដែងមកឆ្គងខ្លាំង។ តួប្រុសជាមនុស្សមានកម្លាំងពិសេស​ តែឈុតធ្លាក់ពីលើអគារបែរជាយូរខ្លាំងរហូតដល់និយាយគ្នាបាន មិនតែប៉ុណ្ណោះងើបមកវិញតួប្រុសថែមទាំងកាច់ខ្លួនដូច Zoombie ឃើញហើយគាំងតែម្ដង។

៥. Kiss, Love and Taste

ពិតណាស់ឈុតឆាកថើបអាចជាឈុតមួយដែលពិសេសនិងមានទស្សនិកជនច្រើនទន្ទឹងរង់ចាំមើល ប៉ុន្ដែមិនមែនគ្រប់ឈុតថើបសុទ្ធតែធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តនោះទេ ព្រោះថាបើថើបមិនស្រួលច្បាស់ជាមើលទៅឆ្គងពិបាកភ្នែកខ្លាំង។ ជាក់ស្ដែងដូចរឿងនេះតែម្ដង មិនទំនង មិនសមពេលវេលា។

៦. My fated boy

បច្ចុប្បន្នរឿងភាគរបស់ចិនតួឯកស្រីសុទ្ធសឹងតែជាប្រភេទដែលគួរឱ្យស្រឡាញ់ ចិត្តល្អខ្លាំង និងធ្វើរឿងប្លែកៗមិនស្ទើរ។ សម្រាប់រឿងភាគនេះវិញគឺមានវគ្គមួយដែលតួស្រីយកស្លឹកឈើបាំងភ្លៀងឱ្យសត្វខ្យងដែលផ្ទុះការរិះគន់ខ្លាំងរហូតអ្នកគាំទ្រសុំចិត្តឈប់ផលិតរឿងដែលហួសពីការពិតដូច្នេះទៅ ដោយសារពួកគេពិបាកក្នុងការទ្រាំមើលណាស់។

គួរបញ្ជាក់ មូលហេតុទាំងនេះហើយក៏ធ្វើឱ្យរឿងភាគចិនហាក់ដូចលែងសូវមានការចាប់អារម្មណ៍ពីទស្សនិកជន ជាពិសេសទទួលបានពិន្ទុទាបៗ ក្នុងតារាងវាយតម្លៃរឿងភាគ Douban ក្នុងប្រទេសចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ